Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ក​ម្លាំង​​គយ​​ច​ល័តនៅ​​ចំ​ណុច​​ភូមិ​​ក​កោះនិង​​នគរ​បាល​​ស្រុក​​ថ្ម​គោលបាន​​ឃាត់​​រថ​យន្ត​​មួយ​គ្រឿងម៉ាក​​ឡិច​​ស៊ី​សពណ៌​​ឆ្លូញ

​ខេត្តបាត់ដំបង ៖ ក​ម្លាំង​​គយ​​ច​ល័ត នៅ​​ចំ​ណុច​​ភូមិ​​ក​កោះ និង​​នគរ​បាល​​ស្រុក​​ថ្ម​គោល បាន​​ឃាត់​​រថ​យន្ត​​មួយ​គ្រឿង ម៉ាក​​ឡិច​​ស៊ី​ស ពណ៌​​ឆ្លូញ ពាក់​​ស្លាក​​លេខ ភ្នំ​ពេញ 2M​-93​36 មួយ​គ្រឿង កាល​ពី​​វេ​លា​​ម៉ោង ១០​​ព្រឹក​​ថ្ងៃ​ទី​​២៧ ខែ​វិច្ឆិ​កាឆ្នាំ​​២០​១៣ ដែល​សង្ស័យ​ដឹក ទំនិញ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​មនុស្ស ៣​នាក់ ជា​ជនជាតិ​វៀតណាម និង​ដកហូត​បាន​កាំភ្លើង​វែង​ខ្លី ៣១ ដើម នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​៥​ស្ថិតនៅ​ភូមិ​កកោះ​ឃុំ​អូរ តា​គី ស្រុក​ថ្មគោល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

សមត្ថកិច្ច​គយ​ចល័ត ប្រចាំ​នៅ​ភូមិ​កកោះ បាន​សង្ស័យ​លើ​រថយន្ត​ឡិច​ស៊ី​ស RX300 ពាក់ ស្លាក​លេខ ភ្នំពេញ 2M-9336 ថា​មាន​ដឹកទំនិញ​ខុសច្បាប់ ក៏​ចេញ​ប្រតិបត្តិការ ស្ទាក់​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​កាំភ្លើង ក៏បាន​ប្រគល់​ឲ្យ​នគរបាល ដែល​ឈ​ជើង​សហការ​ជាមួយ ហើយ​ដឹកជញ្ជូន​មក​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​។ បុរស ២​នាក់​ជា​ជនជាតិ​វៀតណាម ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន​ទី​១-​ឈ្មោះ វៀង វ៉ាង​ជឿ​ង អាយុ ៣០​ឆ្នាំ​និង​ទី​២-​ឈ្មោះ វៀន ថាច់​ហ្វុ​ង អាយុ ៤៦​ឆ្នាំ​ទាំង ២​នាក់​មាន​ទីលំនៅ ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​។​

​ចំណែក​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត មានឈ្មោះ សយ ប៊ុន​នឿន អាយុ ៣៧​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី មាន​ទីលំនៅ ក្នុងភូមិ​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។ វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​កាំភ្លើង​វែ​ចំនួន ១៨​ដើម និង​កាំភ្លើងខ្លី​ចំនួន ១៣​ដើម​សរុប​ចំនួន ៣១ ដើម ដែល​កាំភ្លើង​ទាំងនេះ​ជា​កាំភ្លើង​ស៊េរី​ទំនើប ពាក់​កណ្តា​ជ័រ ដែល​ប្រើ​ហ្គាស សម្រាប់​បាញ់​គ្រាប់កង់ ។ បុរស​ជនជាតិ​វៀតណាម បាន​ប្រាប់​សមត្ថកិច្ច​ថា ដោយ​ឃើញ​អ្នកជិតខាង​ផ្ទះ នៅ​ប្រទេស​របស់ខ្លួន​ប្រើ​កាំភ្លើង​បាញ់​គ្នា​លេង ពួកខ្លួន​ក៏​ឆ្លងដែន​មក​ប្រទេស​ថៃ ទិញ​កាំភ្លើង​ក្នុង ១​ដើម​តម្លៃ ៣​ពាន់​បាត​ស្មើ​១ ០០​ដុល្លារ​ទៅ ៥​ពាន់​បាត​។​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌ បាន​បញ្ជាក់ថា កាំភ្លើង​ទាំងនេះ ជា​កាំភ្លើង​ដែល​បង្ក​ឲ្យ មនុស្ស​រងរបួស​ធ្ងន់​បាន ទោះជា​វា​ជា​កាំភ្លើង មិន​ពិត​ពាក់កណ្តាល​ក៏ដោយ ម្យ៉ាងទៀត​វា​បាញ់​ចេញ មិនឮ​សំឡេង​អាច​ត្រូវ ជនសង្ស័យ​យកទៅ​ប្រើ ក្នុង​ផ្លូវ​អាក្រក់​ណាមួយ មិន​ខាន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ តុលាការ​នា​រសៀល​ថ្ងៃ​ដដែល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ សុខ​ជា​

Wat 27113 Wat 27114 Wat 271115
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item