Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2014/01/microsoft.html
Blog ហើយ Account Twitter ពីរទៀតរបស់ក្រុមហ៊ុន Microsoft ត្រូវបានវាយប្រហារដោយ Syrian Electronic Army។ក្រុម Hackers សញ្ជាតិ Syria បានធ្វើការ Hack ចូល Accounts បណ្តាញសង្គមរបស់ក្រុមហ៊ុនហើយបានបង្ហោះជាសារដែលរិះគន់ទៅលើក្រុមហ៊ុនផងដែរ។ ភ្លាមៗនោះដែរក្រុមហ៊ុន Microsoft បានបិទ Accounts ទាំងនោះដើម្បីធ្វើការកែប្រែនៅពេលដែលក្រុមហ៊ុនបានដឹងថា Accounts ទាំងនោះត្រូវបានវាយប្រហារ។ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថាការវាយប្រហារនេះគឺធ្វើឡើងដោយពួកសកម្មជនជាមួយនឹងក្រុម Hackers ដទៃទៀតនៅកំឡុងពេលចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមអ្នកវាយប្រហារបានបង្ហោះជាសារនៅក្នុង Accounts ទាំងនោះដោយប្រាប់ឲ្យអតិថិជនរបស់ក្រុមហ៊ុនឈប់ប្រើប្រាស់ Hotmail ហើយនឹង Outlook ដោយពួកក្រុម Hackers បានបញ្ជាក់ថាក្រុមហ៊ុនបានលួចតាមដានរាល់ទិន្នន័យទាំងអស់អតិថិជនហើយមានបំណងចង់លក់ទិន្នន័យទាំងនោះទៅឲ្យរដ្ឋាភិបាល។
ក្រោយមកក្រុមហ៊ុនបានចេញមកប្រកាសថា Accounts ទាំងនោះត្រូវបានគេវាយប្រហារប៉ុន្តែទិន្នន័យរបស់អតិថិជនមិនត្រូវបានគេលួចយកនោះទេ។























Loading...




Post a Comment