Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ម​ន្ត្រី​​ជា​ច្រើន​​ដែល​​កំ​ពុង​​ឈឺ​ចាប់ចំ​ពោះ​​ការ​ដឹក​នាំ​​មិន​​ត្រឹម​ត្រូវនិង​​ភាព​​អ​ស​កម្ម​​របស់​លោកម៉មប៊ុន​ហេងជា​​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល

​រាជធានី​ភ្នំពេញ ៖ ម​ន្ត្រី​​ជា​ច្រើន​​ដែល​​កំ​ពុង​​ឈឺ​ចាប់ ចំ​ពោះ​​ការ​ដឹក​នាំ​​មិន​​ត្រឹម​ត្រូវ និង​​ភាព​​អ​ស​កម្ម​​របស់​លោក ម៉ម ប៊ុន​ហេង ជា​​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល បាន​បន្ត​​លាត​ត្រ​ដាង ពី​​ប្រ​វត្តិ​​ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​ ​របស់​លោក ម៉ម ប៊ុន​ហេង តាំង​ពី​​ឆ្នាំ​​២០០៥ រហូតមកដល់​ពេលនេះ មិនទាន់មាន​ការកែទម្រង់​សូម្បីតែ​បន្តិច ហើយ​គេ​ចាំបាន​ថា កាលពី​ឆ្នាំ​២០០៥ លោក ម៉ម ប៊ុនហេង ធ្លាប់បាន​ទាត់ចោល សំណើ​បណ្តុះបណ្តាល​ពេទ្យឆ្មប ដែល​សាលា​នានា និង​សាលា​ភូមិភាគ​មួយចំនួន បានស្នើ​មកកាន់ ក្រសួងសុខាភិបាល​រហូត​ដល់​សម្តេច ហ៊ុន សែន ក្តៅស្លឹកត្រចៀក​ម្តង​រួចមកហើយ ឥឡូវនេះ​ក៏ត្រូវ​ម្ចាស់ជំនួយ លាតត្រដាង រឿងអាស្រូវ​ពុករលួយ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល ពេទ្យឆ្មប​នេះ​ផងដែរ ប្រភព​បាន​ឲ្យ​ដឹងថា ជំទាវ​ម្នាក់​របស់លោក ម៉ម ប៊ុនហេង ដែល​កាន់តំណែង​ជា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស បាន​ប្រើ​សិទ្ធិអំណាច​គាបសង្កត់ ទៅលើ​នាយក​សាលា បណ្តុះបណ្តាល​គ្រូពេទ្យ តាមតែ​អំពើ​ចិត្ត ហើយ​គេ​ដឹងថា លោក ម៉ម ប៊ុនហេង បាន​លើកសរសើរ សាលា​ពេទ្យ​មួយ​នៅក្នុង ខេត្តកំពង់ចាម ដែល​ដឹកនាំ​ដោយ ស្រី​ស្នេហ៍​របស់គាត់ ថា​ល្អ​មិន​ដាច់​ពី​មាត់ បើទោះបីជា​គិលានុបដ្ឋាក ចេញ​មកពី​សាលា​កំពង់ចាម គេ​សឹង​ថា​គេ​មិន​រើស​យកទៅ​ធ្វើការ​ក៏ដោយ​។ រហូតដល់​ឆ្នាំ​២០០៩ ដោយ​ឃើញ​មាន​ខ្វះ​ពេទ្យឆ្មប នៅ​ទូទាំងប្រទេស ទើប​សម្តេច ហ៊ុន សែន បាន​សួរនាំ​ពី​បញ្ហា​នេះ ស្រាប់តែ​លោក ម៉ម ប៊ុនហេង បាន​បង្កើត​ឲ្យ​មាន​វគ្គ បណ្តុះបណ្តាល​ពេទ្យឆ្មប យ​កបុង បើទោះបីជា​គាត់​ធ្វើ​ឲ្យ​ខាត ពេលវេលា​រយៈពេល ៦ ឆ្នាំ គួរ​ឲ្យ​សោកស្តាយ​បំផុត​។​

 

