Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អត្តសញ្ញាណ​ទង់ជាតិ​ខ្មែរ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ទាំង​ខុសឆ្គង​រហូត​ដល់​ប្រទេស​ចិន​

​ក្នុង​ដំណើរ​ទស្សនកិច្ច​និង​ជំនួប​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ឯកឧត្តម​ ស៊ី​ ជី​ន​ពីង​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​លើ​ទឹកដី​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទង់ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក៏​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ផង​ដែរ​នៅ​កន្លែង​បដិសណ្ឋារកិច្ច​ និង​កន្លែង​សាល​ប្រជុំ​ ។​

​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ និង​សោកស្តាយ​ផង​នោះ​ គឺ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​លើ​ទឹកដី​ប្រទេស​ចិន​នោះ​ មាន​ភាព​ខុសឆ្គង​ពី​អត្តសញ្ញាណ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​៦​ ឧ​ប​សម្ព័ន្ធ​ទី​១​ ពោល​គឺ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែរជា​"​គ្មាន​កាំជណ្តើរ​"​ទៅ​វិញ​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ អត្តសញ្ញាណ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ទាំង​ខុសឆ្គង​ មិន​ត្រឹមតែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ គឺ​រហូត​ឈាន​ទៅ​ដល់​ប្រទេស​ចិន​ថែម​ទៀត​ ។​

​ដូច្នេះ​ ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ចាប់អារម្មណ៍​សោះ​នោះ​ សូម​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ឯទៀតៗ​មេត្តា​ធ្វើការ​ចាប់អារម្មណ៍​លើ​ការ​ប្រើប្រាស់​អត្តសញ្ញាណ​ទង់ជាតិ​ខ្មែរ​ឲ្យ​ស្រប​ ឬ​ត្រឹមត្រូវ​ទៅ​តាម​អត្តសញ្ញាណ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ ជៀសវាង​បង្ក​ឲ្យ​មានការ​ខ្មាស​អៀន​ចំពោះ​មុខ​បរទេស​នានា​ ៕​

Cambodian-Flag34Cambodian-Flag03Cambodian-Flag04


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item