Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក មាស ស៊ី​ណា ហៅ ឌី ស៊ី​ណា ធ្វើ​​អា​ជីវ​កម្ម​​រ៉ែ​​មាស​​អ​នា​ធិប​តេយ្យ នៅ​​ស្រុក​​កោះ​​ញែក​​និង​​ពេ​​ជ្រា​​ដា មាន​​លុយ​​សឹង​​ក្លាយ ជា​​ឧ​ក​ញ៉ា​​ទៅ​ហើយ​

​ខេត្តមណ្ឌលគិរី៖ប​ច្ចុ​ប្បន្ន​នេះក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាចនិង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើនកំ​ពុង​​ធ្វើ​​ស​កម្ម​ភាពជីក​​រុក​រក​​រ៉ែ​​មាសនិង​​លោ​ហ​ធាតុដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត

​ខេត្តមណ្ឌលគិរី ៖ ប​ច្ចុ​ប្បន្ន​នេះ ក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាច និង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើន កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​រុក​រក​​រ៉ែ​​មាស និង​​លោ​ហ​ធាតុ ដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរីគេ​មិនដែល​ឃើញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កសី​ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​ក្អេងក្អាង​អួត​ក្រអឺតក្រទម ល្បី​ពេញ​ខេត្តមណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។ ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉​ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញកណ្តាល ជាច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យកទៅលក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យកមក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការ​នាំចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មានការ​ឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជាម​ន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿថា​ឈ្មោះ ម៉ា​យ ម៉ៅ និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួលបាន​ប្រយោជន៍ ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើ​អ្វីៗ​បាន​តាមតែ អំពើ​ចិត្ត​របស់ខ្លួន​។​

​រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មានអំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មកហើយ ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ កើតឡើង​ដោយសារតែ ការឃុបឃិត​បិទ​ភ្នែក ពី​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តមណ្ឌលគិរី​។ ប្រជាពលរដ្ឋ​បាន​សម្តែង ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការវិនាសហិនហោច រ៉ែ​មាស​ដ៏​មានតម្លៃ នៅលើ​ទឹកដី​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក ហើយ​ឈ្មួញ​មាន​លុយ មានអំណាច​ទាំងអស់នោះ ជាពិសេស​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន សឹង​ក្លាយជា​ឧកញ៉ា​ទៅហើយ​៕

Wat 160522 Wat 16956

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item