Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពត៖អ្នក​ស្រុក​បាន​​​ប្រ​ទះ​​ឃើ​ញ​​​បុរ​ស​​ម្នាក់ចង​ក​​ធ្វើ​អត្ត​ឃាត​​ដោយ​​សម្រាត​​ខោ​​វែងរបស់​​ខ្លួនឯង​​ចង​ភ្ជាប់​​នឹង​​មែក​​ស្វាយ​​មួយ​​ដើមក្បែរ​ផ្លូវ​​រថ​ភ្លើង​​ក្នុង​ភូមិ​សា​ស្ត្រស្រុក​​ប​ន្ទា​យ​មាសច​ម្ងាយ​​ពី​​ក​ន្លែង​​ស្នាក់​នៅ​​ប្រ​មាណ​​ជាង

​ខេត្តកំពត ៖ អ្នក​ស្រុក​បាន​​​ប្រ​ទះ​​ឃើ​ញ​​​បុរ​ស​​ម្នាក់ ចង​ក​​ធ្វើ​អត្ត​ឃាត​​ដោយ​​សម្រាត​​ខោ​​វែង របស់​​ខ្លួនឯង​​ចង​ភ្ជាប់​​នឹង​​មែក​​ស្វាយ​​មួយ​​ដើម ក្បែរ​ផ្លូវ​​រថ​ភ្លើង​​ក្នុង​ភូមិ​សា​ស្ត្រ ស្រុក​​ប​ន្ទា​យ​មាស ច​ម្ងាយ​​ពី​​ក​ន្លែង​​ស្នាក់​នៅ​​ប្រ​មាណ​​ជាង ១​​គី​ឡូ​ម៉ែត្របង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​អ្នកស្រុក​បាន​អះអាងថា រឿង​ដែល​បុរសរងគ្រោះ​ចងក​សម្លាប់ខ្លួន អាច​បណ្តាលមកពី​កំរោលចូល​។​

​ជនរងគ្រោះ​មានឈ្មោះ វិត រឿន ហៅ​ង៉ុ​យ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ដើម​ស្វាយ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ប៉ុន្តែ​បាន​ទៅ​បម្រើ​ការងារ នៅក្នុង​ស្រុក​បន្ទាយមាស​ផ្នែក​ទឹកស្អាត ហើយ​ការគិត​ខ្លី​រហូត ដាច់ចិត្ត​ធ្វើអត្តឃាត ដោយ​ចងក​នេះ ពុំមាន​មូលហេតុ​ច្បាស់លាស់​នោះទេ គឺ​សុខៗ​ស្រាប់តែរ​ត់ទៅ ចងក​សម្លាប់ខ្លួន​តែម្តង ហើយ​អ្នកស្រុក​ក៏បាន​ចាត់ទុក ការស្លាប់​នេះ​ពោរពេញ​ដោយ អាថ៌កំបាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​ធ្វើអត្តឃាត​នេះ គ្មាន​អ្នកណា​ដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន គេ​សម្គាល់​ឃើញ​ជនរងគ្រោះ ហាក់​មាន​ភាព​ស្រងូតស្រងាត់ ដោយ​មិន​និយាយស្តី​ខុសពី​ប្រក្រតី តែ​ពុំមាន​នរណា​ចាប់អារម្មណ៍ ហើយ​មុនពេល​កើតហេតុ ក្នុង​ព្រឹក​នោះ​ស្រាប់តែ​បាត់​មិនឃើញ​បុរសរងគ្រោះ នៅ​កន្លែងធ្វើការ​ដូច​សព្វមួយដង លុះ​ម៉ោង​ប្រហែល​ជិត ៩​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ ក៏មាន​គេ​ប្រទះឃើញ​បុរស​នេះ​ចងក​ស្លាប់​បាត់ទៅហើយ​៕

Wat 06127


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item