Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការ​ជួយ​​ខ្លួន​ឯង​ដើ​ម្បី​​ប​ន្ធូរភាព​​​តាន​​តឹង​​ច្រើន​ពេក​​ អាច​មាន​បញ្ហា​ពេល​រួម​​ភេទ​ជា​​មួយ​​ដៃ​គូ

​រាជធានី​ភ្នំពេញ៖ការ​ជួយ​​ខ្លួន​ឯងឬ​​ការ​ស​ម្រេច​​កាមដោយ​​ខ្លួន​ឯងជា​​ជម្រើ​ស​​មួយ​បែបស​ម្រាប់​​អ្នក​​ដែល​មានអា​រម្មណ៍​​ផ្លូវ​ភេទ​​ខ្លាំង

​រាជធានី​ភ្នំពេញ ៖ ការ​ជួយ​​ខ្លួន​ឯង ឬ​​ការ​ស​ម្រេច​​កាម ដោយ​​ខ្លួន​ឯង ជា​​ជម្រើ​ស​​មួយ​បែប ស​ម្រាប់​​អ្នក​​ដែល​មាន អា​រម្មណ៍​​ផ្លូវ​ភេទ​​ខ្លាំង ដើម្បី​បន្ធូរ​​ភាព​​តាន​តឹង និង​ចៀស​វាង​​ហា​និ​ភ័យ នៃ​​ការ​ឆ្លង​​ជំ​ងឺ​​កាម​រោគ ពេល​​រួម​ភេទ​​ផ្ទាល់ ជា​មួយ​​ដៃ​គូ​​ខាង​ក្រៅ​។  

​ទន្ទឹមនឹង​ពេលនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម និង​មានការ​ចោទសួរ ជាច្រើន​ថា​តើ ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ មែនឬ​យ៉ាងណា​? សំណួរ​បែបនេះ មាន​យ៉ាងច្រើន​នៅក្នុង ប្រអប់​ស្វែងរក​របស់ Google ពេលដែល​អ្នកស្វែងរក​ចម្លើយ របស់​សំណួរ​នេះ​។​

​បើ​យោងតាម​គេហទំព័រ kinseyconfidential.org បាន​ឲ្យ​ដឹងថា តាមពិតទៅ ការជួយ​ខ្លួនឯង គ្មាន​ផលប៉ះពាល់ ដូច​សំណួរ​ចោទ​លើ​នោះទេ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ថា​តើ អ្នក​ជួយ​ខ្លួនឯង ញឹកញាប់​ប៉ុណ្ណា​ដែរ ? ការជួយ​ខ្លួនឯង​ញឹកញាប់​ពេក ក៏មាន​ផលវិបាក​សំខាន់​ធំៗ​ពីរ​គឺ ៖

១. អសមត្ថភាព​ផ្លូវភេទ ៖ ការជួយ​ខ្លួន​ដោយ​ដៃ ឬ​ដោយ​ឧបករណ៍​សិច ពិត​ជាមាន​អារម្មណ៍​ផ្លូវភេទ ប្លែក​គ្នា​ទាំងស្រុង ពី​ការ​រួមភេទ​ពិតជា​មួយ​ដៃគូ​។ ការជួយ​ខ្លួនឯង​ជាប្រចាំ ឆាប់​ធ្វើ​ឲ្យ​អ្នកសម្រេច​កាម ក្នុង​រយៈពេល​ខ្លី ដែល​ទម្លាប់​នេះ នឹង​អាច​ប៉ះពាល់​ដល់ រយៈពេល​អ្នក​ធ្វើបាន ពេល​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ ពោលគឺ​ឆាប់​បាញ់​ទឹកកាម​។​

២. ហានិភ័យ​នៃ​មហារីក ក្រពេញ​ប្រូ​ស្តា​ត  ឬ​ក្រពេញ​ផលិត​ទឹកកាម ក្នុង​ពងស្វាស ៖ ក្នុងការ​សិក្សា​ចុងក្រោយ ចេញផ្សាយ​ក្នុង BJU International ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ការជួយ​ខ្លួនឯង​ញឹកញាប់ សម្រាប់​បុរស​វ័យក្មេង  ខ្ទង់​ជាង ១០​ឆ្នាំ និង​ខ្ទង់ ២០​ឆ្នាំ មាន​ហានិភ័យ ប្រឈម​នឹង​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត ច្រើនជាង​បុរស មាន​វ័យ​ចំណាស់​ជាង​។ ប៉ុន្តែ​ការរួម​ភេទ​ផ្ទាល់ ជាមួយ​ដៃគូ មិន​នាំ​ឲ្យ​មាន​មហារីក ប្រូ​ស្ដា​ត​នោះឡើយ​។​

​សរុបមក​ការជួយ​ខ្លួនឯង ក្នុង​បរិមាណ​សមស្រប នៅតែ​ជម្រើស​មួយបែប ដើម្បី​សម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​មិន​ប្រថុយ នឹង​ជំងឺ​កាមរោគ តែបើ​ធ្វើ​ញយ​ដង​ពេក នឹង​នាំ​បញ្ហា​ដល់​សមត្ថភាព​ផ្លូវភេទ របស់​អ្នក​មិន​ខាន​។ វិធី​ដ៏​ល្អ អ្នក​ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ បើសិន​អ្នកមាន​អារម្មណ៍​ថា ឆាប់​សម្រេច​កាម​ពេក បន្ទាប់ពី​ជួយ​ខ្លួនឯង​៕

Wat 080114 Wat 080110


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item