ខេត្តបាត់ដំបង ៖ ព្រះសង្ឃមួយអង្គ បានទំនាក់ទំនងស្គាល់ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ តាមទូរស័ព្ទ ក្នុងរយៈពេលខ្លី ដោយបានណាត់នាង ឲ្យទៅលេងកុដិ ហើយបានល្បួងសុំស្នេហ៍ និងចាប់ឱបប្រទូសកេរ្តិ៍ខ្មាស ត្រូវបានឪពុកក្មេងស្រី តាមទាន់ក៏ប្តឹងឲ្យអាជ្ញាធរចាប់ផ្សឹក កាលពីម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងបរិវេណវត្តប្រាសាទ ហៅវត្តបាសែត ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
ព្រះសង្ឃដែលបំពានវិន័យនោះឈ្មោះ វណ្ណា ដាវីត ហៅញ៉ក់ អាយុ ២៧ ឆ្នាំមានទីលំនៅ ក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បួសនៅវត្តជម្ពូព្រឹក ហៅវត្តថ្មី ឋិតក្នុងភូមិពោធិ៍ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយមកស្នាក់រៀនសូត្រ នៅវត្តប្រាសាទ ហៅវត្តបាសែត ក្នុងភូមិបាសែតឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង ។
ដើមបណ្តឹងក្នុងករណីនេះ ឈ្មោះ វ័ន្ត វឿត អាយុ ៥១ឆ្នាំ ជាឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ វ.ស.វ អាយុ ១៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ ឈ្មោះ វ័ន្ត វឿត បានឲ្យដឹងថា គាត់តាមដានកូនស្រី ពីក្រោយតែមិនស្មានថា សង្ឃកំហូចនេះណាត់កូនស្រី ចូលកុដិប្រព្រឹត្តិអំពើមិនគប្បី ទើបប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង។
ក្មេងស្រីរងគ្រោះប្រាប់សមត្ថកិច្ចថា នាងទើបតែស្គាល់សង្ឃឈ្មោះ ដាវីត បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយព្រះអង្គបានទូរស័ព្ទ ហៅនាងទៅលេងកុដិទាំងព្រឹក ដោយប្រាប់នាងថា មានរឿងសំខាន់ ។ លុះពេលនាងទៅដល់ចូលក្នុងកុដិ ស្រាប់តែសង្ឃមួយអង្គនេះ បានល្បួងសុំស្នេហ៍ពីនាង តែសំណាងល្អបានឪពុកនាង នាំសមត្ថកិច្ចទៅទាន់។
យ៉ាងណាក៏ដោយឈ្មោះ វណ្ណា ដាវីត បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន តែនាងបានព្រមព្រៀង ដោយអះអាងនាងមានអាយុ ១៥ឆ្នាំ ហើយខ្លួនប្រាប់នាងវិញថា មិនអីទេបងអាចដណ្តឹងអូនទុកសិន លុះបងបួសបានបំពេញភិក្ខុ បងនឹងសឹករៀបការ ព្រោះបងសឹកពីបួស បងប្រកបរបរធ្វើជាចៅមហា៕
Source from: watphnom-news.com























Loading...




Post a Comment