Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ខឹង​ប្តី​ដើរ​ផឹកស៊ី​និង​បំផ្លាញ​ទ្រព្យ​គ្មាន​សល់ លេបថ្នាំ​ប៉ុនប៉ង​បញ្ចប់ជីវិត​ទាំង​វ័យក្មេង​

​រាជធានី​ភ្នំពេញ៖ដោយ​សារ​​ខឹង​​ប្តី​​ចូល​ចិត្តដើរ​​ផឹក​ស៊ី​​ជាប់​​ជា​ប្រ​ចាំមិន​ដែល​​គិត​គូ​​ប្រ​ពន្ធកម្ម​ការិ​នី​​ម្នាក់​​តូច​ចិត្តបាន​​លេប​ថ្នាំ​​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាតបង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​ខឹង​​ប្តី​​ចូល​ចិត្ត ដើរ​​ផឹក​ស៊ី​​ជាប់​​ជា​ប្រ​ចាំ មិន​ដែល​​គិត​គូ​​ប្រ​ពន្ធ កម្ម​ការិ​នី​​ម្នាក់​​តូច​ចិត្ត បាន​​លេប​ថ្នាំ​​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត បង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​១០ នា​ទី​​យប់​​ថ្ងៃ​ទី​​២០ ខែ​មី​នា ឆ្នាំ​​២០​១៤នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ស្ត្រី​ដែល​គិត​ខ្លី​មានឈ្មោះ ស៊ិន ចាន់​កែវ អាយុ ២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ​។ អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​មួយគូ​នេះ ប្តី​ជា​កម្មករសំណង់ តែ​ជា​កូនអ្នកមាន​ជីវភាព​ធូរធា មួយថ្ងៃៗ​គិតតែ​ពី​ដើរ ចាយវាយ​ផឹកស៊ី​ស្រី​ញី​នៅ​ខាងក្រៅ រហូត​យប់​ជ្រៅ​ទើប​ចូល​ផ្ទះ  មិន​តែ​ប៉ុ​ណ្ណោះ​​ពេល​ឪពុកម្តាយ ទិញ​ម៉ូតូ​ឲ្យ​មួយគ្រឿង បានតែ​មួយអាទិត្យ លក់​ចាយ​អស់រលីង​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ណែនាំ តែ​ប្តី​មិន​ព្រមស្តាប់ មួយ​យប់ៗ​គិតតែ ពី​ដើរ​ផឹកស៊ី​ក្រៅ​ផ្ទះ  ទើប​នាង​សំរេចចិត្ត លេបថ្នាំ​ងងុយដេក​អស់ ១២​គ្រាប់ រួច​បិទទ្វារ​បន្ទប់ ដេក​បែកពពុះមាត់ រហូតដល់​ម៉ោង ៨​និង​១០ នាទី​យប់ ទើប​ប្តី​ត្រឡប់មកវិញ ឃើញ​ប្រពន្ធ​មាន​អា​ការៈមិន​ស្រួល បាន​ស្រែក​ផ្អើល​អ្នកជិតខាង ឲ្យ​ជួយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ដើម្បី​លាង​ក្រពះ​ជម្រះ​ជាតិពុល រួចរាល់​ហើយ នៅតែ​មិនឃើញ​ប្តី ត្រឡប់​ទៅវិញ​នៅឡើយ​ទេ ៕

Wat 210315


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item