Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖អំ​ឡុង​​ពេល​ដែល​​មាន​កា​រ​​កំ​ណត់ឲ្យ​​ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញបង់​ពន្ធ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ១០០​​ភាគ​រយដើ​ម្បី​​ប​ង្កើន​​ចំ​ណូល​​ថ​វិកា​ជាតិមក​បំ​ពេ​ញ​​ការ​ខ្វះ​ខាត

​ក្រុង​ប៉ោយប៉ែត ៖ អំ​ឡុង​​ពេល​ដែល​​មាន​កា​រ​​កំ​ណត់ ឲ្យ​​ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ បង់​ពន្ធ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ ១០០​​ភាគ​រយ ដើ​ម្បី​​ប​ង្កើន​​ចំ​ណូល​​ថ​វិកា​ជាតិ មក​បំ​ពេ​ញ​​ការ​ខ្វះ​ខាត ធ្វើ​​ឲ្យ​​ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ ទាំង​​តូច​​ទាំង​​ធំ ​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​អាជីព​របស់​ពួកគេ ព្រោះ​ត្រូវ​បង់ពន្ធ​ខ្ពស់ ទោះជា​ប្រភេទ​ទំនិញ​ធម្មតា​ក៏ដោយ ហើយ​ត្រូវ​បង់លុយ ក្រោម​តុ​ក្រៅផ្លូវការ ឲ្យ​ទៅ​សមត្ថកិច្ច​និង​មន្ត្រី​ពុករលួយ ប្រចាំការ​តាម​ច្រកព្រំដែន អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ ដូចជា​ករណី​នៅ ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ទិ​ត្យ សារិន ជា​អនុប្រធាន​នគរបាល អន្តោប្រវេសន៍​ប្រចាំ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែលមាន​តួនាទី​កាន់​បា​រ៉ា​ស់​ព្រំដែន បាន​កោសរូស​បង្ខំ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​ថ្លៃ​ក្បាល​ឡាន តាមតែ​អំពើ​ចិត្ត​។

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​ឲ្យ​ដឹងថា ការនាំ​ទំនិញ​របស់​ពួកគាត់ ចូលក្នុង​ប្រទេស​កម្ពុជា ឥឡូវនេះ​ត្រូវបាន​រឹតបន្តឹង ដោយ​ជំនាញ​គយ ហើយ​នគរបាល​អន្តោប្រវេសន៍ ក្រោម​បញ្ជា​ផ្ទាល់​របស់លោក ទិ​ត្យ សារិន ដែលមាន​តួនាទី​មើល​ការខុសត្រូវ និង​ជា​អ្នកបញ្ជា​ឲ្យ​បិទ​បើក​បា​រ៉ា​ស់ បាន​កោសរូស​ឲ្យ​រថយន្ត ដឹកទំនិញ​នាំចេញ​និង​នាំចូល ពី​ប្រទេស​សៀម បង់លុយ​ក្រៅផ្លូវការ​ចាប់ពី ៥០០​បាត ដល់​១​ពាន់​បាត ដោយ​គ្មាន​ការយោគយល់​អ្វី​ទេ​។ សម្រាប់​រថយន្ត សណ្តោង​ដឹក​ឡាន​វិញ គឺ​ត្រូវ​បង់​ក្បាល​ឡាន​នាំចូល​ក្នុង ១​គ្រឿង ៥០០​បាត​បន្ថែមទៀត ដូចជា​សម្រាប់​រថយន្ត ដឹក​ឡាន​មួយគ្រឿង ផ្ទុក​ឡាន​បាន​ចំនួន​៦​គ្រឿង គឺ​ត្រូវយក ៥០០​បាត​គុណ​នឹង​៦ ហើយ​យកទៅ​បូក​ជាមួយ ៥០០​បាត​នៃ​ថ្លៃ​រថយន្ត​ដឹក​ឡាន ឃើញថា គ្រាន់តែ​រថយន្ត​ដឹក​ឡាន នាំចូល​ពី​ស្រុក​សៀម ក្នុង ១​គ្រឿង ត្រូវ​ចំណាយ​ប្រាក់ ក្រៅផ្លូវការ​ដល់​ទៅ ៣៥០០​បាត​បាត់ទៅហើយ​។​

