Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖តាម​​កម្ម​វិ​ធី​​ដែល​​បាន​គ្រោ​ង​​ទុកនៅ​​ថ្ងៃ​ទី​​៩ខែ​ធ្នូឆ្នាំ​​២០​១៣វេ​លា​​ម៉ោង៨​​និង​​៣០

​ខេត្ត​ព្រះសីហនុ ៖ តាម​​កម្ម​វិ​ធី​​ដែល​​បាន​គ្រោ​ង​​ទុក នៅ​​ថ្ងៃ​ទី​​៩ ខែ​ធ្នូ ឆ្នាំ​​២០​១៣ វេ​លា​​ម៉ោង ៨​​និង​​៣០ នាទី​​ព្រឹក​​ នៅ​​​សា​លា​ខេត្ត​​ព្រះ​សី​ហ​នុ នឹង​មាន​​រៀប​ចំ​​ពិ​ធី​ប្រ​កាស ចូល​កាន់​​មុខ​តំ​ណែង ប្រ​ធាន​​សា​ខា​​ពន្ធ​ដារ ខេត្ត​​ព្រះ​សី​ហនុ ដែល​​ទើប​តែងតាំង​ថ្មី ជំនួស​លោក ខៀន​សង្ហារ ដែល​ត្រូវបាន​ថ្នាក់លើ ផ្ទេរ​ភារកិច្ច​ឲ្យ​ឡើង​ធ្វើ​ធំ​ជាង​មុន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​មន្ត្រី​ជាច្រើន​បាន​រិះគន់ថា លោក ខៀន​សង្ហារ ដែល​ទំនងជា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ រឿងអាស្រូវ​ពុករលួយ ដែល​ទើប​បែកធ្លាយ កាលពីពេល​ថ្មីៗ​នេះ គួរតែ​ស្ថិតក្នុង​ចំណាត់​ស៊ើបអង្កេត មិនគួរ​តែងតាំង​មុខតំណែង កាន់តែ​ធំ​ជាង​មុន​នោះទេ​។

​មានការ​កត់សម្គាល់​ជារួម​ថា ចាប់តាំងពី​អង្គភាព​ប្រឆាំង អំពើពុករលួយ​បាន​ចាប់ ឃាត់ខ្លួន​លោក ភី រិ​ទ្ធ ជា​អនុប្រធាន​ពន្ធដារ ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​មន្ត្រី​ជាច្រើន​ទៀត មិនសូវ​ទៅ​បម្រើ​ការងារ​នោះទេ ដែល​ទំនងជា​មានការ​ភ័យខ្លាច និង បាក់ស្បាត​ចំពោះ ចំណាត់ការ​របស់លោក ឱម យ៉ិនទៀង ហើយ​ភ្លាមៗ​នោះ​ក៏មាន​ការ ដកតំណែង​លោក ខៀន សង្ហារ ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ យ៉ាង​តក់ក្រហល់ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ នាំ​ឲ្យ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​មាន​ចម្ងល់ យ៉ាងខ្លាំង​ថា តើ​លោក ខៀន សង្ហារ មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​លោក ភី រិ​ទ្ធ ដែលជា​មនុស្ស​ជំនិត​របស់គាត់ ក្នុង​កម្រិតណា​នោះទេ សម្រាប់​សំណុំរឿង​ពុករលួយ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​។​

​មន្ត្រី មួយចំនួន​បានលើកឡើង​ថា ការចាប់​ឃាត់ខ្លួន​លោក ភី រិ​ទ្ធ អតីត​អនុប្រធាន សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ជាម​នុស្ស​ជំនិត​របស់លោក ខៀន សង្ហារ នោះ​គឺ​ទាក់ទិន​នឹង​សំណុំរឿង​ពុករលួយ​ដ៏​ធំ​មួយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​អញ្ជើញលោក ភី រិ​ទ្ធ មក​ឆ្លើយបំភ្លឺ​ប៉ុន្មាន​លើក រួចមកហើយ​។ គេ​ដឹងថា​អ្វីដែល​លោក ភី រិ​ទ្ធ បានធ្វើ​កើតឡើង ដោយសារ​តែមាន​ការចាត់​តាំង ឬ​ការឆ្លង​យោបល់​ពី​លោក ខៀន សង្ហារ ដែលជា​មេ​កើយ ទើប​អាចទៅរួច ហើយ​ករណី​ដែល​លោក ភី រិ​ទ្ធ ជាប់​ទាក់ទិន​ជាមួយ អំពើពុករលួយ​គឺ​គាត់ បាន​ឆ្លើយបំភ្លឺ​ទៅតាម​ដំណើររឿង ដែលមាន​ទាក់ទិន​យ៉ាង​វែង​អន្លាយ ដូច​សម្ល​កំពឹស ជាមួយ​ប្រធាន​ពន្ធដារ ខេត្ត​ព្រះសីហនុ គឺ​លោក ខៀន សង្ហារ​។​

