Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជន​ទំនើង​​កាប់​ប្រ​ហារ​របួស​សុស​សាច់ ស្លាប់​នៅ​មន្ទីរ​ពេទ្យ ​ស​ង្ស័យ​​​រឿង​​ស្នេ​ហា​​ត្រី​​កោណ

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ត្រូវ​បានក្រុម​​ជន​ដៃ​ដល់មាន​​គ្នា៦​​នាក់ជិះ​​ម៉ូ​តូ៣​​គ្រឿងព្រួត​​កាប់​​យ៉ាង​​ចាស់​ដៃ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ត្រូវ​បាន ក្រុម​​ជន​ដៃ​ដល់ មាន​​គ្នា ៦​​នាក់ ជិះ​​ម៉ូ​តូ ៣​​គ្រឿង ព្រួត​​កាប់​​យ៉ាង​​ចាស់​ដៃ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​សុស​សាច់ និង​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ ខ​ណៈ​​ដែល​​កំ​ពុង​ឈរ បៀក​ថ្នាំ​​ជ​ញ្ជាំ​ង​​នៅ​ក្នុង​​ការ​ដ្ឋាន ផ្ទះ​ល្វែង​​មួយ​ក​ន្លែង ស្ថិត​​ក្នុង​ភូមិ​​ត្រ​ពាំង​​ពោធិ៍ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្បែរ​វិហារ​ចាម កាលពី​ម៉ោង​២ រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤​។​

​ជនរងគ្រោះ​មានឈ្មោះ អ៊ុយ អាយ អាយុ ២៧​ឆ្នាំ មុខរបរ​ជាជាង​បៀកថ្នាំ ស្នាក់នៅ​ភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រឡោ​ង​ឃុំ​ទឹកថ្លា ស្រុក​​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវបាន​រថយន្ត ក្រុម​សង្គ្រោះ​ង​៧០ ដឹកយក​ទៅកាន់​មន្ទីរពេទ្យ ហើយ​បាន​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​ តែ​ករណីនេះ គេ​មិនទាន់​ដឹងថា មកពី​មូលហេតុ​អ្វី​ទេ តែ​ស​ង្ស័យ​ថា ជា​រឿង​ស្នេ​ហា​ត្រី​កោណ។ ចំណែក​ក្រុម​ជនល្មើស ក្រោយពី​បាន​កាប់​ជនរងគ្រោះ ឲ្យ​រងរបួស​ហើយ​នោះ បាននាំគ្នា​រត់ឡើង​ជិះ​ម៉ូតូ បើក​គេចខ្លួន​បាត់ស្រមោល ពី​កន្លែងកើតហេតុ​៕

Wat 220416 Wat 220415
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item