Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តមណ្ឌលគិរី៖ស​មត្ថ​កិច្ច​​នគរ​បាលស្រុក​​កែវ​​សី​មាបាន​​ឃាត់​ខ្លួន​​បុរស​​ម្នាក់ក្នុង​ករ​ណី​​ប៉ុន​ប៉ងរំ​លោភ​​កូន​ស្រី​​បង្កើ​ត​រ​បស់​ខ្លួនដោយ​យោង​​ទៅ​តាម

​ខេត្តមណ្ឌលគិរី ៖ ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​កែវ​​សី​មា បាន​​ឃាត់​ខ្លួន​​បុរស​​ម្នាក់ ក្នុង​ករ​ណី​​ប៉ុន​ប៉ង រំ​លោភ​​កូន​ស្រី​​បង្កើ​ត​រ​បស់​ខ្លួន ដោយ​យោង​​ទៅ​តាម ពាក្យ​ប​ណ្តឹ​ង​រប​ស់ ក្មេង​ស្រី​​រង​គ្រោះដើ​ម្បី​​សាក​សួរ និង​​ក​សាង​​សំ​ណុំ​រឿង បញ្ជូន​​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ មឿ​យ យ្រ៉ូ​ត អាយុ ៥៣​ឆ្នាំ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ប្តី​របស់គាត់​ប៉ុនប៉ង​រំលោភ កូនស្រី​បង្កើត​ឈ្មោះ ញ​.​អ អាយុ ២៧​ឆ្នាំ ដែល​ដេក​ក្នុង​បន្ទប់ នៅលើផ្ទះ ខណៈដែល​គាត់​កំពុង​ដេក ខាងក្រោម​ផ្ទះ​លង់លក់ ស្រាប់តែ​បានឮ​សំឡេង​កូនស្រី ស្រែក​ឲ្យ​ជួយ​។ ពេលនោះ​គាត់​បាន​ឡើងទៅ​មើល ក៏បាន​ឃើញ​ប្តី​របស់គាត់ នៅក្នុង​មុង​ជាមួយ​កូនស្រី ហើយ​គាត់​បាន​ទាញ​ដៃ​ប្តី ចុះមក​វិញ​រួច​ស្រែក​ឲ្យ​គេ​ជួយ​។​    

​នេះ​មិនមែនជា​លើ​ទី​ដំបូង​ទេ ដែល​ប្តី​របស់គាត់ បាន​ប្រព្រឹត្ត​មិន​គប្បី ទៅលើ​កូនស្រី​បង្កើត រហូត​កូនស្រី​បាន​ម្តាយ​ថា ឪពុក​ធ្លាប់​និយាយ​សុំ​រួមភេទ ជាមួយ​កូន​បាន​ម្តង លើក​ក្រោយ​ឪពុក​ឈប់​ធ្វើ បែបនេះ​ទៀតហើយ​។ ជនសង្ស័យ​មានឈ្មោះ កូត ញើ​ន អាយុ ៥៣​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ ភូមិ​ហ្គា​ទី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​សារភាពថា ខ្លួន​ពិតជា​បាន​មានបំណង រំលោភ​កូនស្រី​បង្កើត ប្រាកដ​មែន  ប៉ុន្តែ​មិនដែល​បាន​រួមរ័ក​ម្តង​នោះឡើយ​៕

Wat 20124


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item