​នៅពេលដែល​មិនទាន់ មានការ​ឆ្លើយបំភ្លឺ​ឲ្យ​បានច្បាស់លាស់ អំពី​រឿងរ៉ាវ​ពុករលួយ​ដ៏​ធំ​បំផុត នៅក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ ច្បាស់​ណាស់​ដែលថា ប្រជាពលរដ្ឋ​មួយចំនួន​មើលឃើញ​ពី​ការ ជាប់​ពាក់ព័ន្ធ​យ៉ាង​វែង​អន្លាយ របស់លោក ខៀន សង្ហារ ដែល​បង្កើត​ឲ្យ​មាន​ភាពមិនប្រក្រតី នៃ​ការប្រមូល​ពន្ធដារ​គ្រប់​ប្រភេទ​។ យ៉ាងណាក៏ដោយ  មាន​ព័ត៌មាន​ល្ហិ​ច​ល្ហៀ​ង​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក ភី រិ​ទ្ធ ដែល​កំពុង​ជាប់ឃុំ ក្នុង​រឿង​ពុករលួយ​មាន​អ្នក​ជួយ​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​ធានា​ឲ្យ​នៅក្រៅ​ឃុំ ព្រោះ​ការ​ទុក​ឲ្យ​លោក  ភី រិ​ទ្ធ ជាប់​ក្នុង​ពន្ធនាគារ​តែម្នាក់ឯង អាច​នាំ​ឲ្យ​មានការ​បែកធ្លាយ រឿងអាស្រូវ​កាន់តែច្រើន​ថែមទៀត ហើយ​គេ​មាន​គម្រោង​បញ្ចប់ សំណុំរឿង​ត្រឹមតែ​បញ្ហា​តូច​មួយ ដោយ​ទុក​ឲ្យ​លោក ភី រិ​ទ្ធ ទទួលខុសត្រូវ​តែម្នាក់ឯង​។​

​បើតាម​ការសង្កេត​ជារួម នៅក្នុង​ប្រទេស​កម្ពុជា ក្រុមមន្ត្រី​ដែល​ត្រូវបាន ដកតំណែង​យ៉ាង​តក់ក្រហល់ ច្បាស់​ជាមាន​បញ្ហា​អ្វីមួយ​ហើយ ដូចជា​ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ មាន​ការចាប់​ឃាត់ខ្លួន អនុប្រធាន​ពន្ធដារ ដែល​ល្បី​ខាង​ប្រព្រឹត្ត អំពើពុករលួយ យូរយារ​ណាស់​មកហើយ ក៏​ស្រាប់តែ​មានការ​ផ្លាស់ប្តូរ តំណែង​លោក ខៀន សង្ហារ យ៉ាង​តក់ក្រហល់​ទៅទៀត ដែល​នាំ​ឲ្យ គ្រប់ៗ​គ្នា​សង្ស័យថា លោក ខៀន សង្ហារ ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ ជាមួយ​សំណុំរឿង​ពុករលួយ របស់លោក ភី រិ​ទ្ធ ផងដែរ​ហើយ​មើលទៅ​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​នឹងមាន​វិធានការ ស៊ើបអង្កេត​ពី​អំពើពុករលួយ  របស់លោក ខៀន​សង្ហារ ឬក៏​អត់ ទន្ទឹម​ពេលដែល មាន​សេចក្តីរាយការណ៍​ថា អំពើពុករលួយ​តាម​គ្រប់​រូបភាព សុទ្ធតែ​កើតចេញពី​ការ ចាត់តាំង​របស់លោក ខៀន​សង្ហារ​៕

Wat-041243-400x288


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item