ខេត្តសៀមរាប ៖ លោក លីវ ប៊ុនថន ប្រធានផ្នែកគ្រប់គ្រង អ្នកជាប់ពន្ធមធ្យម នៃសាខាពន្ធដារខេត្តសៀមរាប ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយឃាត់ខ្លួន យកមកសួរចម្លើយ ពាក់ព័ន្ធនឹងករណី បំប៉ោងតួលេខកំណត់ពន្ធ ដើម្បីទារឲ្យម្ចាស់សណ្ឋាគារ និងម្ចាស់ក្រុមហ៊ុន បង់ថ្លៃលើសពីការកំណត់ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៣ និងបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រមូលឯកសារ និងព័ត៌មានសម្ងាត់នានា ដោយបានរកឃើញថា សណ្ឋាគារ ឬក្រុមហ៊ុនកម្រិតមធ្យមជាច្រើន នៅក្នុងខេត្តសៀមរាប ត្រូវបានលោក លីវ ប៊ុនថន ធ្វើឯកសារកំណត់ពន្ធឡើងវិញ ដោយបំប៉ោងតួលេខខ្ពស់ ដើម្បីទារឲ្យម្ចាស់សណ្ឋាគារនិងម្ចាស់ក្រុមហ៊ុន កម្រិតមធ្យមភ័យខ្លាច ហើយត្រូវបង់លុយក្រោមតុ ឲ្យពួកគេ។ ក្នុងករណីសណ្ឋាគារ ឬក្រុមហ៊ុនណាមួយ មិនព្រមដោះស្រាយលុយក្រោមតុ ឲ្យដល់ប្រធានផ្នែកគ្រប់គ្រង អ្នកជាប់ពន្ធមធ្យទេនោះ សណ្ឋាគារ ឬក្រុមហ៊ុននោះ ត្រូវរងការបង់ពន្ធយ៉ាងខ្ពស់។
មានការលើកជា ឧទាហរណ៍បញ្ជាក់ថា សណ្ឋាគារធុនមធ្យម ត្រូវបង់ពន្ធកំណត់ឡើងវិញតែ ២០០ដុល្លារ ឬ៥០០ ដុល្លារ ក៏ត្រូវលោក លីវ ប៊ុនថន ធ្វើបែបបទដើម្បីឲ្យ សាខាពន្ធដារខេត្តសៀមរាបទារឲ្យបង់លុយ ៧ពាន់ឬ ១ម៉ឺនដុល្លារ ហើយបើម្ចាស់សណ្ឋាគារ ឬម្ចាស់ទីតាំងអាជីវកម្មទាំងនោះ ព្រមបង់ឲ្យគាត់ ១,០០០ទៅ៣,០០០ ដុល្លារ ទើបសណ្ឋាគារនោះ អាចបង់ពន្ធត្រឹមត្រូវ តាមកំណត់គឺ ២០០ដុល្លារ ឬ៥០០ ដុល្លារអាមេរិកវិញ ហើយសម្រាប់ម្ចាស់ទីតាំងអាជីវកម្ម រឹងរូសមិនព្រមបង់លុយឲ្យលោក លីវ ប៊ុនថន ម្ចាស់ទីតាំងអាជីវកម្មទាំងនោះ នឹងត្រូវចាប់ឲ្យបង់ពន្ធដល់ ១ម៉ឺនដុល្លារយ៉ាងអយុត្តិធម៌៕
Source from: watphnom-news.com























Loading...




Post a Comment