Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​មក​​ចាំ​​ទ​ទួល​​ប្អូន​ស្រីចេញ​ពី​​ធ្វើ​ការ​​រោង​ចក្រ​​ជា​​រៀង​រាល់​ថ្ងៃស្រាប់​តែ​​ឃើញ​​បុរ​ស​​ម្នាក់ដើរ​​ទៅ​បុក​​ប្អូន​ស្រី​​របស់​ខ្លួនក៏​​ដើរ​ទៅ​​មើល​ហើយ​​មិន​ទាន់បាន​​សួរ​នាំ​​ផង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​មក​​ចាំ​​ទ​ទួល​​ប្អូន​ស្រី ចេញ​ពី​​ធ្វើ​ការ​​រោង​ចក្រ​​ជា​​រៀង​រាល់​ថ្ងៃ ស្រាប់​តែ​​ឃើញ​​បុរ​ស​​ម្នាក់ ដើរ​​ទៅ​បុក​​ប្អូន​ស្រី​​របស់​ខ្លួន ក៏​​ដើរ​ទៅ​​មើល​ហើយ​​មិន​ទាន់ បាន​​សួរ​នាំ​​ផង ស្រាប់​តែ​​ក្រុម​​ជន​ពាល​​ទាំងនោះ​ ​ព្រួត​​គ្នា​​វាយ​​បុរសរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​សន្លប់​ឈឹង កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ យ័ន្ត ធារ៉ា អាយុ ២៥​ឆ្នាំ មានមុខ​របរ ជា​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ផ្ទះជួល ២​នាក់​បងប្អូន ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​បូស​ស្បែង ឃុំ​ជ្រលង ស្រុក​បារាយ ខេត្តកំពង់ធំ​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ខាងមុខ​រោងចក្រ រង់ចាំ​ប្អូនស្រី ចេញពី​ធ្វើការ​ថែម​ម៉ោង បន្តិចក្រោយមក​ស្រាប់តែ មាន​យុវជន​មួយក្រុម មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ដើរ​មកឈរ​នៅខាងមុខ រោងចក្រ​នោះដែរ លុះ​ដល់ពេល​ប្អូនស្រី របស់​ជនរងគ្រោះ ចេញពី​ធ្វើការ មកដល់​ខាងក្រៅ ស្រាប់​តែមាន​យុវជន​ម្នាក់ ក្នុងចំណោម​បក្ខពួក​ជាង ១០​នាក់​នោះ ដើរ សំដៅ​ទៅរក​ប្អូនស្រី​ជនរងគ្រោះ​។​

​ជនពាល​ម្នាក់​នោះបាន​ដើរ បំ​បុក​ស្មា​នាង​ដោយ​កំរោល ជនរងគ្រោះ​ឃើញបែបនេះ ក៏​ដើរ​ចូលទៅ​បំរុង​សួរនាំ ប៉ុន្តែ​មិនទាន់បាន​សួរ​ផង ស្រាប់តែ​ក្រុម​ជនពាល​ទាំងនោះ ព្រួត​គ្នា​វាយ​ដោយ​យក​ដុំឥដ្ឋ អុក​លើ​ក្បាល និង​មុខ​បណ្ដាល​ឲ្យ​រងរបួស បែកក្បាល​ហូរឈាម ស្រោច​ខ្លួន​ជោក និង​ហើម​មុខ​ដេក​សន្លប់​ឈឹង​នៅនឹងកន្លែង​កើតហេតុ ហើយ​ភ្លាមៗ​នោះ​ក្រុម​ជនល្មើស បាននាំគ្នា​រត់គេចខ្លួន​បាត់អស់​។  ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹក​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ​ដើម្បី​ជួយ សង្គ្រោះ​អាយុជីវិត​៕

Wat 061214


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item