រាជធានីភ្នំពេញ ៖ បុរសជាយោធាម្នាក់ ទំនងជាប្រចណ្ឌប្រពន្ធវ័យក្មេង និងជំពាក់លុយគេច្រើនពេក បានចាក់.ក ប៉ងសម្លាប់ប្រពន្ធរបស់ ប៉ុន្ដែនាងព្យាយាមរត់គេចខ្លួន ហើយបានលោត ពីលើផ្ទះជាន់ទីមួយធ្លាក់មកលើដី ឲ្យអ្នកជិតខាងជួយសង្គ្រោះ ទើបបានរួចផុតពីគ្រោះថ្នាក់ ដោយគ្រាន់តែ រងរបួដធ្ងន់ប៉ុណ្ណោះ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៣ នៅផ្ទះជាន់ទី១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ ឈុន សុភាព អាយុ ៣៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ត្រូវបានអ្នកជិតខាង នាំទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ និងប្ដីជាជនដៃដល់ មានឈ្មោះ សុខ សុវណ្ណរុន អាយុ ៤៣ឆ្នាំ ជាមន្ត្រីយោធា ក្រោយពេលចាក់ប្រពន្ធ ជាច្រើនកាំបិតរួចហើយ ខ្លាចជាប់គុក បានព្យាយាមចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះ ប៉ុន្ដែអ្នកជិតខាងបានជួយសង្គ្រោះ ទាន់ពេលវេលា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំផងដែរ។
ពាក់ព័ន្ធករណីនេះ អ្នកជិតខាង បានឲ្យដឹងថា ក្រុមគ្រួសារនេះ បានឈ្លោះប្រកែកគ្នា ជាញឹកញាប់ ទំនងជាកើតឡើង ពីការប្រចណ្ឌប្រពន្ធវ័យក្មេង ហើយឈានដល់ចាក់.ក ប៉ងសម្លាប់ ប៉ុន្ដែនាងជាប្រពន្ធ បានលោត ពីលើផ្ទះជាន់ទី១ ទើរលើសង្កសី ហើយធ្លាក់មកខាងក្រោម ទើបអ្នកជិតខាងជួយសង្គ្រោះ បានទាន់ពេលវេលា កុំអីត្រូវប្តីចិត្តកំណាច ចាក់ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com























Loading...




Post a Comment