Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រឡាប់​ឡាន​ដឹក​ដំឡូង​មី​របួសធ្ងន់​ម្នាក់ ២​នាក់​ទៀត​លោត​ចេញ​ទាន់ពេល កុំ​អី​សង្កត់​ស្លាប់​

​ខេត្ដ​រតនគីរី៖រថ​យន្ដ​​ដឹក​​ដំឡូង​​មីបាន​​ក្រ​ឡាប់​​ធ្លាក់​​ជ្រ​លង​​ផ្លូវកាល​ពី​​វេ​លា​​ម៉ោង៧​​ព្រឹក​​ថ្ងៃ​ទី​​៦ខែ​ម​ករាឆ្នាំ​​២០​១៤

ខេត្ដ​រតនគីរី ៖ រថ​យន្ដ​​ដឹក​​ដំឡូង​​មី បាន​​ក្រ​ឡាប់​​ធ្លាក់​​ជ្រ​លង​​ផ្លូវ កាល​ពី​​វេ​លា​​ម៉ោង ៧​​ព្រឹក​​ថ្ងៃ​ទី​​៦ ខែ​ម​ករា ឆ្នាំ​​២០​១៤ ត្រង់​ចំ​ណុច​​ផ្លូវ​ជាតិ​​លេខ​​៧៨A ឋិត​​ក្នុង​ភូមិ​​ប៉ក់​​ធំ ឃុំ​ប៉ក់​​ញៃ ស្រុក​​អូរ​​យ៉ា​​ដាវ ប​ណ្តាល​​ឲ្យ​​បុរស​​ម្នាក់ រង​របួស​​ធ្ងន់ហើយ​​មនុ​ស្ស ២​នាក់​ទៀត ដែល​បាន​លោត​ចេញ មុនពេល​រថយន្ដ​ក្រឡាប់ បាន​រងរបួស​ស្រាល តែ​មិនមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ ។

ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ មានឈ្មោះ គង់ ជា​អ្នកបើកបរ​រថយន្ដ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0914 ។ ចំណែក​បុរស​ពីរ​នាក់​ទៀត ដែលជា​អ្នករួមដំណើរ និង​មិនមាន​រងរបួស​ឈ្មោះ ប៉ុក ហេង អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ម៉ាន់ សារី អាយុ ២៨​ឆ្នាំ ។ បុរស​ពីរ​នាក់ ដែល​រងរបួស​ស្រាល បានឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ដ​ដឹក​ដំឡូង​មី ខាងលើនេះ បាន​បើក ចេញពី​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ទិសដៅ​ពី​លិច ទៅ​កើត​ឆ្ពោះទៅ ច្រកទ្វារ​អន្ដរជាតិ​អូ​រយ៉ា​ដាវ តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៧៨A ។

​លុះ​មកដល់​ចំណុច កើតហេតុ​ដែលជា​ផ្លូវ​កោង សង្ស័យ​រថយន្ដ​ដាច់​រ៉ូ​ទីល ក៏​បណ្ដាលឱ្យ​ក្រឡាប់ ធ្លាក់​ជ្រលង​ផ្លូវ​តែម្ដង នាំ​ឲ្យ​មាន​មនុស្ស​រងរបួស​។ ចំណែក​បុរស​ទាំងពីរ​នាក់ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល ក៏បាន​សម្រេច​ចិ​ត្ដ លោត​ចេញ​នៅមុន​ពេល រថយន្ដ​ក្រឡាប់ ទើប​បណ្តាល​ឲ្យ រងរបួស​តិចតួច​៕

Wat 060141 Wat 06014


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item