រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបានបើកបុកគ្នា ដួលរដូករណែលលើផ្លូវ ស្រាប់តែរថយន្តដឹកដី បើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏បើកកិនចំក្បាល បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០១៣ នៅចំនុចរង្វង់មូលដីក្រហម ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យុវជនដែលស្លាប់ បាត់បង់ជីវិតមានឈ្មោះ ឡូត អាយុ ២០ឆ្នាំ មានទីលំនៅក្នុងស្រុកទ្រាំង ខេត្តតាកែវហើយស្ត្រីរងគ្រោះម្នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ មានផ្ទៃពោះ ២ខែ បានរងរបួសធ្ងន់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះរងរបួសធ្ងន់ពេក ត្រូវបានគេដឹកយក ទៅសង្គ្រោះបន្ទាន់ នៅមន្ទើរពេទ្យភ្លាមៗ ។ ចំណែកយុវជនម្នាក់ទៀត ដែលរងរបួសស្រាល មិនបានប្រាប់អត្តសញ្ញាណទេ។ ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត កិនជនរងគ្រោះពាក់កណ្តាលខ្លួន បណ្តាលឲ្យបែកក្បាលស្លាប់ មើលទៅគួឲ្យអាណោចបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment