Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្ថានីយប្រេងឥន្ធនៈ​ចិន​ខ្មៅ ដែល​ផ្អាក​ដំណើរការ ២​ឆ្នាំ បង្ក​ការភ័យខ្លាច​ដល់​អ្នក​ក្បែរ​ខាង​

​រាជធានី​ភ្នំពេញ៖ស្ថា​នីយ​ប្រេង​ឥន្ធនៈ​​ចិន​​ខ្មៅដែល​មាន​​ទី​តាំងនៅ​​ផ្លូវ​​លេខ​​៦០៨កែង​​២​៨៧សង្កា​ត់​​បឹង​កក់​​ទី​​២ខណ្ឌ​ទួល​គោកត្រូវ​បាន​​បិទ​​រយៈ​ពេល

​រាជធានី​ភ្នំពេញ ៖ ស្ថា​នីយ​ប្រេង​ឥន្ធនៈ​​ចិន​​ខ្មៅ ដែល​មាន​​ទី​តាំង នៅ​​ផ្លូវ​​លេខ​​៦០៨ កែង​​២​៨៧ សង្កា​ត់​​បឹង​កក់​​ទី​​២ ខណ្ឌ​ទួល​គោក ត្រូវ​បាន​​បិទ​​រយៈ​ពេល ២​​ឆ្នាំ កន្លង​មក​ហើយ ទើប​តែ​​ថ្មីៗ​​នេះ បាន​ចាប់​ផ្តើម​​បើក​​ដំ​ណើរ​ការ លក់​​ឡើង​វិញ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ទីលំនៅ​ជិត​ស្ថានីយប្រេងឥន្ធនៈ​នោះ មានការ​ព្រួយបារម្ភ ពី​ហានិភ័យ​ដែល​អាច នឹង​កើតមាន​ជាយថាហេតុ ក៏​នាំគ្នា​តវ៉ា​សូម​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពួកគាត់​ផង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិត ស្ថានីយប្រេងឥន្ធនៈ​ចិន​ខ្មៅ បាន​លើកឡើងថា កន្លងមក​ស្ថានីយ​ខាងលើនេះ លក់​ប្រេងឥន្ធនៈ​គ្រប់មុខ ដាក់​ធុង​និង​ស៊ីទែន​កប់​ក្រោម​ដី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​ខាង មានការ​ព្រួយបារម្ភ ហើយ​បាននាំគ្នា​រៀប​បង្វេច ខោអាវ​ទុក​រួចជាស្រេច មិនដែល​ហ៊ាន​លា​ខោអាវ​ដាក់​ក្នុង​ទូ​ទេ មានតែ​ច្រក​ការុង​ប្រុងប្រៀប ទាំងយប់​ទាំង​ថ្ងៃ​។ ពួកគាត់​បាននាំគ្នា ទៅប្តឹង​តាំងពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់ សាលា​រាជធានី​ភ្នំពេញ សុំ​ឲ្យ​បិទ​ស្ថានីយ​មួយ​នោះ ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម បាន​រយៈពេល ២​ឆ្នាំ កន្លងមកហើយ​។​

​ស្រាប់តែ​នៅ​ចុងឆ្នាំ​២០១៣ ម្ចាស់​ស្ថានីយ​ខាងលើនេះ បាន​លក់ដូរ​ឡើងវិញ តាម​រូបភាព​លក់​សាំង​ដប ទើបតែ​រយៈពេល​ប្រមាណ ១​ខែ កន្លងមកនេះ ប្តូរ​រូបរាង​ពី​លក់​ដប មក​ដាក់​ធុង​លក់​វិញ ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ ខ្លាច​មាន​គ្រោះ​អគ្គិភ័យ កើតឡើង​ជាយថាហេតុ ពីព្រោះ​ទីតាំង​ខាងក្រោយ ស្ថានីយ ជា​ផ្លូវ​តូចចង្អៀត ដែល​រថយន្ត​អគ្គិភ័យ មិនអាច​ចូល​បានទេ អញ្ចឹង​ហើយ​បានជា ប្រជាពលរដ្ឋ​សុំ​ឲ្យ​ស្ថានីយ​ខាងលើ ឈប់​លក់​ប្រេង​បន្តទៀត សុំ​ឲ្យ​ប្តូរ​មុខរបរ​ផ្សេង​វិញ ពួកគាត់​ឯកភាព​បាន​ទាំងអស់ ។​

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​បាន​សំណូម សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​សម្តេច​តេ​ជោ និង​លោកជំទាវ​មេត្តា ជួយ​សម្រួល​ដល់​ពួកគាត់​ផង ។ ចំណែក​ខាង​ស្ថានីយ ប្រេងឥន្ធនៈ​ចិន​ខ្មៅ វិញ​បាន​លើកឡើងថា ទីតាំង​របស់ខ្លួន​បាន​សុំច្បាប់ ទៅដល់​សាលា​រាជធានី​ភ្នំពេញ ហើយ គ្រាន់តែ​លិខិត​អនុញ្ញាតិ មិនទាន់​ចេញមក​តែប៉ុណ្ណោះ ណាមួយ​មុខរបរ​លក់​ប្រេង​នេះ គាត់​លក់​តាំងពី​ឆ្នាំ​១៩៨០ មកម្ល៉េះ បើសិនជា​មិន​ឲ្យ​គាត់​លក់ តើ​គាត់​បាន​អី​ស៊ី ព្រោះ​ផ្អាក​ឈប់​ឲ្យ​គាត់​លក់ដូរ​រយៈពេល ២​ឆ្នាំ មកហើយ នាំ​ឲ្យ​មានការ​ខាតបង់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

Wat 200511
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item