Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ​​​​​របស់​លោក ម៉ឹង យូ​​ឡេង គឺ​​បន្ថ​យ​​ការ​ងារ​ឬ​​ផ្លាស់​ប្តូរ​​ម​ន្ត្រី​​ស្អាត​ស្អំ ដាក់​​បក្ខ​ពួក​​របស់​គាត់ ឲ្យ​​ទៅ​កាន់​​ការ​ងារ​​លុយ​កាក់​

​ខេត្តកណ្តាល៖ចាប់​តាំង​ពី​​ត្រូវ​បាន​តែង​តាំងឲ្យ​​ឡើង​​ជំ​នួស​​តំ​ណែង​​លោកមាសសឿនដែល​​ត្រូវ​បាន​​ថ្នាក់​លើដាក់​​ឲ្យ​​ចូល​និ​វត្តន៍

​ខេត្តកណ្តាល ៖ ចាប់​តាំង​ពី​​ត្រូវ​បាន​តែង​តាំង ឲ្យ​​ឡើង​​ជំ​នួស​​តំ​ណែង​​លោក មាស សឿន ដែល​​ត្រូវ​បាន​​ថ្នាក់​លើ ដាក់​​ឲ្យ​​ចូល​និ​វត្តន៍ គេ​​ស​ង្កេត​ឃើញ​​លោក ម៉ឹង យូ​ឡេង ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ និង​​ដឹក​ជ​ញ្ជូន ខេត្ត​ក​ណ្តា​ល មាន​​ឱ​កាស​​ផ្លាស់ប្តូរ​មន្ត្រី ដែលមាន​អតីតភាព​ការងារ​យូរ​ឆ្នាំ និង​មិនសូវ​ស៊ីសង្វាក់​ជាមួយ​គាត់ ដោយ​ជ្រក​ក្រោមលេស​កែទម្រង់ ធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន​ក្តៅក្រហាយ មិន​​សប្បាយចិត្ត​ទាល់តែសោះ ហើយ​នាំគ្នា​ស្រែក​ដង្ហោយ ហៅរក​ភាពយុត្តិធម៌ នៅតាម​តុ​កាហ្វេ ឬ​ហាង​ផឹកស៊ី ប៉ុន្តែ​គេ​មិនដែល​ឃើញ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ ម្តងណា​ឡើយ ទុក​ឲ្យ​មន្ត្រី​តូចតាច រង​នូវ​ការឈឺចាប់​រក​ទីបំផុត​គ្មាន ហើយ​ក្រុម​ឈ្មួញ​មួយចំនួន ក៏បាន​រអ៊ូរទាំ​អំពី​ករណី ដែល​ក្រុម​ជញ្ជីង​ថ្លឹង រថយន្ត​ផ្ទុក​លើស​ទម្ងន់ ដែល​បាន​កោសរូស​ឲ្យ​ពួកគេ បង់លុយ​តាមតែ​អំពើ​ចិត្ត​។​
 
​មន្ត្រី​តូចតាច​មួយចំនួន បាន​លើកឡើងថា រៀងរាល់​ពេល​បើក​កិច្ចប្រជុំ លោក ម៉ឹង យូ​ឡេង បានលើកឡើង អំពី​កំណែទម្រង់​ស៊ីជម្រៅ ដើរ​ឲ្យ​ទាន់សភាពការណ៍ ហើយ​គាត់​បាន​ឃ្លាំមើល​សកម្មភាព​ការងារ របស់​មន្ត្រី​ធំៗ​តាម​ការិយាល័យ ដែល​អាច​រក​ចំណូល ទៅ​ច្រក​ហោប៉ៅ​គ្រប់បែបយ៉ាង​ទាំងអស់ រហូត​ឈានដល់ ការ​ចាប់​កំហុស​មន្ត្រី​មួយចំនួន ជា​លេស​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូ​រដាក់​ប​ក្ខ​ពួក​របស់គាត់ ទៅកាន់​ការងារ​លុយកាក់​ទាំងនោះ ទោះបីជា​បក្ខពួក​របស់​គាត់ គ្មាន​ជំនាញ និង​គ្មាន​សមត្ថភាព​ក៏ដោយ​។ ក្រោម​ការដឹកនាំ របស់លោក ម៉ឹង យូ​ឡេង មន្ទីរ​សាធារណការ ខេត្តកណ្តាល ក្លាយជា​អង្គភាព​មួយ ពោរពេញ​ដោយ​អំពើ បក្ខ​ពួក​និយម និង​ពុករលួយ ខ្លាំង​ជាង​ជំនាន់​លោក មាស សឿន ទៅទៀត ក៏​ព្រោះតែ​លោក ម៉ឹង យូ​ឡេង បាន​យកពាក្យ​កែទម្រង់ មក​អនុវត្តន៍​សម្រាប់​ការដក គ្នា​គេ​ចេញ ហើយ​ដាក់គ្នា​គាត់​ចូល​។​