​មន្ត្រី​មួយចំនួនទៀត​ក៏បាន​លើកឡើង​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំ​មុននេះ មាន​គ្រូពេទ្យ​ម្នាក់​បាន​ចុះទៅ​ធ្វើការ អង្កេត​ស្រាវជ្រាវ​អំពី​តម្លៃ​សម្ភារៈ បរិក្ខារ​ពេទ្យ​បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល បាន​បញ្ជា​ទិញ​សម្ភារៈ សម្រាប់​ដាក់​ថ្នាំ​សណ្តំ ដែលមាន​តម្លៃ​ខ្ពស់ៗ​មួយចំនួន ដែល​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់ ចេះ​ប្រើប្រាស់ ហើយក៏​យកទៅ​ទុកចោល រាប់សិប​គ្រឿង ខាតបង់​ថវិកាជាតិ ឥតប្រយោជន៍​។ ចំពោះ​ការបញ្ជាទិញ​ឱសថ សេរ៉ូម និង​សម្ភារៈ​ខ្លះៗ ត្រូវធ្វើឡើង​តាម​នីតិវិធី​ដេញថ្លៃ តែ​របស់​ទាំងនោះ​មានតម្លៃ លើសពី​ការទិញ​ក្នុងតម្លៃ​ធម្មតា ១​ជា​៤ ឬ​៦ ដង​ឯណោះ  ដែលជា​ការបំផ្លាញ​ថវិកាជាតិ គួរតែ​អង្គភាព​ប្រឆាំង អំពើពុករលួយ​ធ្វើការ​ស្រាវជ្រាវ បញ្ហា​អស់ទាំង​នេះ​ឡើងវិញ​ជាបន្ទាន់ ជាពិសេស​ក្រុម​លទ្ធកម្ម ដែលមាន​ក្រុមមន្ត្រី​សំខាន់ៗ​ចំនួន ៣ នាក់ ក្តោប​ក្តាប់​ការងារ ពួកគេ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​។​

ក្រុម​លទ្ធកម្ម​នេះ​ផងដែរ ក៏បាន​ឃុបឃិត​ជាមួយ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​អនុវត្តន៍​តាម​បទបញ្ជា របស់លោក ម៉ម ប៊ុនហេង ដូចជា​ការយក​ថ្នាំ ខូចគុណ​ភាព​មកប្រើប្រាស់ បែងចែក​ទៅតាម​មន្ទីរពេទ្យ ដោយ​គ្រាន់តែ​ទិញ​កេស​ថ្មី កែប្រែ​កាលបរិច្ឆេទ ផុតកំណត់​ប្រើប្រាស់ ហើយ​បញ្ហា​នេះ​ត្រូវបាន​ស្រាវជ្រាវ កាលពី​ឆ្នាំ​២០០៣ ម្តង​រួចមកហើយ ដែល​ពេលនោះ​រកឃើញ ប្រភេទ​ថ្នាំ​ជាច្រើន ដែល​ក្រុម​លទ្ធកម្ម បាន​ត្រូវ​ដៃ​ត្រូវ​ជើង​ឃុបឃិត ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​ម៉ៅការ​ផ្គត់​ផ្គង់ ថ្នាំពេទ្យ​ទាំងនោះ​តាមរបៀប​ផ្តាច់មុខ បើទោះបីជា​ក្រុមហ៊ុន​ទាំងនោះ មិនបាន​អនុវត្តន៍​កិច្ចសន្យា ឲ្យ​បាន​ត្រឹមត្រូវ​ក៏ដោយ​។ ដូចជា​ពេលខ្លះ​ធ្វើ​ឲ្យ​ដាច់​ស្តុក គ្មាន​​សម្ភារៈ​បរិក្ខារ ឬ​ថ្នាំពេទ្យ​សម្រាប់​ប្រើប្រាស់ ហើយ​ពេលខ្លះទៀត គ្រួសារ​អ្នកជំងឺ ដែល​ត្រូវការ​ថ្នាំ​មួយចំនួន ជា​ចាំបាច់​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​គ្មានទេ បែរជា​មាន​លក់​នៅតាម​ទីផ្សារ យ៉ាង​អនាធិបតេយ្យ​។

 

​ដូចជា​ករណី​ថ្នាំ​ជំនួយ សម្រាប់​ការព្យាបាល​ជំងឺរបេង ឬ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ​ទៀត នៅពេល​ដាច់​ស្តុក គ្រួសារ​អ្នកជំងឺ ត្រូវ​ចំណាយលុយ​ទៅ​ទិញ តាម​ទីផ្សារ​ក្នុងតម្លៃ​ថ្លៃ ហើយ​ថ្នាំ​ទាំងនោះ ក៏មាន​បិទ​ស្លាក​ហាម​លក់ដូរ​ផងដែរ ព្រោះ​ជា​របស់​ជំនួយ ហើយ​គ្រួសារ​ខ្លះទៀត ដែល​គ្មាន​លុយ​ទិញ​ថ្នាំ ត្រូវ​លាប់​ឡើងវិញ ឈឺ​កាន់តែ​ធ្ងន់​។ រឿងអាស្រូវ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ក្នុង​ក្រសួងសុខាភិបាល​ទាំងមូល ពោរពេញ​ដោយ​អំពើ​បក្ខពួកនិយម ការជិះជាន់​សង្កត់សង្កិន​មន្ត្រី​តូចតាច ដូចជា​អំពើពុករលួយ ក្នុងពេល​ប្រឡង​ចូល​ក្របខ័ណ្ឌ មាន​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា មានការ​សូកប៉ាន់​ចាប់ពី ៥​ពាន់​ដល់​៨ ពាន់​ដុល្លារ​អាមេរិក ហើយ​អ្នក​ដែល​មិនចេះ​អ្វី​សោះ ក៏​អាច​ប្រឡង​ជាប់​ដែរ ឲ្យ​តែមាន​លុយ​សូកប៉ាន់​។

