Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោកនាយក​សាលា​ចេញពី​ហូប​ការ​ជិះ​ម៉ូតូ​កញ្ចាស់ ត្រូវ​រថយន្តបុក​ពីក្រោយ​រងរបួស​ធ្ងន់

​ខេត្តបាត់ដំបង៖នា​យក​​សា​​លា​ម​​តេ្ត​យ្យ​​រំ​ជៃពេល​​ជិះ​​ម៉ូ​តូ​​ចេញ​​ពី​ហូប​​ការធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិលេខ​​៥៧​​អាក្នុង​ទិស​ដៅ​​ពី​​កើ​ត​ទៅ​​លិចត្រូវ​​រថ​យន្ត​​កា​ម​រី​​បើក​​ស្រប​ទិស​​គ្នា

ខេត្តបាត់ដំបង ៖ នា​យក​​សា​​លា​ម​​តេ្ត​យ្យ​​រំ​ជៃ ពេល​​ជិះ​​ម៉ូ​តូ​​ចេញ​​ពី​ហូប​​ការ ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិ លេខ​​៥៧​​អា ក្នុង​ទិស​ដៅ​​ពី​​កើ​ត​ទៅ​​លិច ត្រូវ​​រថ​យន្ត​​កា​ម​រី​​បើក​​ស្រប​ទិស​​គ្នា បុក​​ពី​ក្រោយ​​បណ្តាល​អោយ រង​របួស​​ធ្ងន់ ហើយ​​រថ​យន្ត​​បង្ក​ហេតុបាន​បើក​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង ១៤​និង​៣០ នាទី​រសៀល​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​កោង​មុខ​វត្ត​រំ​ជៃ ស្ថិតក្នុង​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​បាណន់ បានអោយដឹងថា បុរសរងគ្រោះ​មានឈ្មោះ ឡា លី អាយុ ៥៣​ឆ្នាំ​ជានា​យកសា​លាម​ត្តេ​យ្យ​រំ​ជៃ រង​បួស​ធ្ងន់​ត្រូវ​ជើង​ស្តាំ ដងខ្លួន និង​បែក​ថ្ងាស​ខាងស្តាំ មាន​ទីលំនៅ ក្នុងភូមិ​បឹង​ចែង​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក សង់​ស៊េរី​ឆ្នាំ​១៩៩៨ ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ បាត់ដំបង ១I-៣៣៥០ និង​រថយន្ត​បង្ក​ម៉ាក​កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ២A-២២២៨ បាន​បើក​រត់គេច បាត់ស្រមោល​។​

​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ហូប​ការ នៅ​ផ្សារ​ស្នឹង រួច​ក៏​ត្រឡប់មកផ្ទះ​វិញ ដោយ​បើក​ម៉ូតូ​មក​ផ្ទះ​ម្នាក់ឯង ពេលមកដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង​និង​មាន​ជង្ហុក ក៏មាន​រថយន្ត​បើក​មកពី​ក្រោយ​យ៉ាង​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ដួល និង​រងរបួស​ធ្ងន់​។ នគរបាល​ស្រុក​បាណន់ បាន​បញ្ជាក់ថា ក្រោយពេល​សមត្ថកិច្ច ទៅដល់​កន្លែងកើតហេតុ បានធ្វើការ​វាស់វែង និង​ចាត់ចែង​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ហើយ​តាមរក​រថយន្ត​បង្ក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ តែ​រក​មិនឃើញ​៕ ដោយ សុខ​ជា​

Wat 0701 Wat 07011


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item