Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​មក​ គឺ​មាន​រយៈពេល​៣​ខែ​ហើយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​អស់ចិត្ត​ និង​យល់ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅឡើយ​ ដោយ​ដឹកនាំ​ក្រុម​អ្នកគាំទ្រ​គណបក្ស​របស់​ខ្លួន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​ហូរហែ​ អស់​ជា​ច្រើន​លើក​ច្រើន​សា​ ដើម្បី​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ក្នុង​គោលបំណង​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​បាន​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​ចាញ់ឆ្នោត​បាន​ចាញ់​ដោយ​អស់ចិត្ត​ ។​

​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើ​សុំ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ចាប់តាំងពី​ គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ភ្លាមៗ​នោះ​ ត្រូវ​បាន​ច្រានចោល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​គណបក្សកាន់អំណាច​នេះ​អះអាង​ថា​ ជា​ការ​រំលោភ​បំពាន​លើ​ច្បាប់​របស់​កម្ពុជា​ ព្រោះ​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ គឺជា​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ ។​

​ដោយសារ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​មិន​យល់​ស្រប​ទៅ​នឹង​ការ​ទាមទារ​របស់​ខ្លួន​ និង​ដោយ​យល់​ឃើញ​ថា​ ទាំង​ គ​.​ជ​.​ប​ ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ​ សុទ្ធតែ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ទុកចិត្ត​បាន​ ទើ់ប​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​យក​ជម្រើស​ចុង​ក្រោយ​ គឺ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​អស់​ជា​ច្រើន​លើក​ច្រើន​សា​ ខណៈ​ដែល​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្សប្រឆាំង​មួយ​នេះ​ចំនួន​៥៥​រូប​មិន​ទាន់​យល់ព្រម​ចូលរួម​កាន់​តំណែង​ក្នុង​រដ្ឋសភា​ឡើយ​ ។​

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ទាំង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ថា​ ចង់​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ រហស្សនាម​"​បុរស​ខ្លាំង​"​ យក​គំរូ​តាម​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ដែល​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ស្នើ​សុំ​រំលាយ​រដ្ឋសភា​ និង​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ក្រុម​បាតុករ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ ធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​ខ្លាំងក្លា​អស់​ជា​ច្រើន​ថ្ងៃ​រួច​មក​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​ជា​ប្រទេស​ក្បែរ​ខាង​ភូមិ​ផង​របង​ជាមួយ​ ជា​ប្រទេស​សមាជិកសមាគម​អាស៊ាន​ដូច​គ្នា​ និង​ជា​ប្រទេស​មាន​វប្បធម៌​ស្រ​ដៀង​គ្នា​ពិតមែន​ ប៉ុន្តែ​ថៃ​មិន​ដូច​កម្ពុជា​ទេ​ គឺ​ទាំង​ស្តេច​ថៃ​ក៏​មិន​ដូច​ស្តេច​ខ្មែរ​ ទាំង​រដ្ឋសភា​ថៃ​ ក៏​មិន​ដូច​រដ្ឋសភា​ខ្មែរ​ ទាំង​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​មិន​ដូច​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ទាំង​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ក៏​មិន​ដូច​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ ទាំង​តុលាការ​ថៃ​ ក៏​មិន​ដូច​តុលាការ​ខ្មែរ​…​ដូច្នេះ​ វា​ទំនង​ពិបាក​ណាស់​ដែល​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​ខ្មែរ​ដោះស្រាយ​តាម​របៀប​ថៃ​នោះ​ ដ្បិត​នាយក​រដ្ឋមន្ត្រី​គ្មាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ "​ឈ្នះ​-​ឈ្នះ​"​ ដូច​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទេ​ ។​

​រួម​សេចក្តី​មក​ វាសនា​នៃ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​វាសនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ គឺ​អាស្រ័យ​លើ​អំណាច​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​នៅ​កម្ពុជា​ក៏​មិន​អាច​ និង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក៏​ "​បុរស​ខ្លាំង​"​ មិន​ហ៊ាន​ ៕​

Sam-Rainsy-&-Kim-Sokha


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item