Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មនុស្ស​ប្រភេទ​ណា​ដែល​ត្រូវ​អាជ្ញាធរ​បុរស​ខ្លាំង​ចោទប្រកាន់​ថា​ជា​ជន​អនាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៤​នេះ​?

​នា​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​០៥-០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៧​ កងកម្លាំងប្រដាប់អាវុធ​ដែល​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ទី​២​ គឺ​សម្តេច​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​អំណាច​ ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​ដែល​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ទី​១​ គឺ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធាន​គណ​បក​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដោយ​ចោទប្រកាន់​ថា​ ជា​កងកម្លាំង​អនាធិបតេយ្យ​ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​កំពុង​ប្រជែង​គ្នា​ដណ្តើម​អូស​ទាញ​កម្លាំង​ខ្មែរក្រហម​ឲ្យ​ចុះចូល​ជាមួយ​រៀងៗ​ខ្លួន​ ។​

​ដោយ​ការ​គ្រប់គ្រង​កម្លាំង​មិន​បាន​ល្អ​ផង​ និង​ចាញ់ល្បិច​កល​នយោបាយ​របស់​សម្តេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ផង​ ធ្វើ​ឲ្យ​កងកម្លាំង​ដែល​ដង្ហែ​តាម​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ជា​ច្រើន​នាក់​ រាប់​ទាំង​ថ្នាក់ឧត្តម​សេនីយ៍​ផង​ ក្រោម​ស្នាដៃ​បង្ក្រាប​របស់​សម្តេច​ ហ៊ុន​ សែន​ ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ទី​២​អះអាង​ថា​ ជា​ការ​បង្ក្រាប​និង​កម្ចាត់​កងកម្លាំង​អនាធិបតេយ្យ​ ដើម្បី​ការពារ​និង​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ។​

​ក្រោយ​ការ​វាយ​ផ្តួលរំលំ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ទាំង​តាម​រូបភាព​ប្រើប្រាស់​អាវុធ​ផង​ ទាំង​តាម​រូបភាព​តុលាការ​ផង​ បាន​សម្រេច​រួច​មក​ សម្តេច​ ហ៊ុន​ សែន​ បាន​ច្បាម​នូវ​តំណែង​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់ឯង​ ដោយ​គ្មាន​គូប្រជែង​ខ្លាំងក្លា​ តាម​រយៈ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ចាប់តាំងពី​ឆ្នាំ​១៩៩៨​ជា​បន្តបន្ទាប់​ រហូត​ដល់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាត់បង់​អាសនៈ​អស់រលីង​ពី​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​បច្ចុប្បន្ន​នេះ​ ។​

​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៤​នេះ​ គឺ​ជិត​២០​ឆ្នាំ​កន្លង​ផុត​ទៅ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​កើនឡើង​យ៉ាងច្រើន​នោះ​ កាលពី​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​ កងកម្លាំងប្រដាប់អាវុធ​របស់​រាជ​ដ្ឋា​ភិ​បាល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​កម្មករ​ កម្មការិនី​ សកម្មជន​សហជីព​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ បណ្តាល​ឲ្យ​ពលរដ្ឋ​ស៊ី​វិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា​ ជា​ការ​បង្ក្រាប​ទៅ​លើ​ជន​អនាធិបតេយ្យ​ ។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ និង​បណ្តេញ​ប្រជាពលរដ្ឋ​ជា​ក្រុម​បាតុករ​ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញពី​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង​ ពោល​គឺ​មាន​ន័យ​ថា​ ក្រុម​បាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​បុរស​ខ្លាំង​ចាត់​ទុក​ថា​ ជា​ជន​ ឬ​ក្រុម​អនាធិបតេយ្យ​ ទើប​អាជ្ញាធរ​បង្ក្រាប​ និង​បណ្តេញ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​យ៉ាង​ច្រងាប់ច្រងិល​ដូច្នេះ​ ។​

​សរុបសេចក្តី​មក​ មនុស្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ចោទប្រកាន់​ថា​ ជា​ជន​ ឬ​ក្រុម​អនាធិបតេយ្យ​ដែល​ត្រូវ​តែ​បង្ក្រាប​នោះ​ គឺជា​កម្មករ​ កម្មការិនី​ សកម្មជន​សហជីព​ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​មាន​ចំនួន​ស្មើនឹង​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​ក្រុម​បាតុករ​ទាំងអស់​ដែល​គាំទ្រ​ និង​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Police-1.jpgសសសស CNRP-03.jpgss.jpgសសសសសសសសIMG


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item