Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​រយៈពេល​២០​ឆ្នាំ​នៃ​ការ​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ប្រព័ន្ធ​តុលាការ​កម្ពុជា​ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ និង​គេ​វាយតម្លៃ​ថា​ ជា​ស្ថាប័ន​មិន​ឯករាជ្យ​ដូច​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ឡើយ​ ហើយ​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បាន​ក្លាយទៅជា​ឧបករណ៍​ប្រើប្រាស់​ដ៏​មាន​ប្រសិទ្ធភាព​របស់​គណបក្ស​នយោបាយ​គ្រប់គ្រង​អំណាច​ របស់​អ្នកមាន​អំណាច​ និង​របស់​អ្នកមាន​ទ្រព្យ​លុយកាក់​ ។​

​អតីត​អ្នកនយោបាយ​ អ្នកនយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​សហជីព​ និង​សកម្មជន​ព្រំដែន​ជា​ច្រើន​នាក់​ហើយ​ សុទ្ធតែ​ធ្លាប់​បាន​រត់​ចែក​ជើង​គ្នា​ ធ្លាប់​បាន​ជាប់គុក​ដោយសារ​សាលក្រម​ ឬ​សាលដីកា​របស់​តុលាការ​ ក្រោម​អំណាច​លូកលាន់​របស់​មន្ត្រី​ថ្នាក់​កំពូលៗ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ មាន​ជា​អាទិ៍​ ៖​ សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​,​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ "​អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​"​ ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ "​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​"​ ឯកឧត្តម​ ជាម​ ច័ន្ទ​នី​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​,​ លោក​ ម៉​ម​ សូណ​ង់​ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំ​,​ លោក​ ជា​ មុនី​ ប្រធាន​សហ​ជី​ពេ​សរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​…​។​ល​។​និង​។​ល​។​

​ចំណុច​សំខាន់ៗ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​អសកម្ម​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​បច្ចុប្បន្ន​នេះ​ គឺ​ ៖

១-​ព្រះមហាក្សត្រ​គ្មាន​អំណាច​ពិតប្រាកដ​ក្នុង​ការ​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​គ្មាន​សមត្ថភាព​ និង​ឯករាជ្យ​ភាព​ដើម្បី​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ​ ដូចដែល​បញ្ញត្តិ​មាត្រា​១៣២​ថ្មី​ "​មាត្រា​១១៣​ចាស់​"​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ឡើយ​ ។​

២-​អស់​រយៈពេល​ចំនួន​២០​ឆ្នាំ​មិន​បង្កើត​ឲ្យ​មានច្បាប់​ស្តី​អំពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ ដូចដែល​បញ្ញត្តិ​មាត្រា​១៣៥​ថ្មី​ "​មាត្រា​១១៦​ចាស់​"​ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ទេ​ ដ្បិត​អ្នកគ្រប់គ្រង​អំណាច​គ្មាន​ឆន្ទៈ​ទាល់តែ​សោះ​ក្នុង​ការ​បង្កើត​ឲ្យ​មានច្បាប់​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​តុលាការ​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​មួយ​ទាំងមូល​គ្មាន​ "​រង្វាស់រង្វាល់​"​ សម្រាប់​ដាក់ទោស​ទណ្ឌ​ចៅក្រម​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ និង​សម្រាប់​លើកទឹកចិត្ត​ដល់​ចៅក្រម​ដែល​មាន​ស្នាដៃ​ក្នុង​ការ​បំពេញការងារ​ឡើយ​ ។​

​លើស​ពី​នេះ​ ការណ៍​ដែល​គ្មាន​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ គឺ​នាំ​ឲ្យ​មានការ​ជាប់​គាំង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​៣​រូប​ក្នុង​ចំណោម​៩​រូប​-​អង្គ​ ដែល​ត្រូវ​ជ្រើសរើស​ចេញពី​ឆន្ទៈ​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​បាន​ និង​មិន​អាច​បង្កើត​តុលាការ​ឯកទេស​សំខាន់ៗ​បាន​ថែម​ទៀត​ ដូច​ជា​ តុលាការ​ការងារ​ឲ្យ​ស្រប​តាម​បញ្ញត្តិ​មាត្រា​៣៨៧​ និង​មាត្រា​៣៨៨​នៃ​ច្បាប់​ស្តី​ពី​ការងារ​ ដើម្បី​ដោះស្រាយ​ និង​ជំនុំជម្រះ​លើ​សំណុំរឿង​វិវាទ​ការងារ​ តុលាការ​ពាណិជ្ជកម្ម​ តុលាការ​រដ្ឋបាល​ និង​តុលាការ​អនីតិជន​ ជាដើម​ ។​ល​។​

