Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃស្អែក​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​បំភ្លឺ​ទៅ​នឹង​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​  និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ដើម្បី​ឲ្យ​អតិថិជន​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​ទាំងអស់​បាន​ជ្រាប​ និង​បាន​យល់​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ដោយ​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ នា​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ធ្វើ​លិខិត​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ទៅ​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​អនុវត្តន៍​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៨​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ "​ប្រកាស​អន្តរក្រសួង​នេះ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ គាត​ ឈ​ន់​ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ សូរ​ ឃុន​ អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​"​ ។​

​ក្រោយ​ការ​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ទៅ​គ្រប់​បណ្តាញ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​រួច​មក​ គឺ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងនោះ​ ជា​ពិសេស​ក្រុមហ៊ុនទូរស័ព្ទ​ Smart​ និង​ក្រុមហ៊ុនទូរស័ព្ទ​ Cellcard​ បាន​ធ្វើការ​កែសម្រួល​នូវ​តម្លៃ​សេវា​ទូរស័ព្ទ​នៃ​ការ​ហៅ​ចេញ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ ជា​ហេតុ​ធ្វើ​ឲ្យ​អតិថិជន​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ធ្លាប់​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ប្រកួតប្រជែង​ តាម​រយៈ​ការ​ធ្វើ​កម្មវិធី​ Promotion​ ផ្សេងៗ​របស់​ក្រុមហ៊ុនទូរស័ព្ទ​នោះ​ សម្តែង​នូវ​ប្រតិកម្ម​ខឹងសម្បា​យ៉ាង​ខ្លាំង​ ដោយ​ធ្វើការ​បរិហារ​រិះគន់​ទៅ​លើ​រាជរដ្ឋាភិបាល​ថា​ អនុវត្តន៍​ផ្ទុយ​ទៅ​នឹង​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ ដោយសារ​ថ្លៃ​សេវា​ទំនាក់ទំនង​តាម​ទូរស័ព្ទ​មានការ​កើនឡើង​ ។​ ដោយឡែក​ ក្រុម​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ មួយ​ចំនួន​ក៏​បាន​ប្រកាស​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រកាស​អន្តរក្រសួង​លេខ​២៣២​នោះ​ទៀត​ផង​ ។​

​ចំណុច​សំខាន់ៗ​ចំនួន​៤​នៃ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ គឺ​ ៖

១-​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តាញ​តែ​មួយ​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

២-​ការ​កំណត់​ថ្លៃ​សេវា​អប្បបរមា​ក្នុង​ការ​ហៅ​ឆ្លងកាត់​បណ្តាញ​ចំនួន​៥,៩៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

៣-​ការ​គិត​តម្លៃ​សេវា​ជា​វិនាទី​ជំនួស​ការ​គិត​ជានា​ទី​ ។​

៤-​ការ​ទាក់ទាញ​អតិថិជន​ដោយ​រូបភាព​បញ្ចុះ​ថ្លៃ​ ការ​ផ្តល់​ជា​ប្រាក់​ ជានា​ទី​ ឬ​រូបភាព​ផ្សេងៗ​ទៀត​តាម​រយៈ​ការ​ឃោសនា​ពាណិជ្ជកម្ម​នៃប្រតិបត្តិ​ករ​ទាំងអស់​ ត្រូវ​មានការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ខ្លឹមសារ​និង​រូបភាព​នៃ​ការ​ឃោសនា​ពាណិជ្ជកម្ម​នីមួយៗ​តាម​គ្រប់​បណ្តាញឃោសនា​ គ្រប់​ទី​សាធារណៈ​មិន​ត្រូវ​លើស​ពី​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ និង​ការ​ឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែ​មួយ​ មិន​ត្រូវ​ទាប​ជាង​៥០%​នៃ​ថ្លៃ​សេវា​អប្បបរមា​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​លើក​ឡើង​ថា​ ប្រកាស​អន្តរក្រសួង​លេខ​២៣២​នេះ​ រៀបចំ​ឡើង​ដោយ​បាន​ស្រាវជ្រាវ​ សិក្សា​ និង​វិភាគ​យ៉ាង​ល្អិតល្អន់​លើ​មូលដ្ឋាន​ដូច​តទៅ​ ៖

១-​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លេខ​២៥៩​បទ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០០៣​ ស្តី​ពី​កា​រត​ភ្ជាប់​រវាង​បណ្តាញទូរស័ព្ទ​ ។​

២-​សារាចរ​អន្តរក្រសួង​លេខ​១២៧៧​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ស្តី​អំពី​វិធានការ​ទប់ស្កាត់​ភាព​ពុំ​ស្មោះត្រង់​នៃ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​ ។​

៣-​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ​០១​បប​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៩​ ស្តី​ពី​វិធានការ​បញ្ឈប់​ការ​បិទ​ខ្ទប់​ការ​ភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយទៀត​ ។​

៤-​ឯកសារ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ "ITU"​ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ "WTO"​ ។​

៥-​ស្មារតី​នៃ​ការពិគ្រោះ​យោបល់​ជាមួយ​ជំនាញការ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ "ADB"​ ។​

៦-​ឯកសារ​ថ្លៃដើម​លម្អិត​ "Cost​ based"​ ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ ។​

៧-​ការ​សិក្សា​ប្រៀបធៀប​ជាមួយ​ថ្លៃ​សេ​វាត​ភ្ជាប់​ទូរស័ព្ទ​ដែល​កំពុង​អនុវត្ត​នៅ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ ។​

​រាជរដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា​ ប្រកាស​អន្តរក្រសួង​លេខ​២៣២​ ដែល​មាន​ចំនួន​៩​ទំព័រ​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលដៅ​ជា​មូលដ្ឋាន​សំខាន់ៗ​ចំនួន​៤​យ៉ាង​ គឺ​ ៖​ ១-​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ ។​ ២-​ផ្តល់​សេវា​ល្អ​និង​គុណភាព​ខ្ពស់​ ។​ ៣-​ថ្លៃ​ថោក​សមរម្យ​ ។​ ៤-​បង្កើន​ចំណូល​ថវិកាជាតិ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​របស់​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ទាក់ទង​នឹង​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​តាម​ប្រកាស​អន្តរក្រសួង​លេខ​២៣២​ នៅ​ថ្ងៃស្អែក​នេះ​ ៕​

  Prak-Sokhon-20Smart-Phone-Release-2Smart-Phone-Release-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item