Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បំបែកសំបុក​ចោរប្លន់​ប្រដាប់អាវុធ​កក្រើក​ខេត្តកំពត មាន​ពេទ្យធ្មេញ គ្រូបង្រៀន និង​កសិករ​

​ខេត្តកំពត៖នៅ​​ទី​បំ​ផុត​​ស​មត្ថ​កិច្ចបាន​​បំ​បែក​សំ​ណុំ​រឿងប្លន់​​ប្រ​ដាប់​អា​វុធ​​ដ៏​​ក​ក្រើ​កនៅ​ក្នុង​​ខេត្ត​កំ​ពតដោយ​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យបាន​​ចំ​នួន៧​​នាក់

​ខេត្តកំពត ៖ នៅ​​ទី​បំ​ផុត​​ស​មត្ថ​កិច្ច បាន​​បំ​បែក​សំ​ណុំ​រឿង ប្លន់​​ប្រ​ដាប់​អា​វុធ​​ដ៏​​ក​ក្រើ​ក នៅ​ក្នុង​​ខេត្ត​កំ​ពត ដោយ​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ បាន​​ចំ​នួន ៧​​នាក់ ជា​​មន្ត្រី​បរិ​ស្ថាន ជា​​ពេទ្យ​ធ្មេញ និង​​អ្នក​ខ្លះ​​ជា​​ក​សិក​រ និង​​គ្រូ​ប​ង្រៀន​​ទៀត​ផង តាម​រយះ​​ប្រតិបត្តិការ បន្តបន្ទាប់​គ្នា ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តកំពត​។​

​ជនសង្ស័យ​ដែល​ត្រូវ​ខាត់​ខ្លួន រួមមាន​ទី​១-​ឈ្មោះ អែម តុលា ជា​ពេទ្យធ្មេញ​, ទី​២-​ឈ្មោះ សឿន សំណាង ជា​មន្ត្រី​បរិស្ថាន​, ទី​៣-​ឈ្មោះ យ៉ាង សារិន​, ទី​៤-​ឈ្មោះ ឡឹប វណ្ណា​, ទី​៥-​ឈ្មោះ ទួន វុទ្ធី​, ទី​៦-​ឈ្មោះ គួ​ន សំណាង ជា​គ្រូបង្រៀន និង​ទី​៧-​ឈ្មោះ ញ៉ ញឹម ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​សាកសួរ​និង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅក្បែរ​ប៉ុស្តិ៍ ត្រពាំងរ​ពៅ​ខាងលិច ឃុំ​ត្រពាំងរ​ពៅ ស្រុក​ទឹកឈូ ខេត្តកំពត​។ ជនរងគ្រោះ​ជា​ឪពុក មានឈ្មោះ ហោ ប៊ុន​ហុង អាយុ ៥០​ឆ្នាំ និង​កូនប្រុស​មានឈ្មោះ ហុង ហេង អាយុ ២៥​ឆ្នាំ ត្រូវ​ក្រុមចោរ​វាយ​ឲ្យ​បែក​មុខ និង​បាញ់​ឲ្យ​រងរបួស ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ មាន​លុយ​ជាង ១​លាន​រៀល និង​មាស ៧​ជី ដោយ​ក្រុមចោរ​មាន​គ្នា ៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា ប្រមាណ ៣​ដើម​៕

Wat 190510 Wat 19059


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item