រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួន នារីក្មេងៗ ៥ នាក់ក្នុងនោះ មានម៉ែយ៉ែមម្នាក់ និងបុរស ២នាក់ទៀត ពាក់ព័ន្ធនឹងការជួលផ្ទះ ស្ដុកស្រីក្មេងៗ សម្រាប់បម្រើសេវារួមភេទ កាលពីវេលាម៉ោង ១១និង៤០ នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅខាងលិចជ្រោយអំពិល ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង ៧នាក់ដែលពាក់ព័ន្ធ ការរកស៊ីផ្លូវភេទ រួមមាន ១-ឈ្មោះ ឃុន ឡៃ អាយុ ២៨ឆ្នាំ, ២-ឈ្មោះ សឿន តី អាយុ ២៤ឆ្នាំ, ៣-ឈ្មោះ ចាន់ ស្រីលក្ខណ៍ អាយុ ២៥ឆ្នាំ ជាអ្នកជួលផ្ទះទុកស្រីៗ សម្រាប់បម្រើផ្លូវភេទ និងជាម្ចាស់ទីតាំង, ៤-ឈ្មោះ សុខ ហេន អាយុ ១៦ឆ្នាំ, ៥- ឈ្មោះ ហុង ឌី ភេទប្រុស អាយុ ២៩ឆ្នាំ, ៦-ឈ្មោះ ហុង ហេង ភេទប្រុស អាយុ ៣៨ឆ្នាំ និងទី៧- ឈ្មោះ សុខ រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ។
ករណីចុះបង្ក្រាបទីតាំង លាក់ទុកស្រីៗសម្រាប់ បម្រើសេវាផ្លូវភេទនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងមានការចូលរួម ពីកម្លាំងនគរបាល នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរ មូលដ្ឋាន ។ ក្នុងនោះឃាត់ខ្លួនបានស្រី ៥ នាក់ និងប្រុស ២នាក់ ម៉ូតូ ២គ្រឿងបញ្ជូនទៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
Source from: watphnom-news.com























Loading...




Post a Comment