Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បំ​​ណិ​ន​​ឬ​​ជំ​នាញ​​ជីវិតគឺ​ជា​​អ្វី​មួយ​​ដ៏​​ចាំ​បាច់​​បំផុតដែល​​មនុ​ស្ស​​ម្នាក់ៗត្រូវ​តែ​​ឈោង​​ចាប់​យកជា​ពិ​សេ​ស​​​បុរសៗ​ទាំង​ឡាយដែល​​នៅ​​លីវ​មិន​ទាន់​មាន​​ភរិ​យា

​រាជធានី​ភ្នំពេញ ៖ បំ​​ណិ​ន​​ឬ​​ជំ​នាញ​​ជីវិត គឺ​ជា​​អ្វី​មួយ​​ដ៏​​ចាំ​បាច់​​បំផុត ដែល​​មនុ​ស្ស​​ម្នាក់ៗ ត្រូវ​តែ​​ឈោង​​ចាប់​យក ជា​ពិ​សេ​ស​​​បុរសៗ​ទាំង​ឡាយ ដែល​​នៅ​​លីវ​មិន​ទាន់​មាន​​ភរិ​យា ដ្បិត​​យោង​តាម​​ការ​អង្កេត​​ស្រាវ​ជ្រាវ ពី​​ក្រុម​​អ្នក​ជំនាញ​បញ្ហា​ជីវិត​បាន​បង្ហាញថា ស្ត្រី​ភាគច្រើនបំផុត​ពេញចិត្ត​បុរស ដែលមាន​ជំនាញ​ពិតប្រាកដ​ណាមួយ បើ​ទោះ​ណា​ជំនាញ​មួយចំនួន​នោះ ហាក់​មិនចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស​ក្តី ។ តើ​ស្ត្រី​ចូលចិត្ត​បុរស​មាន​ជំនាញ​អ្វីខ្លះ ?

 

១-​បុរស​គួរ​ចេះ​និយាយ​ ភាសាបរទេស​ណាមួយ ៖ ពិតប្រាកដ​ណាស់​នេះ​ជា​ជំនាញ​មួយ ដែល​មនុស្សពេញវ័យ​ពិបាក​នឹង​ចាប់យក ។ ប៉ុន្តែ​យ៉ាងណា ស្ត្រី​ឱ្យ​តម្លៃ និង​ចាប់អារម្មណ៍​លើ​បុរស ដែល​ចេះ​ភាសាបរទេស ដ្បិត​ពួកគេ​យល់ថា បុរស​ដែល​ចេះ​អាន​សរសេរ និង​និយាយ​ភាសា​ដទៃ​បាន  ប្រហែលជា​មានការ​យល់​ដឹង​ខ្ពស់ និង​ទូលំទូលាយ​ពី​ស្ថាន​ការ ជុំវិញ​ពិភពលោក​ផងដែរ ។​

 

២-​ចេះ​លេង​ឧបករណ៍​តន្ត្រី​ណាមួយ ៖ សម្រាប់​បុរស​ដែល​ទើប​ស្គាល់គ្នា ជាមួយ​ស្ត្រី​ណា​ម្នាក់​ជា​លើកដំបូង ការចេះ​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាង​ពិ​រោះ គឺជា​សមត្ថភាព​មួយ ដែល​អាច​ទាក់ទាញ​នាង​បាន ។ លើសពីនេះ វា​ក៏​អាច​បង្ហាញឱ្យឃើញ​នូវ​ចរិត ឫកពារ​របស់​អ្នក​ឱ្យ​បុរស និង​ស្ត្រី​ដទៃទៀត​បានឃើញ​ផងដែរ ។ បុរស​ដទៃ​អាច​នឹង​កោតសរសើរ ព្រមទាំង​គោរព​ទទួលស្គាល់ថា អ្នកជា​មនុស្ស​ម្នាក់​ដែល​អាចធ្វើ​រឿងរ៉ាវ មួយ​ដែល​បណ្តា​មនុស្ស​ភាគច្រើន​ធ្វើ​មិនកើត ។​

 

