ក្រុងប៉ោយប៉ែត ៖ បុរស ៣នាក់ជិះម៉ូតូ ម៉ាកគ្លិកស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ អត់ស្លាកលេខ មានល្បឿនលឿន ជ្រុលទៅបុករថយន្ដចតស្ងៀម កាលពីវេលាម៉ោង ៧និង៣៥ នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ ៥៩Aស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បណ្តាលអោយរបួសធ្ងន់ស្រាល។
ជនរងគ្រោះទាំង ៣នាក់នោះរួមមាន ១-ឈ្មោះ សុង ម៉ុង ភេទប្រុស អាយុ ២០ឆ្នាំ របួសធ្ងន់ ជាអ្នកបើកបរ, ២-ឈ្មោះ កេត សុគុណ ភេទប្រុស អាយុ ២៤ឆ្នាំ របួសធ្ងន់លើផ្ទៃមុខ អ្នកទាំង ២រស់នៅស្រុកម៉ាឡៃ និង ៣-ឈ្មោះ សារី ខាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ របួសស្រាលជាជនជាតិថៃ មានលិខិតឆ្លងដែន។ មុនកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះ។
លុះដល់កន្លែងកើតហេតុ អ្នកបើកបររវល់ក្រឡេកមើល រោងការមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុក រថយន្ដម៉ាកហ៊ីយាន់ដាយ ចង្កូតឆ្វេង ពណ៌ខៀវលាយពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ.៣ព-២៦៧០ មិនស្គាល់អត្ដសញ្ញាណអ្នកបើកបរ ដោយរថយន្ដបើកភ្លើង ចតចាំដឹកម៉ាស៊ីនច្រូតស្រូវ ក្នុងចំណែកផ្លូវរបស់ម៉ូតូរងគ្រោះ បណ្ដាលឱ្យបុក យ៉ាងពេញទំហឹងតែម្ដង ចំណែកម៉ូតូ បានខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕
Source from: watphnom-news.com























Loading...




Post a Comment