Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​រក​ឃើញ​​ផ្នូរ​​របស់​​ព្រះ​​នាង លីវ​យី និង​​វត្ថុ​​មាន​ត​ម្លៃ​​ម​ហា​សាល​​ជា​ច្រើន​

ក្រុង​ប៉េកាំង៖ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​ចិនស៊ិន​​ហួបាន​​រាយ​ការណ៍​​ថាក្រុម​​អ្នក​ស្រាវ​ជ្រាវផ្នែក​​បុរា​ណ​វិទ្យានៅ​ក្នុង​​ប្រ​ទេស​​ចិន

ក្រុង​ប៉េកាំង ៖ ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​ចិន ស៊ិន​​ហួ បាន​​រាយ​ការណ៍​​ថា ក្រុម​​អ្នក​ស្រាវ​ជ្រាវ ផ្នែក​​បុរា​ណ​វិទ្យា នៅ​ក្នុង​​ប្រ​ទេស​​ចិន បាន​នាំ​គ្នា​​រុក​រក  និង​​ជីក​​ក​កាយ​ឃើញ​​ផ្នូរ​បុរា​ណ​​មួយ​ក​ន្លែង ដែល​​បាន​​បន្សល់​ទុក កាល​ពី​​រជ្ជ​កាល​​ថាំង ប្រទះ​ឃើញ​​វត្ថុ​​មាន​តម្លៃ ជាច្រើន​ប្រភេទ ស្ថិតនៅ​ភាគ​ខាងជើង ប្រទេស​ចិន ។ ផ្នូរ​បុរាណ​នោះ ត្រូវបាន​ជីក និង​រកឃើញ នោះ​មាន​អាយុកាល តាំងពី​សម័យ រាជវង្ស​ថាំង ចន្លោះ​ឆ្នាំ ៦០៨​ដល់​ឆ្នាំ​៩១៧ មកម្ល៉េះ ។​

​ផ្នូរ​បុរាណ​នោះ ត្រូវបាន​គេ​ដឹងថា ជា​ផ្នូរ​របស់​ព្រះ​នាង លីវ យី ដែលជា​មាន ឈ្មោះ​ល្បីល្បាញ ហើយ​នៅ​ទីនោះ មាន​រូបភាព ផ្ទាំង​សិ​សា ដែល​រំលេច​ដោយ​រចនា និង​វត្ថុ​មានតម្លៃ ដែល​បន្សល់ទុក  តាំងពី​បុរាណកាល​ទៀតផង ។ ផ្នូរ​នោះ​ស្ថិតនៅ​ក្នុងស្រុក ហ្វា​ង​ស្ស៊ា​ន ប្រទេស​ចិន ។ តំបន់​មួយ​នេះ ក៏ត្រូវ​បាន គេ​ប្រកាស​កាលពីពេល​ថ្មីៗ​នេះ​ថា ជា​កន្លែង​ស័ក្តិសិទ្ធិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ថ្មី​មួយ​ផងដែរ នៅក្នុង​ប្រទេស​ចិន ។​

​តាម​ឯកសារ​មួយចំនួន បាន​បញ្ជាក់ថា ក្នុងសម័យ​ព្រះ​នាង លីវ យី នោះ​គឺមានរ​ដ្ជ​កាល​មួយ ដែល ប្រកបដោយ​អំណាច​ពេញទី ហើយ​កាលនោះ គឺ​ស្ត្រី​មាន​សិទ្ធិ  អាច​សម្រេច​លើ កិច្ចការ​ធំៗ​ដូចជា ការដោះស្រាយ​វិបត្តិ ជូន​ពលរដ្ឋ​របស់ខ្លួន និង​ឧបសគ្គ​ទាំងពួង ដូច​បុរស​ដែរ​។ មានការ​បញ្ជាក់ ផងដែរ​ថា តំបន់​ប្រវត្តិសាស្ត្រ របស់​ប្រទេស​ចិន កាលនោះ គឺជា​ទីក្រុង​ប៉េកាំង បច្ចុប្បន្ន​នេះឯង ៕

Wat 07019 Wat 070193 Wat 070192 Wat 070194


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item