Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖ស​កម្ម​ភាព​​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើនៅ​ក្នុង​​ស្រុក​​អូរ​​យ៉ា​​ដាវនិង​​ស្រុក​​វ៉ឺ​ន​​សៃខេត្ត​រតន​គិ​រីជាប់​​តំ​បន់​​ដែន​​ជ​ម្រកសត្វ​ព្រៃ​​លំ​ផាត់

​ខេត្តរតនគិរី ៖ ស​កម្ម​ភាព​​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើ នៅ​ក្នុង​​ស្រុក​​អូរ​​យ៉ា​​ដាវ និង​​ស្រុក​​វ៉ឺ​ន​​សៃ ខេត្ត​រតន​គិ​រី ជាប់​​តំ​បន់​​ដែន​​ជ​ម្រក សត្វ​ព្រៃ​​លំ​ផាត់ កំ​ពុង​​កើត​ឡើង​​យ៉ាង​អនា​ធិប​តេយ្យ ប្រ​ព្រឹត្ត​​ដោយ​​ក្រុម​ហ៊ុន​​ចំ​នួន​​៣ ជា​​សា​ខា​​របស់​​ក្រុម​ហ៊ុន​​វៀត​ណាម ដ៏​ធំ​មួយ ឈ្មោះ ហុង​អា​ញ់​យ៉ា​ឡាយ ដែល​ទទួលបាន​ដី សម្បទាន​ជាង​៥​ម៉ឺន​ហិកតា​។ នៅក្នុង​តំបន់​នោះ គេ​សង្កេតឃើញ​ឧកញ៉ា មហាសេដ្ឋី​ម្នាក់​ឈ្មោះ រ័ត្ន សុខន បាន​ធ្វើជា​ខ្នងបង្អែក និង​ឃុបឃិត​ឲ្យ​មានការ បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដែលមាន​ឈ្មោះ សាំង ចន្ថា ជា​មេការ​របស់​ក្រុមហ៊ុន ស៊ី​អ​ឌី ជា​អ្នក​អុង​អាត់​ខ្លាំងជាងគេ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ឡើងវិញ​ផង​។​

​សេចក្តីរាយការណ៍​ព័ត៌មាន ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន​៣ ដែលជា​សាខា​របស់​ក្រុមហ៊ុន ហុង​អា​ញ់​យ៉ា​ឡាយ ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម ដោយ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ និង​នាំ​ឈើ​ប្រណីត ចេញទៅ​លក់​នៅ​វៀតណាម ផ្ទុយ​ពី​កិច្ចព្រមព្រៀង ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រុមហ៊ុន ហុង​អា​ញ់​អូរ​យ៉ា​ដាវ ក្រុមហ៊ុន ស៊ី​អ​ឌី ដែលមាន​លោក សាំង ចន្ថា ជា​មេការ និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់​ឧកញ៉ា រ័ត្ន សុខន ជាទី​ប្រឹក្សា​របស់​សម្តេច ហេង សំរិន​។ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់ មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច ហើយ​លោក សាំង ចន្ថា និង​ឧកញ៉ា រ័ត្ន សុខន មានការ​ពាក់ព័ន្ធ ជាមួយ​ការប្រមូលទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាប់បំផ្លាញ តាម​ដែនជម្រកសត្វព្រៃ យ៉ាង​អនាធិបតេយ្យ មិន​ខ្វល់​ពី​ច្បាប់​អ្វី​ឡើយ​។

​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់លោក សាំង ចន្ថា និង​មេ​ឈ្មួញ​ជា​ឧកញ៉ា នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំងណាស់ គឺ​ក្នុង​មួយថ្ងៃៗ​មានការ​ដឹកជញ្ជូន ឈើ​ប្រណីត​ចេញពី​ព្រៃ​ការពារ មិនតិចជាង ២​រថយន្ត​ច្នៃ​នោះទេ ហើយ​បូករួម​ជាមួយ​ឈើ ដែល​ប្រមូល​ទិញ​ដោយ​ខុសច្បាប់ ពី​ប្រជាពលរដ្ឋ ឃើញថា​សកម្មភាព​នៃ​ការ បំផ្លាញ​ឈើ​ប្រណីត​នៅ​តំបន់​នោះ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ លោក សាំង ចន្ថា បាន​ចាត់ចែង​ប្រមូល​ទិញ ឈើ​ប្រណីត​ដឹក​យកទៅលក់ នៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ មិន​ខ្វល់​ពីបទ​បញ្ជា​របស់ រាជរដ្ឋាភិបាល​នោះទេ ហើយ​សកម្មភាព​នាំចេញ ឈើ​ប្រណី​តទៅ​លក់​នៅក្រៅ​ប្រទេស បាន​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​២ ជា​រឿង​ខុសច្បាប់​។​

