Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណា​ស់ទ្រព្យ​ស​ម្បត្តិ​​ស​រុបជា​​ទឹក​ប្រាក់​​ប្រ​ហែ​ល៦​​ម៉ឺន​​ដុ​ល្លារត្រូវ​បាន​​បំ​ផ្លាញក្នុង​​គ្រោះ​​អគ្គិ​ភ័យ

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណា​ស់ ទ្រព្យ​ស​ម្បត្តិ​​ស​រុប ជា​​ទឹក​ប្រាក់​​ប្រ​ហែ​ល ៦​​ម៉ឺន​​ដុ​ល្លារ ត្រូវ​បាន​​បំ​ផ្លាញ ក្នុង​​គ្រោះ​​អគ្គិ​ភ័យ ដែល​​បាន​​បំ​ផ្លិច​បំ​ផ្លា​ញ ផ្ទះ​​លក់​ចា​ហួយ​​និង​​ចាន​ឆ្នាំង ២​​ខ្នង ដោយ​សារ​​ទុ​ស្សេ​​ខ្សែ​ភ្លើង ពេល​​ម្ចាស់​ផ្ទះ​​ដេក​លក់និង​ម្ចាស់ផ្ទះ​មួយទៀត​មិន​នៅ កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​ភ្លឺ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ចំណុច​ក្រុមទី​០៤ ភូមិ​ថ្មគោល ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច ព្រមទាំង​រថយន្ត​ដឹក​ទឹក​ឯកជន​ចំនួន ៧​រថយន្ត បាន​ជួយ​អន្តរាគមន៍​ពន្លត់ រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត ចុះ​ទៅរក​កន្លែង កើតហេតុ​មិនឃើញ ទំរាំ​រកឃើញ​ភ្លើង​ឆេះ​ផ្ទះ​អស់ គ្មាន​សេសសល់​អ្វី​ឡើយ​។ សមត្ថកិច្ច​បានអោយដឹង​ថា ម្ចាស់ផ្ទះ​ទី​១ មានឈ្មោះ ផៃ សុផល ប្រុស អាយុ ៤៦​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ថា​យ វ៉ា អាយុ ៣៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​លក់​ចានឆ្នាំង សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ទំហំ ៤,៥ ម៉ែត្រ​គុណ ២៦​ម៉ែត្រ​ខូចខាត​ទ្រព្យសម្បត្តិ ប្រហែល ២​ម៉ឺន​ដុល្លារ​និង​តួ​ផ្ទះ​ទើប​សាងសង់​តម្លៃ ១៧០០០​ដុល្លារ​។

​ផ្ទះ​ទី​២​ឈ្មោះ ឃ្វៀង វ៉ាន់​យុង អាយុ ៥៣​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ លន់ លៀប អាយុ ៤៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ​លក់​គ្រឿង​ចាហួយ សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ទំហំ ៤,៥ ម៉ែត្រ​គុណ ២៦​ម៉ែត្រ​ខូចខាត​ទ្រព្យសម្បត្តិ ប្រហែល ២​ម៉ឺន​ដុល្លារ ម្ចាស់​មិន​នៅ​ចាក់សោរ​ចោល​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណី​ឆេះ​ផ្ទះ ២​ខ្នង​នេះ គឺ​ដោយសារ​ទុស្សេ​ខ្សែភ្លើង ចាប់ផ្តើម​ឆេះ​ពី​ផ្ទះ​ឈ្មោះ ថា​យ វ៉ា ជា​ប្រពន្ធ​ឈ្មោះ ផៃ សុផល ផ្ទះ​លក់​ចានឆ្នាំង​រាល​មក​ផ្ទះ​ទី​២ តែម្តង ហើយ​សមត្ថកិច្ច​មូលដ្ឋាន បាន​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​ឡានទឹក ឯកជន​អស់ ៧ រថយន្ត ទើប​មិន​រាលដាល ទៅផ្ទះ​ផ្សេងៗ​ទៀត​។​

​ឈ្មោះ ថា​យ វ៉ា ជា​ប្រពន្ធ​ឈ្មោះ ផៃ សុផល ផ្ទះ​លក់​ចានឆ្នាំង បាន​ប្រាប់​សមត្ថកិច្ច​ថា ពី​យប់​មិនមាន​ភ្លើង​ធូប នៅ​សេ​សល់​ទេ មុន​ពួកខ្លួន​ចូលដេក បាន​ពន្លត់​អស់ហើយ តែ​មុនពេល​កើតហេតុ ខ្លួន​ជា​ប្រពន្ធ​បានឮ​សំឡេង​ចាន ធ្លាក់​ប្រាវៗ​ស្មានតែ​សត្វ​ឆ្មា​លោត​ជាន់ ចានឆ្នាំង​ក៏​ងើប​មើល ពេលនោះ​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ ក៏​ស្រែក​អោយគេ​ជួយ និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។ ប្រធានការិយាល័យ ពន្លត់​និង​បង្ការ​គ្រោះ​អគ្គិភ័យ បានអោយដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម រថយន្ត​បាន​ទៅដល់ ស្រុក​ថ្មគោល តែ​រក​ទីតាំង​កើតហេតុ​មិនឃើញ ដោយសារ​អ្នករាយការណ៍​មិន​ច្បាស់លាស់ ទំរាំ​តែ​រកឃើញ​គឺ​ហួសពេល ជួយ​អន្តរាគមន៍ ដោយ​ត្រៀមចាំ​បាញ់​ទឹក ខ្លាច​វា​ឆាបឆេះ​ម្តងទៀត​៕ ដោយ សុខ​ជា​

Wat 20122 Wat 2012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item