Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​ប្រាវ ត្រូវ​ឡាន​ដឹក​សំរាមកិន​បែកក្បាល ស្លាប់​ក្នុង​ថ្លុកឈាម​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ត្រូវ​​រថ​យន្តដឹក​​សំ​រាម​​របស់​​ក្រុម​ហ៊ុនស៊ីន​​ទ្រីកិន​​បែក​ក្បាលប្រ​កាច់​​ស្លាប់​​ភ្លាមៗនិង​​យុវ​ជន

រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ត្រូវ​​រថ​យន្ត ដឹក​​សំ​រាម​​របស់​​ក្រុម​ហ៊ុន ស៊ីន​​ទ្រី កិន​​បែក​ក្បាល ប្រ​កាច់​​ស្លាប់​​ភ្លាមៗ និង​​យុវ​ជន ២​​នាក់​​ទៀត​រង​របួស​​​ធ្ងន់ ប​ន្ទាប់​ពី​ជន​រង​គ្រោះ ​​បើក​​​ម៉ូ​​តូ​​​ទាក់​​​ដៃ​​ចង្កូត​​គ្នា ដួល​លើ​ផ្លូវ​​ហើយ​​​​ខ្ទាត​​ចូល ក្រោម​​​កង់​​​រ​ថ​​​យន្តកាលពី​វេលា​ម៉ោង ១២​យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ តាមផ្លូវ​លេខ​២៧១ ត្រង់​ច្រក​ផ្លូវ​ចូល​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រឹ​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1E-2606 ធ្វើដំណើរ​តាមផ្លូវ លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ទាក់​ដៃចង្កូត ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-4693 បណ្តាល​ឲ្យ​ដួល ហើយ​យុវជន​ម្នាក់ បាន​ខ្ទាត​ចូលទៅ​ក្រោម កង់​រថយន្ត​ដឹក​សំរាម ដែល​កំពុង​បើកបរ កិន​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។

​ដោយឡែក​យុវជន ២​នាក់​ផ្សេងទៀត បាន​បោក​ក្បាល​នឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​- សូ​វៀត​ភ្លាមៗ ហើយ​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ទាក់ទង​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ បាន​អូស​យកទៅ​រក្សាទុក នៅ​អធិការ​ខណ្ឌចំការមន រង់ចាំ​ក្រុមគ្រួសារ ចូលខ្លួន​ទៅ​ដោះស្រាយ ៕

Wat 07012


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item