​និយាយ​ពី​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ឧដុង្គ ដែល​កំពុង​បង្ក​ភាពអនាធិបតេយ្យ ប្រមូល​លុយ​ពី​រថយន្ត ដឹកជញ្ជូន​ទំនិញ​ទាំង​ផ្ទុក​លើស​ទម្ងន់ និង​មិន​លើ​ស​​​ទម្ងន់ តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ ពី​ការបង្ក្រាប​ការផ្ទុក​លើស​ទម្ងន់ ម្តងណា​ឡើយ ឲ្យ​តែមាន​លុយ​បង់​ជូន ក្រុមមន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ ក្នុង​មួយ​រថយន្ត​ចាប់ពី ៥​ម៉ឺន​ដល់​១០ ម៉ឺន​រៀល អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សម្រាប់​រថយន្ត​ដឹក​ផល​កសិកម្ម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ យកទៅលក់​នៅ​ស្រុក​យួន មិន​ដែល​គេចផុត​ពី​ក្រសែភ្នែក របស់​មន្ត្រី​សាធារណការ ដែល​ដាក់​ប៉ុស្តិ៍ ជជុះ​ចាំ​ប្រមូល​លុយ ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ នៅ​ចំណុច​ស្រុក​ឧដុង្គ នោះទេ បើ​បង់​លុយ​ទៅតាម​ការទាមទារ​រប​ស់​ពួកគេ នឹង​គ្មាន​ផល​រមាស់​អ្វី​ឡើយ ប៉ុន្តែ​បើ​ហ៊ាន​តថ្លៃ ឬ​លើក​ហេតុផល​ផ្សេងៗ​ដើម្បី​គេចវេះ ពី​ការ​បង់លុយ ច្បាស់​ជា​ត្រូវ​មន្ត្រី​សា​ធារ​ណការ​ទាំងនោះ ចាប់​ឃាត់​រថយន្ត​ទុក  ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា ឬ​ឈានដល់ ការខូចខាត​ទំនិញ​ផងដែរ​។​
 
​លោក ម៉ឹង យូ​ឡេង មិនដែល​ខ្វល់ខ្វាយ ពី​ការជួសជុល​ផ្លូវ​នៅក្នុង​ខេត្តកណ្តាល ដែល​កំពុងតែ ប្រឈម នឹង​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ ជាក់ស្តែង​ផ្លូវជាតិ​លេខ​២ ចាប់ពី​ក្រុង​តាខ្មៅ រហូតដល់​ព្រំប្រទល់​ខេត្តតាកែវ ត្រូវបាន​បំផ្លាញ​ដោយសារ តែ​ការផ្ទុក​លើស​ទម្ងន់ បង្កើតជា​ជង្ហុក និង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​អ្នកដំណើរ គេ​មិនដែល​ឃើញ ជំនាញ​សាធារណការ​របស់លោក ម៉ឹង យូ​ឡេង ចុះទៅ​ជួសជុល​ចាក់​លុប​គ្រលុក សម្បុកមាន់​ទាំងនោះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ម្តងណា​ឡើយ​។ ពេលខ្លះទៀត​មានការ​បំប៉ោង គម្រោង​ចំណាយ សម្រាប់​ការជួសជុល​ផ្លូវ​ស្ពាន ឬ​ការចាត់ចែង​ថវិកា​គម្រោង ឬ​លុយ​ជំពូក មិន​ត្រឹមត្រូវ​តាម​គោលដៅ ដែលជា​រូបភាព​ឃុបឃិត ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ចំណូល​ថវិកាជាតិ ទាំងនោះ​ទៅ​ច្រក​ហោ​បៅ ធ្វើ​មាន​ធ្វើបាន​យ៉ាង​រំភើយ​។​
 
​សម្រាប់​កំណែទម្រង់​ស៊ីជម្រៅ គឺ​ទាមទារ​ឲ្យ​មន្ត្រី​គ្រប់ អង្គភាព​ស្ថាប័ន ពិនិត្យមើល​កំហុសឆ្គង របស់ខ្លួន​ឡើងវិញ ជាពិសេស​អំពើពុករលួយ និង​ភាព​អសកម្ម ដែល​​កើតមាន​ជា​យូរ​មកហើយ  ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត យ៉ាង​អាម៉ាស់មុខ ហើយ​បើ​គ្មាន​ការកែទម្រង់ ភាព​អសកម្ម​ទេនោះ ការប្តេជ្ញាចិត្ត​របស់​​ស​ម្តេច ហ៊ុន សែន ក៏​គ្មាន​ន័យ​អ្វី​ដែរ​។ ជាក់ស្តែង​គ្រាន់តែ​ក្នុង​អង្គភាព មន្ទីរ​សាធារណការ ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក ម៉ឹង យូ​ឡេង នៅតែមាន​បញ្ហា​បក្ខពួកនិយម អសកម្ម និង​ការចាត់តាំង​ឲ្យ​មន្ត្រី ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ​ពី​ឡាន ដឹកទំនិញ​គ្រប់​ប្រភេទ យកទៅ​ចែកគ្នា​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន​។ រឿង​ហេតុ​​មិន​ប្រក្រតី នៅតែ​កើតមាន​ដដែលៗ នៅក្នុង​អង្គភាព​ស្ថាប័នរដ្ឋ គឺ​ថ្នាក់ដឹកនាំ​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ ពី​ការកែទម្រង់ ហើយ​ព្យាយាម​គ្រប់បែបយ៉ាង ដើម្បី​តែងតាំង​មន្ត្រី​ជា បក្ខពួក​របស់ខ្លួន​ឲ្យ កាន់​ការងារ​លុយកាក់ ងាយស្រួល​ឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ស្ងៀមស្ងាត់​៕

Wat Youleng 11


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item