ឡានបុកម៉ូតូពីក្រោយដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម នៅមុខវត្តចាក់អង្រែក្រោម
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ បាត់បង់អាយុជីវិត យ៉ាងអាណោចអាធ័ម ខណៈដែលកំពុង ជិះម៉ូតូបំរុងបត់ឆ្វេង ក៏ត្រូវរថយន្តមួយគ្រឿង បុកពីក្រោយផ្លោង បោកក្បាលនឹងថ្នល់ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបានខ្ទាតចូលក្រោមរថយន្តដឹកកម្មករ កិនអូសជិត ១០ម៉ែត្រ កាលពីវេលាម៉ោង ៨និង១០ នាទីយប់ថ្ងៃទី៩ ខែមករា មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ កាន សុគន្ធា ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅ ភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូម៉ាកសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-1152 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបត់ឆ្វេងសំដៅទៅផ្ទះ។
ខណៈដែលកំពុងតែស៊ីញ៉ូ ស្រាប់តែមាន រថយន្តមួយគ្រឿងមិនចាំម៉ាក បើកទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួល ហើយបើករត់បាត់ស្រមោល រីឯម៉ូតូបានផ្លោងចូលក្រោមរថយន្តកូរ៉េ មួយគ្រឿងទៀត ម៉ាកគៀ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ច-៨៩៤១ ភព១ ចំណុះ ១,៥តោន ជារថយន្តដឹកកម្មករ រោងចក្រចេញពីធ្វើការ កិនអូសជិត ១០ម៉ែត្រ ចំណែកអ្នកបើកម៉ូតូ ដួលបោកក្បាល ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ កាន សុគន្ធា ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅ ភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕
Source from: watphnom-news.com























Loading...




Post a Comment