៣-​ថ្នាក់ដឹកនាំ​តុលាការ​ជាន់ខ្ពស់​របស់​កម្ពុជា​ "​តុលាការ​កំពូល​"​ ដែល​ទទួល​បន្ទុក​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​សុទ្ធតែ​ជា​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ ដូច​ជា​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​,​ ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ល​។​

៤-​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​ ធ្លាប់​បាន​ចែង​ថា​ "​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​"​ ។​ លុះដល់​ពេល​តាក់តែង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ បែរជា​ចែង​មិន​មាន​ភាព​ច្បាស់លាស់​ទុក​ច្រក​ឲ្យ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​មួយ​ចំនួន​ដែល​ជា​មនុស្ស​សំខាន់ៗ​របស់​គណបក្ស​អាច​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​បាន​ ទោះបី​មាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ​ក៏​ដោយ​ ។​ ឧទាហរណ៍​ ៖​ ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ មាន​អាយុ​៧២​ឆ្នាំ​,​ ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ មាន​អាយុ​៧៣​ឆ្នាំ​,​ លោក​ ប្រាក់​ គឹ​ម​សាន​ ចៅក្រម​តុលាការ​កំពូល​ មាន​អាយុ​៧០​ឆ្នាំ​,​ លោក​ ទី​ ណេ​ង​ ចៅក្រម​តុលាការ​កំពូល​ មាន​អាយុ​៦៩​ឆ្នាំ​,​ ឯកឧត្តម​ ជួន​ ស៊ុន​ឡេ​ង​ អនុប្រធាន​សាលាឧទ្ធរណ៍​ មាន​អាយុ​៦៦​ឆ្នាំ​…​។​ល​។​ អាច​មានឱកាស​បាន​នៅ​បន្ត​បម្រើ​ការងារ​រហូត​ទល់​សព្វ​ថ្ងៃនេះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដើម្បី​ថែរក្សា​អំណាច​របស់​ខ្លួន​ដែល​មាន​មន្ត្រី​ជា​ច្រើន​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អស់​រាប់​ឆ្នាំ​មក​ហើយ​ជាដើម​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ និង​ច្នៃ​ស្ថាប័ន​នេះ​ឲ្យ​បាត់បង់​អំណាច​ឯករាជ្យ​ភាព​ពិតប្រាកដ​ ទុកជា​ខែល​ការពារ​ និង​ចាត់ការ​ បង្ក្រាប​ទៅ​លើ​គណបក្ស​នយោបាយ​ ឬ​ក្រុមប្រឆាំង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​អស់​រយៈពេល​២០​ឆ្នាំ​កន្លង​មក​ ។​

​ដូច្នេះ​ ភាព​អសកម្ម​ក្នុង​ប្រព័ន្ធ​តុលាការ​ គឺ​មិន​ងាយ​នឹង​ស្តារ​ឲ្យ​មាន​កិត្យានុភាព​ឡើង​វិញ​ណាស់​ ពីព្រោះ​បុរស​ខ្លាំង​ដែល​កាន់​អំណាច​យូរ​ និង​មាន​កំហុស​ក៏​ច្រើន​ គ្មាន​ឆន្ទៈ​កែទម្រង់​ពិតប្រាកដ​ឡើយ​ ហើយ​បើ​កែទម្រង់​ឲ្យ​ស្ថាប័ន​តុលាការ​មាន​អំណាច​ឯករាជ្យ​ និង​មាន​សមត្ថភាព​ខ្ពស់​ខាង​វិជ្ជាជីវៈ​នោះ​ មាន​ន័យ​ស្មើនឹង​បុរស​ខ្លាំង​ "​ប្រឆាំង​ឬ​សម្លាប់​"​ ខ្លួនឯង​ ៕​

Court


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item