៣-​មាន​សមត្ថភាព​ជួសជុល​គ្រឿង​ម៉ាស៊ីន (​រថយន្ត​, ម៉ូតូ​) ៖ ការរៀន​ពី​បច្ចេកទេស ជួសជុល​ម៉ាស៊ីនរថយន្ត​ឬ​ម៉ូតូ មើលទៅ​ហាក់ដូចជា​សមត្ថភាព​មួយ ដែល​ធ្វើឱ្យ​អ្នក​រឹតតែ​ពិបាក ។ ប៉ុន្តែ​ដោយ​សំណាងល្អ  អ្នក​មិនចាំបាច់​ចេះ​ច្រើន​នោះទេ ប្រសិនជា​រៀន​ក្នុង​គោលបំណង ទាក់ទាញ​ចិត្ត​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​នោះ ។ ចំណុច​សំខាន់​គឺ​អ្នក​ត្រឹមតែ អាច​យល់​ដឹងថា រថយន្ត​ឬ​ម៉ូតូ​ខូច​អ្វី ពោលគឺ​ប្រសើរ​ជាង ចេះ​ត្រឹមតែ​បើក​គម្រប​ម៉ាស៊ីន ហើយ​គ្រវីក្បាល ។ នេះ​ពិតជា​សំខាន់​ណាស់ ជាពិសេស​ក្នុងខណៈ​អ្នក​កំពុង​ជូន ស្ត្រី​ណា​ម្នាក់​ដើរ​កម្សាន្ត ។ មួយវិញទៀត ការយល់ដឹង​ពី​មូលដ្ឋានគ្រឹះ របស់​ម៉ាស៊ីនរថយន្ត​ឬ​ម៉ូតូ វា​នឹងមិន​ធ្វើឱ្យ​អ្នក​ងាយ​ក្លាយជា​មនុស្ស ចាញ់បោក​ជាង​ជួសជុល​ដែល មិន​ស្មោះត្រង់​នោះទេ ។​

 

៤-​ចេះ​រាំ និង​ច្រៀង​កម្សាន្ត ៖ បុរស​មិនចេះ​រាំ​ហាក់ដូចជា​បាត់បង់​សិល្បៈ​មួយ ក្នុងការ​ទាក់ទាញ​ស្ត្រី ដ្បិត​ក្នុងពេល​ចូលរួម​ពិធី​ផ្សេងៗ ស្ត្រី​រមែង​ចង់​ឡើង​រាំ ជាពិ​សេស​​ជាមួយ​ដៃគូ​បុរស​ណា​ម្នាក់ ដែល​នាង​ដឹងថា​កំពុង​តាម​ស្រឡាញ់ និង​ចែចង់​នាង ។ បុរស​មិនគួរ​បញ្ចេញ​ភាព​ខ្មាសអៀន ញើ​ត​ញើ​ម​ក្នុងការ​បបួល​ស្ត្រី​ដែល​ខ្លួន ស្រឡាញ់​ពេញចិត្ត​ឱ្យ​ឡើង​រាំ​នោះទេ ។​

 

៥-​ចេះ​ចម្អិន​អាហារ ៖ អ្នក​មិនចាំបាច់​ត្រូវ​ទៅរក គ្រូបង្ហាត់​ដាំ​ស្លរ ឬ​ទៅ​ទិញ​គ្រឿង​ផ្ទះបាយ ដើម្បី​មក​រៀន​ធ្វើ​ម្ហូប​នោះទេ ។ ចូរ​ចាប់ផ្តើម​ជា​លក្ខណៈ តូចតាច​បាន​ហើយ ។ ស្ត្រី​ជា​មិត្តភក្តិ​របស់​អ្នក អាច​នឹង​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា​អ្នកចេះ​ធ្វើ​ម្ហូប ហើយ​នាង​អាច​នឹង​ចង់ដឹងថា អ្នកធ្វើ​ម្ហូប​អ្វី​ទៀតផង ។​

 

