Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តូចចិត្ត​មាន​ជម្ងឺ​សសៃប្រសាទ​ព្យាបាល​មិនជា នាំទុក្ខ​​ដល់​ប្រពន្ធ​កូន លេបថ្នាំ​សម្លាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង៖បុរស​​ម្នាក់​​បាន​​លេប​ថ្នាំស​​សៃប្រ​សាទ​​អស់​​ជា​ច្រើន​​គ្រាប់កាលពី​​យប់​​ថ្ងៃ​ទី​​១៧ខែ​ឧស​ភានៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួនក្នុង​ភូមិ​​ត្រ​ពាំង​​ចិ​​ក្សាស​ង្កាត់​កំ​ពង់​ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​បាន​​លេប​ថ្នាំ ស​​សៃប្រ​សាទ​​អស់​​ជា​ច្រើន​​គ្រាប់ កាលពី​​យប់​​ថ្ងៃ​ទី​​១៧ ខែ​ឧស​ភា នៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួន ក្នុង​ភូមិ​​ត្រ​ពាំង​​ចិ​​ក្សា ស​ង្កាត់​កំ​ពង់​ឆ្នាំង ក្រុង​​កំ​ពង់​ឆ្នាំង ហើយ​​បាន​​ស្លាប់ នៅ​​ព្រឹក​​ថ្ងៃ​ទី​​១៩ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ចោល​ប្រពន្ធ​និង​កូន ដោយសារ​មាន​ជម្ងឺ​រ៉ាំរ៉ៃ ច្រើន​ឆ្នាំ​មកហើយ ព្យាបាល​មិនជា​។​

​ស្ត្រី​ជា​ប្រព​ន្ឋ​មានឈ្មោះ អ៊ី​ម ចាន់​ទ្រី អាយុ ៤១​ឆ្នាំ បាន​រៀបរាប់​អោយដឹងថា ប្តី​គាត់​មានឈ្មោះ ដួង កឹង អាយុ ៣៨​ឆ្នាំ គ្រួសារ​គាត់​មានកូន ៤​នាក់​។ កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា ប្តី​គាត់​ប្រាប់ថា មិន​ស្រួលខ្លួន​ទៀតហើយ ពេលនោះ​គាត់​ប្រាប់ថា ម៉េច​មិន​លេបថ្នាំ តែ​ជនរងគ្រោះ មិនបាន​លេបថ្នាំ​ទេ បែ​ជា​ទៅ​ទិញ​ស្រា​ផែនដី ចំនួន ២​ដប មក​ផឹក​ម្នាក់ឯង និង​បាន​ទិញ​សាច់គោ​ឆា​ជាមួយ​ប៉េង​បោះ លាយ​ត្រសក់ ក្លែម​ទៅវិញ ។​

​ក្រោយពី​ផឹកស្រា​ហើយ ប្តី​គាត់​បាន​ចូលទៅ​ដេក គាត់​មិនបាន​ចាប់​នោះទេ តែមួយ​សន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ប្តី​គាត់ លេស​ឡាស់​ដូច​មនុស្ស​ប្រកាច់ និង​បានឃើញ​ដប​ថ្នាំ​ស​សៃ​ប្រាសាទ នៅក្បែរ​ខ្លួន​នៅសល់​ថ្នាំ ៧​គ្រាប់ ហើយ​ថ្នាំ​នោះ ក្នុង​មួយ​ដប​មាន ១០០​គ្រាប់ តែ​បាន លេប ៣​ថ្ងៃ ហើយ​អស់ ៩​គ្រាប់ ដូច​ឆ្នេះ​ប្តី​គាត់​ប្រហែលជា លេបថ្នាំ​អស់​ជាង ៧០​គ្រាប់ ទើប​ប្រញាប់​ដឹក​ប្តី ទៅ​មន្ទីរពេទ្យ​។​

​ពេលនោះ​គ្រូពេទ្យ​ប្រាប់ថា មានសង្ឃឹមរ​ស់តិ​ចណាស់ ហើយក៏​បានដាក់​ទុយោ បង្ហូរទឹក​ចូល​ដើម្បី​លាង​ក្រពះ និង​បាន​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន ចាក់​ថ្នាំ និង​ដាក់​ស៊ី​រ៉ូម​ផងដែរ តែ​នៅ​មិន​អាចជួយ​សង្គ្រោះបាន បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ។ មន្ត្រីនគរបាល​មូលដ្ឋាន បាន​ទៅពិនិត្យ​សាកសព និង​ធ្វើ​កំណត់​ហេតុ ដោយ​អះអាងថា បុរសរងគ្រោះ មាន​ជម្ងឺ​ស​សៃ​ប្រាសាទ និង​មាន​មុខរបរ លក់​កាហ្វេ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្ស័យ​តូចចិត្ត ដោយសារ​មាន​ជម្ងឺ​ស​សៃ​ប្រាសាទ ព្យាបាល​មិនជា​៕

Wat 20051
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item