Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ជន​ស​ង្ស័យ​​ម្នាក់ដែល​​បាន​​ខ្ចី​​ម៉ូ​តូ​​មិ​ត្ដ​​ភក្ដិទៅ​​ដាក់​ប​ញ្ចាំ​​យក​លុយទៅ​​ស៊ី​ចាយ​​ដេក​​ផ្ទះ​សំ​ណាក់ឡើង​ឋាន​សួគ៌​​ជា​មួយ​​ស្រី​​ស្នេហ៍ត្រូវ​​ស​មត្ថ​កិច្ច

​រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័យ​​ម្នាក់ ដែល​​បាន​​ខ្ចី​​ម៉ូ​តូ​​មិ​ត្ដ​​ភក្ដិ ទៅ​​ដាក់​ប​ញ្ចាំ​​យក​លុយ ទៅ​​ស៊ី​ចាយ​​ដេក​​ផ្ទះ​សំ​ណាក់ ឡើង​ឋាន​សួគ៌​​ជា​មួយ​​ស្រី​​ស្នេហ៍ ត្រូវ​​ស​មត្ថ​កិច្ច អាវុធ​ហត្ថ​​ខណ្ឌ​ចំ​ការ​មន ឃាត់​ខ្លួន​​នៅ​ផ្ទះ​​សំណាក់ គឹម​​សាន ដែល​មាន​​ទី​តាំង​​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១១​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ប្រាក់ វិសាល ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់ នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​-​ក្រុង តាខ្មៅ ខេត្ដ​កណ្ដាល ។ ចំណែក​ជនរងគ្រោះ ដែល​ចាញ់បោក​មិ​ត្ដ​ភក្ដិ ឈ្មោះ ហ៊រ សុភ​ក្ដ្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុនសែន​តាខ្មៅ ស្នាក់នៅ​ភូមិ សង្កាត់​ជាមួយគ្នា ។ ម៉ូតូ​ដែល​ជនសង្ស័យ​ឈ្មោះ ប្រាក់ វិសាល យកទៅ​បញ្ចាំ​នោះ ម៉ាក​អាយ​ខន ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ កណ្ដាល 1S-2393 ។​

​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​បានមក​ខ្ចី​ម៉ូតូ ពី​ជនរងគ្រោះ​ថា យកទៅ​ឌុប​ស្រី​ស្នេហ៍​ពី ផ្ទះសំណាក់​ស៊ីន​សាន នៅ​ក្រុង​តាខ្មៅ​យកទៅ​ផ្ទះ ហើយ​ដំបូង​ឡើយ ជនរងគ្រោះ​មិន​ចង់ឱ្យ​ទេ ប៉ុន្ដែ​ដោយសារ​ជនសង្ស័យ អង្វរ​ពេក​ទើប​សម្រេច​ចិ​ត្ដ​ឱ្យ ដោយ​ជនសង្ស័យ​សន្យាថា ទៅ​យ៉ាងយូរ ១៥​ទៅ​២០ នាទី​នឹង​ត្រឡប់​មកវិញហើយ ។ ក្រោយពេល​ឈ្មោះ ប្រាក់ វិសាល ខ្ចី​ម៉ូតូ​ជិះ​បាត់ទៅ ជនរងគ្រោះ ជាមួយ​មិ​ត្ដ​ស្រី អង្គុយចាំ​នៅ​ហាង​អាហារ​ដ្ឋា​ន​មួយ នៅ​ក្រុង​តាខ្មៅ ជាច្រើន​ម៉ោង ពុំ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូ​មកវិញ​ទេ​។

​លុះ​ព្រឹក​ឡើង​ជនសង្ស័យ បាន​ទូរស័ព្ទ​ប្រាប់​ជនរងគ្រោះ​ថា សូម​ពួកម៉ាក​អធ្យាស្រ័យ គ្នា​បាន​យក​ម៉ូតូ​របស់​ឯង ទៅ​ដាក់បញ្ចាំ​បាត់​ហើយ តែ​លុយ​គ្នា​ទុកឱ្យ​ឯង​ចំនួន ២០០ ដុ​លា្ល​រ​តាមរយៈ​ឈ្មោះ អា​ម៉ៅ ។ ប៉ុន្ដែ​ជនរងគ្រោះ មិនបាន​ទទួល​លុយ​ពី​ឈ្មោះ ម៉ៅ​នោះទេ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា វេលា​ម៉ោង ១១​ព្រឹក ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ស្នាក់នៅ​ផ្ទះសំណាក់ គឹម​សាន ជាមួយ​ស្រី​ស្នេហ៍ ដើម្បី​សាកសួរ​និង​ឱ្យ រកលុយ​យកមក​លោះ​ម៉ូតូ​មកឱ្យ​គេ​វិញ​ទើប​ឱ្យ​រួចខ្លួន​៕

Wat 27115
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item