Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖មេ​ប​ញ្ជា​ការ​​កង​រាជ​អា​វុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេសបាន​ចេញ​​លិ​ខិត​​បញ្ជា​​បេ​ស​ក​កម្មឲ្យ​​លោក​​ផ្កាយ​​២ទៀវប៊ុន​​ខេងដឹក​នាំ​​កម្លាំង​​ពិ​សេស​​ចំ​នួន

​រាជធានី​ភ្នំពេញ ៖ មេ​ប​ញ្ជា​ការ​​កង​រាជ​អា​វុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេស បាន​ចេញ​​លិ​ខិត​​បញ្ជា​​បេ​ស​ក​កម្ម ឲ្យ​​លោក​​ផ្កាយ​​២ ទៀវ ប៊ុន​​ខេង ដឹក​នាំ​​កម្លាំង​​ពិ​សេស​​ចំ​នួន ៤​នាក់ ចុះ​​បំ​ពេញ​ភារ​កិច្ច​​ជំ​នាញ​​ជូន​​អង្គ​ភាព ចាប់​តាំង​ពី​​បញ្ជា​ការ​ដ្ឋានអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដល់​រាជធានី ខេត្ត​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ប៉ុន្តែ​លោក ទៀវ ប៊ុន​ខេង មិនបាន​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ ឲ្យ​បានល្អ​ប្រសើរ​នោះទេ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ ពិនិត្យមើល​ឡើងវិញ​ផង​។

 

​ដូចជា​ករណី​កូនចៅ​ជំនិត​របស់លោក ទៀវ ប៊ុន​ខេង ម្នាក់​ឈ្មោះ សែម សារិទ្ធ ដែលមាន​ឈ្មោះ ក្នុង​លំដាប់​លេខ​រៀង​ទី​២ ក្នុង​លិខិត​បញ្ជា​បេសកកម្ម  បាន​បើករថយន្ត​ប្រដេញ​តាម​រថយន្ត​ធំ ដឹកទំនិញ​មួយគ្រឿង នៅតាម​ផ្លូវជាតិ​លេខ ២១​បេ ចាប់ពី​ម្តុំ​ទួល​ក្រសាំង រហូតដល់​ចំណុច​ស្ពាន​លេខ​១០ ស្ថិតក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ក៏បាន​ដក​កាំភ្លើង​ខ្លីម៉ាក កា​៥៤  ភ្ជង់​ក្បាល​បុរស​តៃកុង​ឡាន​ដឹកទំនិញ​នោះ ហើយ​គំរាម​បាញ់សម្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​គឺជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ ដែល​ថ្នាក់លើ​ត្រូវ​ពិនិត្យមើល​ភាពអនាធិបតេយ្យ លើ​កងកម្លាំង​ដែល​ស្ថិតក្រោម ការគ្រប់គ្រង​របស់លោក ទៀវ ប៊ុន​ខេង ដែល​កំពុង​យក​លិខិត បេសកម្ម​របស់​ថ្នាក់លើ ទៅ​ប្រ​មូ​លុយ​ច្រក​ហោប៉ៅ ។

 

​ភាពអនាធិបតេយ្យ​ដែល​លោក សែម សារិទ្ធ បាន​ប្រព្រឹត្ត​នៅពេលនេះ គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ ហើយ​ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ខេត្តកណ្តាល ដែល​បាន​ចុះ​អន្តរាគមន៍ បាន​រាយការណ៍​ទៅកាន់​ថ្នាក់លើ​ជា​បន្តបន្ទាប់ ព្រោះ​ប្រជាពលរដ្ឋ​ក៏ដូចជា អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បានទាមទារ​ដាច់ខាត ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ក្តៅ ដើម្បី​នាំយក​លោក សែម សារិទ្ធ ដែល​បង្ក​ភាពអនាធិបតេយ្យ ប្រមាថ​អាយុជីវិត​ប្រជារាស្ត្រ​ស្លូតត្រង់ ទៅ​ដាក់ពិន័យ​តាមច្បាប់​។ ករណីនេះ ក៏​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​មួយចំនួន មិន​សប្បាយចិត្ត​ចំពោះ​លោក ទៀវ ប៊ុន​ខេង ដែល​មិនបាន​អប់រំ​ណែនាំ មន្ត្រីក្រោមឱវាទ ហើយ​តែងតែ​បិទ​ភ្នែក​បណ្តោយ​ឲ្យ មន្ត្រីក្រោមឱវាទ​បើករថយន្ត​ប្រដេញ ចាប់​ឡាន​ដឹកទំនិញ និង​ឡាន​ដឹកឈើ​យកលុយ បង្ក​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង​។​
​

ក្នុង​លិខិត​បេសកកម្ម​ឲ្យ​ចុះ​បំពេញភារកិច្ច​ជំនាញ ជូន​អង្គភាព​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ គឺ​ក្រុមការងារ​នេះ​មាន​លោក ទៀវ ប៊ុន​ខេង ជា​ប្រធាន លោក សែម សារិទ្ធ ជា​សមាជិក លោក កែវ ទិ​ត្ថា ជា​សមាជិក និង​លោក នួន សាវឿន ជា​សមាជិក ដែល​ក្រុម​នេះ សកម្ម​បំផុត​ក្នុងការ​កេណ្ឌ​ប្រមូល ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ បើ​មិន​ដូច្នេះ​ទេ ការរកស៊ី​ដឹកជញ្ជូន​ទំនិញ របស់​ក្រុម​ឈ្មួញ​នឹងត្រូវ​រំខាន ឬ​ជួប​ឧបសគ្គ​ផ្សេងៗ​។ គេ​ចង់ឃើញ​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រួតពិនិត្យ​លក្ខណសម្បត្តិ និង​ស្ថិតិ​កម្លាំង​ដែល​គ្រប់គ្រង​ដោយ​លោក ទៀវ ប៊ុន​ខេង ឡើងវិញ​ផង​ព្រោះ​អ្វីៗ ដែល​ក្រុម​នេះ​កំពុង​ប្រព្រឹត្ត ប្រាសចាក​យ៉ាង​ឆ្ងាយ​ពី​សេចក្តីណែនាំ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​៕

Wat 061127
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item