Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ម៉ូតូ​​ម៉ា​កវី​វ៉ា​​មួយ​គ្រឿងបាន​​បើក​​ប​ញ្ច្រា​ស​​ស្លាក​​ស​ញ្ញាជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​ហុង​ដា​​ស្កូ​​ពីប​ណ្តា​ល​​ឲ្យ​​បុរស២​​នាក់​​បាន​​ស្លាប់​បាត់​​បង់​ជី​វិត

ខេត្តកណ្តាល ៖ ម៉ូតូ​​ម៉ា​កវី​វ៉ា​​មួយ​គ្រឿង បាន​​បើក​​ប​ញ្ច្រា​ស​​ស្លាក​​ស​ញ្ញា ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​ហុង​ដា​​ស្កូ​​ពី ប​ណ្តា​ល​​ឲ្យ​​បុរស ២​​នាក់​​ បាន​​ស្លាប់​បាត់​​បង់​ជី​វិត ខ​ណៈ​​ដឹក​យកទៅ​​ស​ង្គ្រោះនៅ​​ម​ន្ទីរ​​ពេទ្យ និង​​ម្នាក់​ទៀត​​បាន​​រង​របួស​​ធ្ងន់ កាល​ពី​​វេ​​លាម៉ោង ១១​និង​៣០ នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​ខាងមុខផ្ទះ លក់​គ្រឿងបន្លាស់​រថយន្ត ឋិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត រួមមាន​មានឈ្មោះ មាស ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​សលាយ​ខៀវ ពាក់​ស្លា​លេខ​ភ្នំពេញ 1BC-5811 បាន​ឌុប​បុរស​ម្នាក់​ឈ្មោះ ស៊ិន ធា​រ៉ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ របួសធ្ងន់​មាន​ទីលំនៅ ក្នុង​សង្កាត់​ជាមួយគ្នា​។ ចំណែកឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ខ្លី លី​ហៀ​ង ភេទ​ប្រុស  អាយុ ៣៣​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ មាន​ទីលំនៅ​ភូមិ​ទឹក​នឹម ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1J-4076 ។​

​នៅ​មុនពេល​កើតហេតុ បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ឌុប​គ្នា​តាម​បណ្តោយ ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ភ្នំពេញ​សំដៅ មក​ក្រុង​តាខ្មៅ ខណៈ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា​តាម​បណ្តោយ ផ្លូវជាតិ​លេខ​២  ក្នុងទិសដៅ​ហាមឃាត់ មក​បុក​ម៉ូតូ​ស្កូ​ពី ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២​គ្រឿង​ដួល​បោក ទៅលើ​ផ្លូវជាតិ នាំ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្កូ​ពី ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ជាមួយ រងរបួស​ធ្ងន់ ។ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​វីវ៉ា បាន​រងរបួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ៕

Wat 051219


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item