​មានការ​បញ្ជាក់​ផងដែរ​ថា លោក សាំង ចន្ថា បាន​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ដី​សម្បទាន​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​លើសពី​ចំនួន​កំណត់ ដែល​មានចែង​ក្នុង​លិខិត​ប៉េសេ ដូចជា​សម្រាប់​រថយន្ត​មួយគ្រឿង ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន ឈើ​ប្រមាណ ១៧​ម៉ែត្រត្រីគុណ​ប៉ុណ្ណោះ ប៉ុន្តែ​លោក សាំង ចន្ថា បាន​លួច​ដឹកជញ្ជូន និង​បង្កប់​ឈើ​ប្រណី​តដល់​ទៅ ៣០​ឬ​៤០​ម៉ែត្រត្រីគុណ​។ ជាគោលការណ៍ ឈើ​ដែល​ត្រូវបាន​កាប់បំផ្លាញ នៅក្នុង​ដីព្រៃ​សម្បទាន យកមក​កែច្នៃ​សម្រាប់​លក់​ចែកចាយ​ក្នុងស្រុក ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​លោក សាំង ចន្ថា បាន​ឃុបឃិត​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ឈើ ដោយ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ នាំ​ឲ្យ​ខាតបង់​ចំណូល ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ផ្ទុក​លើសពី​លិខិត​អនុញ្ញាតិ ដែល​បានកំណត់ នាំ​ឲ្យ​មានការ​បំផ្លាញ​ផ្លូវ​ស្ពាន​ជាច្រើន នៅក្នុង​ខេត្តរតនគិរី ជាពិសេស​នៅ ក្នុងស្រុក​អូរ​យ៉ា​ដាវ នេះ​តែម្តង ផ្តើមចេញពី​អំពើពុករលួយ របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ឃុបឃិត​ជាមួយ​លោក សាំង ចន្ថា និង​ឧកញ៉ា ដែលមាន​លុយ​ច្រើន​ហូរហៀរ និង​ជ្រក​ក្រោម​ស្លាក​សម្បទាន ធ្វើ​សកម្មភាព​បំផ្លាញ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ក្នុង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់​។ គេ​ចង់ឃើញ​ផ្នែក​ពាក់ព័ន្ធ ពិនិត្យមើល​ភាពអនាធិបតេយ្យ ដែល​កំពុង​បង្កឡើង​ដោយ​ក្រុមហ៊ុន ស៊ី​អ​ឌី ដែលមាន​លោក សាំង ចន្ថា  ជា​មេការ និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់លោក​ឧកញ៉ា រ័ត្ន សុខន ឡើងវិញ​ជាបន្ទាន់ ដែល​យ៉ាងហោចណាស់ ត្រូវ​រៀបចំ​ឲ្យ​មាន​ការគោរព​ច្បាប់ទម្លាប់ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី​អ​ឌី និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់លោក​ឧកញ៉ា រ័ត្ន សុខន មិនទាន់បាន​បំពេញ​កាតព្វកិច្ច ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នោះទេ ឃើញតែ​កាប់បំផ្លាញ​ព្រៃឈើ ធ្វើ​អាជីវកម្ម​និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ យកទៅលក់​នៅ​វៀតណាម សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ប្រណីត មានតម្លៃ​ខ្ពស់ ហើយ​ការកាប់បំផ្លាញ​ព្រៃឈើ លក់​ចែកចាយ​ក្នុងស្រុក ក៏​មិនបាន​បង់ពន្ធ ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​នោះទេ​។ សម្តេច ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ជារឿយៗ​ថា ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​សម្បទាន ដែល​បំពាន​ច្បាប់ ឬ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ដូច្នេះ​ករណី​ក្រុមហ៊ុន ស៊ី អ ឌី របស់លោក សាំង ចន្ថា និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ​របស់លោក​ឧកញ៉ា រ័ត្ន សុខន គួរតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើងវិញ​៕

Wat 18129 Wat 181212Wat Lumphat


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item