ក្រុងប៉ោយប៉ែត ៖ អ្នកភូមិម្នាក់បានទៅកាប់ឆ្ការព្រៃស្បូវ លើដីរបស់ខ្លួននៅក្បែរភូមិ ក៏បានប្រទះឃើញសាកសពស្ត្រីម្នាក់ មានសភាពហើមស្អុយ នៅក្នុងព្រៃស្បូវបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិមកចោមរោមមើល និងបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកពិនិត្យផងដែរ កាលពីវេលោម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពស្ត្រីរងគ្រោះមានឈ្មោះ លី សាលាត អាយុ ៤៥ឆ្នាំ ជាអ្នករកស៊ីលក់ត្រី រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ មានស្រុកកំណើតភូមិ-ឃុំក្តុល ស្រុកបវេល ខេត្តបាត់ដំបង មានប្តីឈ្មោះ សន កុសល អាយុ ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ប្តីស្ត្រីរងគ្រោះបាននិយាយថា ប្រពន្ធរបស់គាត់បាត់ ពីផ្ទះដោយប្រាប់ថា ទៅទិញត្រី តាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ មកម្ល៉េះ រហូតដល់ពេលនេះមិនដឹងថា គាត់ស្លាប់ដោយសារមូលហេតុអ្វីនោះទេ ។
ប្រជាពលរដ្ឋបាននិយាយថា ស្ត្រីរងគ្រោះអាចត្រូវបានសម្លាប់ ដោយមានការគិតទុកជាមុន ទើបបានជាឃាតកនាំយកសព មកសម្លាប់នៅក្នុងព្រៃ ព្រោះតាំងពីថ្ងៃបាត់ខ្លួន មកដល់ថ្ងៃប្រទះឃើញសាកសពនេះ មានរយៈពេល ១០ថ្ងៃមកហើយ។ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ បានធ្វើកោសលវិច័យ និងកំពុងស្វែងរក ការសន្និដ្ឋានជាក់លាក់ ពីការស្លាប់របស់ស្ត្រី រងគ្រោះខាងលើ ៕
Source from: watphnom-news.com























Loading...




Post a Comment