ចំណែកឯ​ក្រុមនិស្សិត ដែលមាន​សមត្ថភាព មិនដែល​ប្រឡង​ជាប់​ទេ ហើយ​ធ្វើ​ឲ្យ​គុណភាព សេវាកម្ម​នៃ​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ធ្លាក់ទឹក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ ពេល​មាន​ជំងឺ​ម្តងៗ​នាំគ្នា ចេញទៅ​ព្យាបាល​នៅ ស្រុក​យួន​ស្រុក​សៀម ដែលមាន​ប្រសិទ្ធភាព និង​ចំណាយលុយ​អស់​តិចជាង​។ ជាពិសេស​គ្រួសារ អ្នកមាន​លុយ​មានអំណាច សូម្បីតែ​ឈឺ​ផ្តាសាយ ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន តែងតែ​ចំណាយលុយ ចេញទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ស្រុក​យួន ស្រុក​សៀម ឬ​សិង្ហ​បុរី​ជា​ទៀងទាត់​។ មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ការបណ្តុះបណ្តាល​និស្សិត​ពេទ្យ នៅ​សាលា​ក្រហម​កាលពីមុន​មានគុណ​ភាពល្អ​ណាស់ ប៉ុន្តែ​ក្រោយមក​មានការ​បំផ្លាញ ភាព​រីកចម្រើន​របស់​រដ្ឋ ឲ្យ​ធ្លាក់ទឹក ធ្វើយ៉ាងណា​ឲ្យ ក្រុមនិស្សិត​ធុញទ្រាន់ ហើយ​ងាក​ទៅ​រៀន តាម​សាលា​ឯកជន​។​

អាណាព្យាបាល​និស្សិត មួយចំនួន​បាន​ចំអក​ថា សាលា​ក្រហម​ឥឡូវនេះ បាន​ក្លាយជា​សាលា​ពណ៌​ពង​ក្រសា វា​ខុសពី​ពណ៌​ដើម ប្រែក្លាយ​ទៅជា​បង្រៀន​សិស្ស​មិនចេះ ធ្វើ​ឲ្យ​ការបណ្តុះបណ្តាល ធនធាន​គ្រូពេទ្យ ពី​មាន​គុណភាព ទៅជា​អន់​ខ្សោយ ក​ម្សុ​យ​ផុត​លេខ​។ មាន​បាតុភាព​ជាច្រើន​ទៀត ដូចជា គ្រូពេទ្យ​មួយចំនួន ត្រូវបាន​គេ​គំរាម​ដាក់​កំហិត ឲ្យ​ធ្វើការ​តែមួយ​កន្លែង គឺ​នៅ​ផ្នែក​រដ្ឋ​ឬ​ឯកជន ប៉ុន្តែ​សម្រាប់​បក្ខពួក​ឬ​ជា​សែស្រឡាយ​របស់លោក ម៉ម ប៊ុនហេង ចង់​ធ្វើការ​ប៉ុន្មាន​កន្លែង​ក៏បាន មិនដែល​ចូល​ប៊ុ​យ​រ៉ូ​ធ្វើការ​សោះ មាន​ប្រាក់ខែ​បើក​ទៀងទាត់ ជា​រៀងរាល់ខែ​។ មន្ត្រី​ជាច្រើន រួមទាំង​គ្រូពេទ្យ​ផងដែរ ដោយសារតែ​ពួកគាត់ ស្អប់ខ្ពើម​ការដឹកនាំ​មិន​ត្រឹមត្រូវ ពោរពេញ​ដោយ​ភាព​អសកម្ម របស់លោក ម៉ម ប៊ុនហេង ដែល​គ្មាន​ការកែទម្រង់ ក៏​ស្អប់​លេខ​៤ ហើយក៏​នាំគ្នា​ទៅ​គាំទ្រ​លេខ​៧ សឹង​អស់​ទៅហើយ​៕

Wat Bunheng 11


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item