Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2014/01/blog-post_17.html
ចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤នេះ គេឃើញមានរោងការតាមផ្ទះ ហាង មជ្ឈមណ្ឌលកម្សាន្តនានាក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត។ ទន្ទឹមនឹងរដូវការចូលមកដល់នេះដែរមានយុវវ័យ សិស្សានុសិស្ស បុគ្គលិកឯកជន រដ្ឋ មួយចំនួនរអ៊ូថាស្ទើរទប់លុយចងដៃមិនរួច។អានអត្ថបទ៖ ពាក្យ” ស្រីនិងសង្សារ” មានន័យយ៉ាងម៉េចក្នុងផ្នត់គំនិតយុវវ័យ
បុគ្គលិកគណនេយ្យស្ថាប័នឥណ្ណទានរូបនេះបញ្ជាក់ថា លោកទទួលបានធៀបការចំនួន៦ធៀបហើយ ក្នុងឆ្នាំ២០១៤នេះ។ សំណាងថា ប្រាក់ខែត្រឹម១៥០ដុល្លារ ទៅ១៨០ដុល្លារវាមិនគ្រប់គ្រាន់ទេ យ៉ាងហោចណាស់ត្រូវចំណាយខ្ទង់១០០ដុល្លារដែរសម្រាប់ចង់ដៃ។ចំណែកនិស្សិតធនាគារ និងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស៊ុន សង់ និយាយថាដើមឆ្នាំនេះប្អូនទទួលបានធៀបការចំនួន៣រោង ហើយក្នុងមួយរោងៗចំណាយយ៉ាងហោចណាស់ ១៥ ទៅ២០ដុល្លារ។
សងបានបន្ថែមទាំងទឹកមុខស្ងួតថា “ប្រាក់ខែតិចត្រូវផ្គត់ផ្គង់ថ្លៃផ្ទះ ទឹក ភ្លើង និងអាហារហូបចុក ហើយបើត្រូវរដូវការទៀត ខ្ញុំសឹងដកខ្យល់មិនរួច។ ខែនេះសំណាងហើយ បើដូចឆ្នាំទៅវិញ គ្រាន់តែគិតក៏ល្ងិតមុខដែរ។ ថ្ងៃខ្លះដាច់លុយក៏មាន តែបើមិនទៅមិនកើត ព្រោះសុទ្ធតែជាមិត្តភ័ក្តិ”។
យុវជន ស៊ុន សង់
កញ្ញា ហេង ហ័ង និស្សិតឆ្នាំទី២ ផ្នែកគីមីនិងចំណីអាហារបានប្រាប់ nob70 ថា កញ្ញាសប្បាយចិត្តពេលមិត្តភ័ក្តិរៀបការ ប៉ុន្តែក៏មិនសប្បាយចិត្តដែរ ព្រោះពិបាករកលុយចងដៃ។“ខ្ញុំនៅរៀនមិនទាន់មានការងារធ្វើនៅឡើយ។ ខ្ញុំពិបាកហាមាត់សុំលុយម៉ាក់ណាស់ ហើយណាមួយម៉ាក់មិនសូវធូរធារអីណាស់ណាដែរ”។ យុវតីវ័យ២០ឆ្នាំមកពីខេត្តកណ្ដាលបានបន្ថែម។
អានអត្ថបទ៖ ១បទ មាស សុខសោភា ធ្វើឱ្យយុវវ័យស្រលាញ់មា្ដយកាន់តែខ្លាំង
ចំណែកមន្រ្តីបម្រើការងារក្នុងស្ថាប័នរដ្ឋ គុជ គឹមស៊ាន់ បានឱ្យដឹងដូចគ្នាថា លោកក៏មានការយ៉ាប់យ៉ឺនដែរក្នុងការរកប្រាក់។ ប្រាក់ពិបាករក ប្រាក់ខែតិច តែទោះបីជាយ៉ាងណាលោកថា មិនអាចចោលបានទេ ព្រោះវាជាការជួយគ្នា និងដើម្បីបង្ហាញពីការស្រឡាញ់រាប់អានគ្នាផងដែរ។ “ម្ដងយើងម្ដងគេ”។
ដោយឡែកយុវជន មូន សៀវឡុង និងកញ្ញ អូន រាត្រី បានឱ្យដឹងថា ក្នុងឆ្នាំថ្មីនេះប្អូនមិនទាន់បានទទួលលិខិតអញ្ជើញពីមិត្តភ័ក្តិ ឬសាច់ញាតិណាមួយនៅឡើយ។ ទាក់ទងនឹងរឿងការនេះដែរ តើប្រិយមិត្តទាំងអស់គ្នា ទទួលបានប៉ុន្មានធៀបហើយ?
ប្រភពពីៈ NOB70
អត្ថបទ៖ អ៊ុំ សុភក្ដិ























Loading...




Post a Comment