Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​ធំៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​លើ​ស្ថាប័នរដ្ឋ​ទាំងមូល​ តែង​ត្រូវ​បាន​លើក​ឡើងជា​រឿយៗ​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​ប្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ហើយ​ក៏​ក្លាយជា​មុខសញ្ញា​វាយប្រហារ​របស់​គណបក្សប្រឆាំង​ទៅ​លើ​គណបក្សកាន់អំណាច​ដែរ​ ។​

​ជាមួយ​គ្នា​នេះ​ គណបក្សប្រឆាំង​គ្រោង​នឹង​ទម្លាយ​អំពើ​ពុក​រលួយ​ និង​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ "IMF"​ នៅ​កម្ពុជា​ជូន​ប្រធាន​ IMF​ ទៀត​ផង​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​វាយតម្លៃ​ថា​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស​ ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​ពេល​ដែល​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាប់​លេខ​១៥៧​ និង​ប្រទេស​ឡាវ​ជាប់​លេខ​១៤០​ ។​

​ដើមខែ​ធ្នូ​ ឆ្នាំ​២០១៣​នេះ​ បណ្តាញឃោសនា​ដែល​ដង្ហែ​គាំទ្រ​គណបក្សកាន់អំណាច​ បាន​ធ្វើការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​រសើប​មួយ​ថា​ មានការ​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​កដោយ​មិនដឹង​មូលហេតុ​ ហើយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រង្គោះរង្គើ​បែកបាក់​ ដោយសារ​ថវិកា​មូលនិធិ​សង្គ្រោះ​ជាតិ​បាន​មក​ពី​សប្បុរសជន​នានា​ ត្រូវ​បាន​ចាយវាយ​និង​ប្រើប្រាស់​មិន​ចំ​គោលដៅ​ ។​

​ដោយសារ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​បណ្តាញឃោសនា​ដង្ហែ​គាំទ្រ​គណបក្ស​នយោបាយ​កាន់​អំណាច​ ទម្លាយ​ចេញ​រឿង​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​ គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចនេះ​ ទើប​ធ្វើ​ឲ្យ​មន្ត្រី​គណបក្សកាន់អំណាច​ចំអក​ឲ្យ​ទៅ​គណបក្សប្រឆាំង​វិញ​ថា​ "​ខ្លួន​ជា​ចោរ​ បែរជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​"​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ព័ត៌មាន​ដែល​រថា​ មាន​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​បាត់​លុយ​មូលនិធិ​សង្គ្រោះ​ជាតិ​បាន​មក​ពី​សប្បុរសជន​នានា​ចំនួន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ គ្រប់គ្រង​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ត្រូវ​បាន​ច្រានចោល​ដោយ​ឯកឧត្តម​ គី​ វណ្ណ​ដា​រ៉ា​ អគ្គនាយក​ហិរញ្ញវត្ថុ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​រួច​ហើយ​ ដោយ​ឯកឧត្តម​អះអាង​ថា​ ជា​ព័ត៌មាន​មាន​ចេតនា​នយោបាយ​របស់​គណបក្សកាន់អំណាច​ ដើម្បី​បំបាក់ស្មារតី​ និង​បំភ័ន្ត​ភ្នែក​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រាល់​ការ​លើក​ឡើង​អំពី​អំពើ​ពុក​រលួយ​របស់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​២​ ទាំង​គណបក្សកាន់អំណាច​ ទាំង​គណបក្សប្រឆាំង​ គួរតែ​បង្ហាញ​នូវ​ហេតុផល​និង​ព័ស្តុតាង​អាច​ទទួលយក​បាន​ផង​ ប្រសើរ​ជាង​លើក​ឡើង​ក្នុង​គោលបំណង​វាយប្រហារ​គ្នា​ក្នុង​ល្បែង​នយោបាយ​ ។​ ម្យ៉ាងទៀត​ ការ​បង្ហាញ​នូវ​ព័ស្តុតាង​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​នរណា​ជា​"​ចោរ​"​ពិតប្រាកដ​ ?​ និង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​វាយតម្លៃ​ថា​ ជា​"​ចោរ​ដូច​គ្នា​"​ ៕​

Hun-Sen-pointing-at-Sam-Rainsy


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item