Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យុវជន​ម្នាក់​ត្រូវ​គូ​ជម្លោះ​មិន​ស្គាល់មុខ វាយ​នឹង​ដំបង​ឈើ​ស្លាប់​ភ្លាមៗ នៅមុខ​ហាង​ខារ៉ាអូខេ​

​ខេត្តរតនគិរី៖យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​បក្ខ​ពួកដែល​ជា​​ជន​ដៃ​ដល់វាយ​​ដោយ​​ដំ​បងប​ណ្តា​ល​​ឲ្យ​​ស្លាប់នៅ​នឹង​ក​ន្លែងខ​ណៈ​ដែល​​ជន​រង​គ្រោះបាន​​ជិះ​​ម៉ូតូ​​ម៉ាក​​សេ​​១២៥

​ខេត្តរតនគិរី ៖ យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​បក្ខ​ពួក ដែល​ជា​​ជន​ដៃ​ដល់ វាយ​​ដោយ​​ដំ​បង ប​ណ្តា​ល​​ឲ្យ​​ស្លាប់ នៅ​នឹង​ក​ន្លែង ខ​ណៈ​ដែល​​ជន​រង​គ្រោះ បាន​​ជិះ​​ម៉ូតូ​​ម៉ាក​​សេ​​១២៥ ពណ៌​​ខ្មៅ ពាក់​​ស្លាក​​លេខ រត​ន​គិរី 1A-​1618 មក​ដល់​​ផ្លូវ​បំ​បែក​​ជា​​បួន ត្រង់​ចំ​ណុច​​ហាង​ខារ៉ាអូខេ ដាន​វើ​ល ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​ឮសូ​សំឡេង​លាន់​ខ្លាំង​គួរសម មួយសន្ទុះ​ក្រោយមក ទើប​ឃើញ​អ្នកជិះ​ម៉ូតូ ដែលជា​ជន​រងគ្រោះ ដេកស្លាប់​ក្បែរ​ម៉ូតូ ដែល​ត្រូវ​ជនដៃដល់ មាន​គ្នា ២-៣ នាក់​យ៉ាងតិច បាន​យក​ដំបង​ឈើ​បួន​ជ្រុង ប្រវែង​ជាង​មួយ​ម៉ែត្រ វាយ​ចំក្បាល​ពីក្រោយ និង​គុម្ព​ត្រចៀក រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​ព្រៃផ្សៃ​បំផុត បណ្តាល​ឲ្យ​ជនរងគ្រោះ ដែលមាន​ឈ្មោះ​ហៅ​ក្រៅ ត្រេ​ន អាយុ​ជាង ២០​ឆ្នាំ  ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​លោក​ស្នងការរង ផែន ឌី​ណា ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​កោសល្យវិច័យ គ្រប់​ជ្រុងជ្រោយ​រួចរាល់ ទើប​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក​ក្នុង​រឿងហេតុ​ឃាតកម្ម​ខាងលើ​នេះ ជនដៃដល់​ដែល​សម្លាប់​ឈ្មោះ ត្រេ​ន សមត្ថកិច្ច​ហាក់បីដូចជា មាន​ពន្លឺ​ច្រើន ក្នុងការ​ស្រាវជ្រាវ ព្រោះ​ជនដៃដល់ និង​ជនរងគ្រោះ ទំនងជា​មានការ​ស្គាល់គ្នា​ពីមុនមក ហើយ​ទំនងជា​រឿង​គំនុំ​ផងដែរ រហូត​ឈានដល់​ការសម្លាប់​៕ ដោយ បាន​លុង​

Wat 09041 Wat 09047


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item