Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​កូរ៉េខាងត្បូង៖តាម​គេហទំព័រ​របស់​អង់គ្លេស​ឈ្មោះ​ដាយ​លី​ម៉ែ​ល​បាន​បង្ហាញថាក្នុង​ឧបទ្វីប​កូរ៉េ​មានរឿង​ដ៏​រសើប​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូងទើបបាន​ចុះផ្សាយ​ពី​ព័ត៌មានដែល​ស្វាមី​របស់​ម្តាយមីង​បង្កើតគឹមជុង

​កូរ៉េខាងត្បូង ៖ តាម​គេហទំព័រ​របស់​អង់គ្លេស​ឈ្មោះ​ដាយ​លី​ម៉ែ​ល​បាន​បង្ហាញថា ក្នុង​ឧបទ្វីប​កូរ៉េ​មានរឿង​ដ៏​រសើប​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង ទើបបាន​ចុះផ្សាយ​ពី​ព័ត៌មាន ដែល​ស្វាមី​របស់​ម្តាយមីង​បង្កើត គឹមជុង អ៊ុន ដែលជា​តួអង្គ​មាន​ឥទ្ធិពល​ទី​២ នៅ​ប្រទេស​នេះ បាន​ធ្លាក់​ចេញពី​មុខតំណែង ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ បាន​ដកស្រង់​ប្រភពពី​ព័ត៌មាន​ចារកម្ម NIS របស់​កូរ៉េខាងត្បូង ឲ្យ​ដឹងថា លោក Jang Song Thaek បាន​ត្រូវ​បណ្តេញចេញ​ពីមុខ​តំណែង ក្នុងនាម​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ​កូរ៉េខាងជើង ។​

​ប្រសិន​នេះ​ជាការ​ពិត​នោះ ការទម្លាក់​លោក Jang ចេញពី​មុខតំណែង បានបង្ហាញ​នូវ​របត់​នយោបាយ​ដ៏​ធំ​មួយ ក្នុង​គណៈកម្មាធិការ​ដឹក​នាំ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ចាប់តាំងពី​ពេល​លោក គឹម ជុង អ៊ុន ឡើងកាន់តំណែង​បន្ត​ពី​ឪពុក​របស់លោក កាលពី​ខែធ្នូ ២០១១ មក ។ ក្នុង​អង្គប្រជុំ​បន្ទាន់​មួយ រវាង NIS និង​សភា​កូរ៉េខាងត្បូង នោះ Jang Song Thaek “​ទើបតែ​ត្រូវ​បណ្តេញចេញ​ពីមុខ​តំណែង ហើយ​មនុស្ស​ជំនិត ២ រូប គឺ Ri Yong-ha និង Jang soo-kil ត្រូវបាន​ប្រហារជីវិត ដោយ​បើកចំហរ​នៅ​ខែវិច្ឆិកា កន្លងមកនេះ​” ។​

​ករណី​ប្រហារជីវិត​បុគ្គល​ស្និទ្ធ​នឹង​លោក Jang Song Thaek នោះ ត្រូវបាន​ប្រកាស​ក្នុង​ជួរ​កងទ័ព​ទាំងមូល ហើយ​តាំងពី​ពេល​នោះមក គេ​ពុំ​ឃើញ​វត្តមាន​របស់លោក​ទៀត​ឡើយ ៕

04-12-2013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item