​សម្រាប់​រថយន្ត​ដឹកទំនិញ​ដទៃទៀត ដូចជា​ប្រភេទ​សណ្តោង ដឹក​ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿង​ហូបចុក ត្រូវ​បង់លុយ ថ្លៃ​ក្បាល​ឡាន​ចំនួន ៥០០​បាត ដោយ​គ្មាន​វិក្កយបត្រ និង​លិខិតស្នាម​នោះទេ បើទោះបីជា​មានការ​ទាមទា​រ ឲ្យ​ចេញ​លិខិតស្នាម ក៏​គ្មាន​នរណា​អើពើ ហើយ​លោក ទិ​ត្យ សារិន ថែមទាំង​បង្ក​ផល​លំបាក និង​រករឿង​ក្រុម​អ្នករកស៊ី នាំចូល​ទំនិញ​ថែម​ទៀតផង​។ ដោយឡែក កាលពីដើម​ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​មានការ​បែកធ្លាយ រឿង​ក្រុមហ៊ុន​ស្របច្បាប់​មួយ ដែល​គ្រាន់តែ​ការចំណាយ​ផ្លូវការ  បង់​ឲ្យ​លោក ទិ​ត្យ សារិន ចំនួន ៣៧​ម៉ឺន​បាត និង​បង់​ឲ្យ​កូនចៅ របស់លោក ទិ​ត្យ សារិន ម្នាក់ទៀត ឈ្មោះ រស់ សា​រ៉ុ​ម ចំនួន ២០​ម៉ឺន​រៀល ទើប​ពួកគេ​បើក​បា​រ៉ា​ស់ ឲ្យ​ដឹកទំនិញ​ឆ្លងកាត់​។ ក្នុងតួនាទី​ជា​អនុប្រធាន នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ប៉ោយប៉ែត លោក ទិ​ត្យ សារិន មាន​សិទ្ធិ​ក្តោប​ក្តាប់ ច្រកទ្វារ​ជួរមុខ រួមមាន​ការ​កាន់​បា​រ៉ា​ស់ បើក​ឲ្យ​រថយន្ត​ដឹកទំនិញ ចេញចូល​ឆ្លងកាត់ និង​ការត្រួតពិនិត្យ ទៅលើ​អ្នកដំណើរ​ចេញចូល ឆ្លងកាត់​ព្រំដែន​ពី​ស្រុក​សៀម ចូលមក​ក្រុង​ប៉ោយប៉ែត​។​

​មានការ​បញ្ជាក់​ផងដែរ​ថា កូនចៅ​របស់លោក ទិ​ត្យ សារិន បង្ក​ភាពអនាធិបតេយ្យ​ខ្លាំងណាស់ ក្នុងការ​កោសរូស​បង្ខំ​ឲ្យ​ភ្ញៀវទេសចរ និង​អ្នកដំណើរ បង់លុយ​ក្រៅផ្លូវការ តាមរយៈ​ការបង្កើត ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុងការ បំពេញបែបបទ បោះត្រា បើ​មិន​បង់លុយ​ចំនួន ១​ម៉ឺន​រៀល តាម​ការតម្រូវ​ទេនោះ គឺ​មិនអាច​ឆ្លងកាត់ ច្រកព្រំដែន​បានទេ ព្រោះ​ឯកសារ​ត្រូវ​ជាប់គាំង​។ លោក ទិ​ត្យ សារិន មានអំណាច​ប្រមូល​លុយ តាមរបៀប​ពុករលួយ ក្នុង​មុខតំណែង មិន​ខ្វល់​ពី​ការ​រឹតបន្តឹង របស់​ថ្នាក់លើ​ម្តងណា​ឡើយ ហើយ​ប្រាក់ចំណូល​ភាគច្រើន ត្រូវបាន​លោក ទិ​ត្យ សារិន យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន យ៉ាង​គឃ្លើន និង​ចែករំលែក​មួយ​ភាគ​តូច​ប៉ុណ្ណោះ យកមក​បង់​ចូល​កេស​ខ្មៅ សម្រាប់​ចែកគ្នា​រៀងរាល់​សប្តាហ៍​។​

​ក្រុម​ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​រអ៊ូរទាំ​ពី​ការ​កោសរូស​បង្ខំ ឲ្យ​បង់លុយ​ក្រៅផ្លូវការ ពី​សំណាក់​លោក ទិ​ត្យ សារិន ដែល​គ្មាន​ការយោគយល់ ទោះជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក នៃ​ការតម្រូវ​ឲ្យ​បង់ពន្ធ ១០០​ភាគរយ ក៏​លោក ទិ​ត្យ សារិន បាន​ចាត់ចែង​ឲ្យ​កូនចៅ​ជំនិតៗ​របស់គាត់ ទៅ​ឈរជើង​នៅ​ចំណុច​បា​រ៉ា​ស់ បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​បង់លុយ​តាមតែ​ទំនើងចិត្ត មិន​ខ្វល់​ពី​ចំណាត់ការ​កែទម្រង់ របស់លោក ឱម យ៉ិនទៀង នោះទេ​។ បច្ចុប្បន្ននេះ លោក ទិ​ត្យ សារិន កំពុងតែ​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម និង​ធ្លាប់​ប្រាប់​គេឯង​ថា អ្វីដែល​គាត់​បានធ្វើ ថ្នាក់លើ​ដឹង​អស់ហើយ ថែមទាំង​កំពុង​អន្តរាគមន៍ ឲ្យ​គាត់​ឡើង​តំណែង ឡើង​តួនាទី ហើយ​បន្តិចទៀតនេះ គាត់​នឹង​ដើរ​ត្រួត​ពិនិត្យមើល កងកម្លាំង​វរៈ​ការពារ នៅតាម​ច្រករបៀង​ថែម​ទៀតផង​៕

 

Wat 031215


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item