Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក សំ សុខ​​ជា ប្រឹង​​ប្រ​មូល​​លុយ​​​ពី​ឈ្មួញ​​យក​ទៅ​​បង់​​ឲ្យ​​លោក ហែម មុ​ន្នី មិន​​ញ​ញើត​​ពី​​សេច​ក្តី​​ក្រើន​រំលឹក របស់​​អគ្គ​ស្នង​ការ​​ន​គ​រ​បាល​​ជាតិ​

ខេត្តកណ្តាល៖មន្ត្រី​នគរ​បាល​​សេដ្ឋ​កិច្ចក្រ​សួង​ម​ហា​ផ្ទៃដែល​​ចុះ​ទៅ​​ប្រ​ចាំ​ការនៅ​​ខេត្ត​ក​ណ្តា​លក្រោម​​ប​ញ្ជា​​របស់​លោកហែមមុ​ន្នី

ខេត្តកណ្តាល ៖ មន្ត្រី​នគរ​បាល​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ដែល​​ចុះ​ទៅ​​ប្រ​ចាំ​ការ នៅ​​ខេត្ត​ក​ណ្តា​ល ក្រោម​​ប​ញ្ជា​​របស់​លោក ហែម មុ​ន្នី បាន​​បង្ក​​ព្យុះ​ភ្លៀង តាម​តែ​ទំ​នើង​ចិត្ត ក្នុង​ការ​​ប​ង្កើត​​ប៉ុស្តិ៍​​ជ​ជុះ ប្រ​ដេញ​​ឡាន​ដឹក​ទំ​និញ ឲ្យ​​ចូល​​បង់​លុយ​​តាមរបៀប​ពុករលួយ តាមផ្លូវ​ជាតិ​លេខ​២១​បេ ពី​ចន្លោះ​ក្រុង​តាខ្មៅ រហូតដល់​ច្រកព្រំដែន​ជ្រៃ​ធំ ហើយ​មិនដឹងថា​លោក សំ សុខ​ជា ខំប្រឹងប្រែង​ប្រមូល​លុយ យ៉ាង​អនាធិបតេយ្យ យកទៅ​បង់​ជូន​របស់លោក ហែម មុន្នី ដែលជា​មេ​កើយ ក្នុង​មួយខែៗ​ប៉ុន្មាន​នោះទេ អាចនិយាយបាន​ថា​លោក សំ សុខ​ជា និង​លោក ហែម មុន្នី បាន​យក​បទបញ្ជា​របស់​ថ្នាក់លើ ទៅ​ស្វែងរក​ផលប្រយោជន៍ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​ឲ្យ​ដឹងថា នៅតាម​ផ្លូវជាតិ​លេខ​២១​បេ គេ​សង្កេតឃើញ​លោក សំ សុខ​ជា បានដាក់​ប៉ុស្តិ៍​ជជុះ​ឡើង​ដុះ​ស្លែ​ទៅហើយ ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំងយប់​ទាំង​ថ្ងៃ និង​មាន​ត្រៀម​រថយន្ត សម្រាប់​ប្រដេញ​តាម​ឡាន​ដឹកទំនិញ ដែល​ភ្លេច​ចូល​បង់លុយ យ៉ាង​ប្រសេចប្រសាច​ផងដែរ​។ លោក សំ សុខ​ជា បាន​កាន់កាប់ ផ្លូវជាតិ​លេខ​២១​បេ សឹង​ផ្តាច់មុខ​ទៅហើយ ក្នុង​ការដាក់​ប៉ុស្តិ៍​ជជុះ កោសរូស បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ រកស៊ី​ដឹកជញ្ជូន​កសិផល និង​ទំនិញ​បន្តិចបន្តួច​បង់លុយ ហើយ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ឲ្យ កូនចៅ​របស់​របស់លោក ហែម មុន្នី មិនដែល​ហ៊ាន មើលរំលង​ទេ​។

​ពេលខ្លះ​ប្រជាពលរដ្ឋ​ទិញ​គោ ពី​តាម​ភូមិ​យកទៅ​ប្រើប្រាស់ ក៏​រង​នូវ​ការបង្ខំ ឲ្យ​បង់លុយ​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច របស់លោក ហែម មុន្នី កើត​ទៅជា​រឿង​ឈ្លោះ​ប្រកែក​គ្នា ផ្អើល​អ្នកដំណើរ​តាមផ្លូវ ហាក់ដូចជា​គ្មាន​សេចក្តីថ្លៃថ្នូរ​ទាល់តែសោះ​។ ក្រុម​ឈ្មួញ​បាន​ខ្សឹប​ឲ្យ​ដឹងថា លោក សំ សុខ​ជា កំពុងតែ​បង្ក​ព្យុះភ្លៀង នៅតាម​ផ្លូវ​ជាតិ​លេខ​២១​បេ ក្នុងការ​កោសរូស ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ ចូល​បង់លុយ ឬ​ជូនដំណឹង​ជាមុន ទៅកាន់​លោក សំ សុខ​ជា ទើប​អាច​ចៀស​​ផុតពី ការរំខាន​ផ្សេងៗ​។ លោក សំ សុខ​ជា មិនដែល​ក្រែង​ញញើត ពីបទ​បញ្ជា​ឬ​សេចក្តីណែនាំ របស់​ថ្នាក់លើ​ម្តងណា​ឡើយ ក៏​ព្រោះតែ​ឈ្មោះ សំ សុខ​ជា សំ​អាងថា គាត់​បាន​ទិញ​ផ្លូវជាតិ​លេខ​២១​បេ  ផ្តាច់មុខ​ពី លោក ហែម មុន្នី​។​

​ជាគោលការណ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​មន្ត្រី នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យ​ចុះ​តាម​បណ្តា​ប៉ុស្តិ៍ និង​តាម​បណ្តា​ខេត្ត ដើម្បី​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​ស្រង់​ទិន្នន័យ ពីបទ​ល្មើស​សេដ្ឋកិច្ច ដើម្បី​រាយការណ៍​មក​ថ្នាក់លើ ឬ​សុំ​កម្លាំង​សហការ ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្ការ​បង្ក្រាប បទល្មើស​សេដ្ឋកិច្ច​។ ពេ​ល​ខ្លះ​លោក សំ សុខ​ជា បាន​អួតអាង​ប្រាប់​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ​ជាច្រើន អំពី​ការប្រមូល​លុយ យកទៅ​បង់​ជូន​លោក ហែម មុន្នី ឲ្យ​បាន​ទាន់ពេលវេលា និង​គ្រប់​ចំនួន ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុង​មួយខែៗ​លោក សំ សុខ​ជា  បង់លុយ​ថ្លៃ​ទិញ​ផ្លូវជាតិ​លេខ​២១​បេ ឲ្យ​ទៅ​លោក ហែម មុន្នី ក្នុង​ចំនួន​ប៉ុន្មាន​នោះទេ ទើប​គាត់​មាន​សិទ្ធិអំណាច​ធំធេង បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត មិន​ក្រែង​ញញើត​ពី​សេចក្តី​ក្រើនរំលឹក របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ សូម្បីតែ​ប៉ុន​សរសៃសក់​៕

Wat 130335
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item