Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ឈ្មួញ​​រណ្ដៅ​​ដី​​ដ៏​​ល្បី​ល្បាញនៅ​​ខណ្ឌ​ដ​ង្កោ​​ឈ្មោះអ៊ុករ៉ា​​ឌី​នត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន១៣​​គ្រួសារ

​រាជធានី​ភ្នំពេញ ៖ ឈ្មួញ​​រណ្ដៅ​​ដី​​ដ៏​​ល្បី​ល្បាញ នៅ​​ខណ្ឌ​ដ​ង្កោ​​ឈ្មោះ អ៊ុក រ៉ា​​ឌី​ន ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ១៣​​គ្រួសារ រស់​នៅ​​តាម​​ភូមិ​​និ​​មួយៗ ក្នុង​​ស​ង្កាត់​​ស្ពាន​ថ្ម ដាក់​ពាក្យ​​ប្តឹង​ទៅ​​អា​ជ្ញា​ធរ​​សង្កាត់ ដោយ​បាន​​ចោទ​ប្រ​កាន់​ថា ទិញ​​ដី​​របស់​​ពួកគាត់ ធ្វើ​អាជីវកម្ម​អស់​ទៅហើយ តែ​ការ​ទូរ​ទាត់​ប្រាក់​តាម​ដំណាក់កាល ដូច​មានចែង​ក្នុង​កិច្ចសន្យា មិន​ទៀងទាត់​ហើយ​ការសង​ប្រាក់​ថ្លៃ​ដី​នោះ ក៏​មិនមាន​តុល្យភាព​នឹង​តម្លៃ​ដី ដែល​ឈ្មោះ អ៊ុក រ៉ា​ឌី​ន បាន​ទិញ​នោះឡើយ​។​
​

ស្ត្រី​ឈ្មោះ ធុល ចាន់​ធឿន អាយុ ៤៥​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ ក្នុងភូមិ​ហារ​បាន​ប្រាប់​ឲ្យ​ដឹងថា ថៅកែ​រណ្តៅ​ដី​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ពិតជា​បាន​ទិញ​ដីស្រែ ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅតាម​ភូមិ​នានា​នៅក្នុង​សង្កាត់​ស្ពានថ្ម​នេះ ហើយ​ការទូទាត់​លុយ​តាម​ដំណាក់កាល គឺ​មិន​តុល្យភាព​ទៅនឹង​តម្លៃ​ដី​នោះទេ​។ ការទិញ​ដីស្រែ​ប្រជាពលរដ្ឋ​ជិត ២​ឆ្នាំ​ហើយ សង​មិនទាន់រួច​ទេ​គឺ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន សង​ម្តង ៥០០​ដុល្លារ ម្តង ២០០​ទៅ​៣០០ ដុល្លារ ហើយ​តម្លៃ​ដីស្រែ​អ្នកភូមិ​ខ្លះ រហូតដល់​ជាង ១​ម៉ឺន​ដុល្លារ​ឯណោះ ដល់​គេ​សង​តាម​ដំណាក់កាល​ម្តង ២០០-៣០០ ដុល្លារ​ឬ ៥០០​ដុល្លារ​សួរថា យកមក​ធ្វើ​ស្អី​ហើយ​ទិញ​ស្អី​កើត​។​

 

​មានការ​បញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​បាន​ប្តឹង ទៅ​សាលាសង្កាត់ ម្តង​ជា​ពីរដង​រួចមកហើយ តែ​លោក​ចៅសង្កាត់​ស្ដីបន្ទោស​ម្ចាស់​ដី​វិញ​ថា ពេល​លក់​អត់​ឲ្យ​អាជ្ញាធរ សង្កាត់​ដឹង​ទេ រត់ការ​ទៅលើ​អស់​ដល់ពេល​មានរឿង ទើប​មក​ឲ្យ​សង្កាត់​ដោះស្រាយ​។ ដោយសារ​លោក​ចៅសង្កាត់ និយាយ​បែបនេះ ទើប​ថៅកែ​រណ្តៅ​ដី​ឈ្មោះ អ៊ុក រ៉ា​ឌី​ន  មិន​ចង់​សងលុយ​ថ្លៃ​ដី ឲ្យ​ប្រជាពលរដ្ឋ​។ ជារឿយៗ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន បាន​ជីករណ្តៅ​ក្បែរ ដីស្រែ​ប្រជាពលរដ្ឋ តាមតែ​ទំនើងចិត្ត ដើម្បី​បង្ខំ​ឲ្យ​លក់​ដី​ថោកៗ ពេល​ប្តឹងទៅ​សាលាសង្កាត់ គ្មាន​នរណា​ជួយ​ដោះស្រាយ​ទេ​។​
​

ពាក់ព័ន្ធ​ករណីនេះ​តំណាង​របស់​ឈ្មោះ អ៊ុក រ៉ា​ឌី​ន នឹង​ចូលមក​ដោះស្រាយ​ជាមួយ​ម្ចាស់​ដី នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ខាងមុខនេះ ហើយ​ការដោះស្រាយ បាន​កម្រិតណា​នោះ មិនទាន់​ដឹង​ទេ ព្រោះថា​ក្រុមហ៊ុន​លោក អ៊ុក រ៉ា​ឌី​ន បាន​ទិញ​ដីស្រែ​ពី​បងប្អូន​ពលរដ្ឋ យូរណាស់​មកហើយ មិនទាន់​សងលុយ ប្រជាពលរដ្ឋ​យើង​អស់​នៅឡើយ​ទេ​។ ដោយ​ប្រជាពលរដ្ឋ​ខ្លះ ត្រូវ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ជំពាក់​ជាង ៥​ពាន់​ដុល្លារ ខ្លះទៀត​ជាង ១​ម៉ឺន​ដុល្លារ ចំពោះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​ដុល្លារ​នោះគេ​ថា នឹង​ទូរ​ទាត់​ឲ្យ​គ្រប់​ចំនួន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ខាងមុខ​នេះដែរ​។

 

​ទោះបីជា​យ៉ាងណាក៏ដោយ រណ្តៅ​ដី​របស់​ឈ្មោះ អ៊ុក រ៉ា​ឌី​ន នៅ​សង្កាត់​ស្ពានថ្ម បាន​បង្ក​ផលប៉ះពាល់​ខ្លាំងណាស់​សម្រាប់​អ្នកភូមិ ហើយ​កន្លងមក​អាជ្ញាធរ បាន​បញ្ជា​ឲ្យ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ផ្អាក​កាយ​អាចម៍ដី​ក៏ពិតមែន  ប៉ុន្តែ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន បាន​បង្វែរ​ទៅជា​ជីក​បូម​ខ្សាច់​ទៅវិញ ហើយ​មិនដឹងថា ទង្វើ​បែបនេះ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ចង់​ផ្គើន​នឹង​ការផ្អាក របស់​អាជ្ញាធរ​ខណ្ឌ ឬ​យ៉ាងណា​នោះទេ ដែល​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង​៕

Wat 041121
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item