
នៅថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយសម្តែងនូវការក្តុកក្តួលរន្ធត់ចិត្តជាពន់ពេកនៅពេលដែលមានមនុស្សស្លាប់បាត់បង់ជីវិតរហូតដល់ប្រមាណចំនួន១ម៉ឺននាក់ និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្តែងប្រជាជនអស់ជាច្រើនដោយសារខ្យល់ព្យុះហាយ៉ាន់ វាយប្រហារមកលើប្រទេសហ្វីលីពីនយ៉ាងកាចសាហាវ ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួរ បានរាយការណ៍នៅថ្ងៃអាទិត្យនេះដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិថា «ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិមានសេចក្តីក្តុកក្តួលសោកសង្រេងយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយខូចខាតលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វីលីពីនបង្កឲ្យមានវិនាសកម្មបណ្តាលមកពីខ្យល់ព្យុះហាយ៉ាន់ ។»។
លើសពីនេះ ឯកឧត្តមបាន គីមូន ក៏បានថ្លែងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងប្រជាជននិងរដ្ឋាភិបាលហ្វីលីពីន ជាពិសេសជាមួយក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ទាំងអស់ ៕
Source from: www.dtn7.com
Post a Comment