Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មិន​ត្រឹមតែ​អ្នកលេង​បណ្តាញ​សង្គម Facebook ប៉ុណ្ណោះ​ទេ សូម្បី​ភរិយា និង​ក្រុមគ្រួសារ​របស់​បុរស​ស​ង្ហា​វ័យក្មេង​សង្សារ​តារា​សម្តែង ព្រីម លីហ្សា កូនកាត់​វៀតណាម បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នូវពេលដែល​តារា​សម្តែង​រូបនេះ​បង្ហោះ​លើ​បណ្តាញ​សង្គម នូវ​រូបថត​ឱបថើប​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​បុរស​សង្ហា​វ័យក្មេង​ក្នុង​បន្ទប់​លើ​គ្រែ​ជាច្រើន​សន្លឹក​។​

ទាក់ទង​នឹង​ការ​បង្ហោះ​រូបថត​ស្រើបស្រាល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ខាង​ក្រុមគ្រួសារ​របស់​បុរស​ដែលជា​ដៃគូ​ស្រី​ស្រស់ ព្រីម លីហ្សា បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ផង និង​បញ្ជាក់បន្ថែម​ទៀតផង​ថា ទោះបី​បុរស​រូបនេះ​បាន​ចាក​ចេញពីផ្ទះ​ចោល​ប្រពន្ធ កូន ដោយ​គ្មាន​ហេតុផល​ក៏ដោយ ក៏​ក្រុមគ្រួសារ​ទាំងមូល​មិន​ចង់ឃើញ​ការ​បង្ហោះ​រូបភាព​បែបនេះ​នៅលើ​បណ្តាញ​សង្គម Facebook ឡើយ​។​

ដោយឡែក នាង ព្រីម លីហ្សា បាន​អះអាង​យ៉ាង​រំភើយ​ថា នាង​ជាតា​រា​មិន​ចង់​តតាំង​ជាមួយ​នរណា​ទេ រីឯ​រឿង​នរណា​មក​ស្រឡាញ់​នាង​ក៏​នាង​មិនបាន​ដឹងថា បុរស​នោះ​មាន​ប្រពន្ធ កូន​ដែរ ព្រោះ​បុរស​នោះ​តាម​ស្រឡាញ់​នាង គេ​ត្រឹម​ប្រាប់​នាង​ថា គេ​នៅ​ទំនេរ​។ ម្យ៉ាងទៀត បច្ចុប្បន្ន​នាង និង​បុរស​ក្នុង​រូបថត​នោះ​លែងមាន​អ្វី​ទាក់ទង​គ្នា​ទៀត​ទេ ព្រោះ​បាន​បែក​គ្នា​ជិត​២​ឆ្នាំ​ហើយៗ នាង​ធ្វើការ​បង្ហោះ​រូបថត​នេះ គឺ​នាង​មាន​ចេតនា​ចង់បង្ហាញ​ដល់​មិត្តភក្តិ​របស់​នាង​ឲ្យ​បាន​ស្គាល់មុខ​អតីត​សង្សារ​របស់​នាង​។​

តារា​សម្តែង ព្រីម លីហ្សា ដែលជា​តារា​តែង​បង្ហាញ​នូវ​រូបភាព​សិច​ស៊ី និង​បង្ហាញ​នូវ​អំនួត​លើ​ការប្រើប្រាស់​របស់របរ​ថ្លៃៗ ដូចជា សម្លៀកបំពាក់​ជាដើម​នោះ ធ្លាប់បាន​ទទួលរង​នូវ​ការរិះគន់​ជាច្រើន​ពេល​នាង​ទទួលបាន​ពានរង្វាន់​ពី​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ ដែល​គេ​ហៅថា «​អាណាចក្រ​សាច់​-​ដើម​ទ្រូ​វ​តារា​ឆ្នាំ​២០១៣» ជា​តារា​លេចធ្លោ​ឆ្នាំ​២០១៣ កន្លងមក ក្រោម​ពាក្យ​មន្ទិល​សង្ស័យថា «​មិន​ស័ក្តិសម​»​។​

មជ្ឈដ្ឋាន​អ្នកលេង Facebook បាន​លើកឡើងថា ព្រីម លីហ្សា ដែលជា​តារា​កូនកាត់​វៀតណាម​នេះ បាននិងកំពុង​រួមដៃគ្នា​ជាមួយ​សង្សារ​បង្ហោះ​រូបថត​សិច​ស៊ី​ស្និទ្ធស្នាល​ស្នេហា​លើ​គ្រែ ដើម្បី​បញ្ឈឺចិត្ត​គ្រួសារ​ខាង​ប្រុស ដោយ​អាង​ខ្លួន​ជាតា​រា​ល្បីឈ្មោះ​៕​

1392967_1428150454065246_1181263760_n

443_1379162018964090_1782988532_n

999108_1378149575732001_1234868292_n

1012786_1437884486425176_1279663346_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item