៦-​ជា​បុរស​ពិត គួរ​មាន​សុខភាព​មាំមួន ដូចជា​អត្ត​ព​លិ​ក ៖ ក្រៅពី​សមត្ថភាព​ដាំ​ស្លរ ស្ត្រី​ក៏​នៅ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ លើ​បុរស​ដែល​រាងកាយ​មាំមួន ។ ពួកនាងៗ​ពិតជា​ចង់ឱ្យ​អ្នក​ក្លាយ ជា​បុរស​ម្នាក់​ដែលមាន​កម្លាំង​ខ្លាំង ដូចជា​អ្នកលេង​កីឡា ពោលគឺ​ឱ្យ​សមជា កូនប្រុស​ដើមទ្រូង ៥​ហត្ថ រឹងមាំ​មិន​ទន់ជ្រាយ​ដូចជា​ស្ត្រីភេទ ។​

៧-​សមត្ថភាព​នៅលើ​គ្រែ ៖ នៅពេលដែល​ទំនាក់ទំនង របស់​អ្នក​ឈាន​ចូលដល់​ចំណុច​មួយ យ៉ាងជ្រៅ និង​ប្រកបដោយ​ការជឿទុកចិត្ត ដែល​ឈានដល់​ឡើង​គ្រែ​ជាមួយគ្នា​នោះ សមត្ថភាព​អាប្អូន​តូច​របស់​អ្នកដើរ​តួនាទី​យ៉ាងសំខាន់​។ សិច​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មនុស្ស​ស្រី​។ គូស្នេហ៍​មួយគូ​ដែល​បុរស គ្មាន​សមត្ថភាព​ផ្លូវភេទ (​លិង្គ​ងាប់ ប្រើការ​មិនកើត​…) នោះ​ចំណង​ស្នេហ៍​របស់គេ ងាយ​នឹង​បែកបាក់​បំផុត ។​

 

៨-​រចនាបថ និង​ការតុបតែង​ខ្លួន ៖ ការតុបតែង​ខ្លួន​រប​ស់បុ​រស ក៏​ជា​ចំណុច​មួយ អាច​ទាក់ទាញ​ស្ត្រី​បាន​ផងដែរ ។ ស្ត្រី​ភាគច្រើន​មិន​ចូលចិត្ត​បុរស គ្មាន​អនាម័យ​ខ្លួនប្រាណ​នោះទេ ។ ដូច្នេះ​ការ​កាត់សក់​ខ្លី កោរពុកមាត់ ស្លៀកពាក់​ស្អាតបាត សុទ្ធតែជា​ចំណុច​ដែល​ទាក់ទាញ​ភ្នែក​ស្ត្រី ។ បណ្តា​ស្ត្រី​តែងតែ​រអ៊ូ​ថា បុរសៗ​កម្រ​នឹង​យកចិត្តទុកដាក់ លើ​រូបរាង​របស់ខ្លួន​ខ្លាំងណាស់ ។​

 

៩-​ការនិយាយស្តី ៖ ថ្វីមាត់​ក្នុងការ​និយាយស្តី ក៏​ជា​ចំណុច​មួយ​ដែល​ស្ត្រី ដាក់ពិន្ទុ​ឱ្យ​បុរស​ផងដែរ ។ ការនិយាយស្តី​នៅទីនេះ គឺ​ចង់​សំដៅ​ទៅលើ​ពាក្យពេចន៍ ដែល​បុរស​និយាយ​ទៅកាន់​ស្ត្រី ដែល​ខ្លួន​ចាប់អារម្មណ៍ ឬ​ស្ត្រី​ដែល​ខ្លួន​មិនដែល​ស្គាល់ ។ ទាំងអស់នេះ​គឺ​ទាមទារ​ឱ្យមាន​ជំនាញ​។ ទន្ទឹមនឹង​ការនិយាយស្តី បុរស​ក៏ត្រូវ​មាន​ជំនាញ ក្នុងការ​ស្តាប់​យោបល់ របស់​គូសន្ទនា​ផងដែរ ។ ស្ត្រី​ពិតជា​គិតថា​សំខាន់ ចំពោះ​តុល្យភាព​នៃ​ពាក្យពេចន៍​សន្ទនា ៕

Asian couple


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item