Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សាំ​យ៉ុង​ផ្តាច់​ព្រលឹង​បើក​បុក​វី​ហ្គោ ក្រឡាប់​ធ្លាក់​ផ្លូវស្លាប់ ៣​នាក់ និង​របួសធ្ងន់​ស្រាល ៨​នាក់​

​ខេត្ដ​ស្ទឹងត្រែង៖បុរ​ស​​ម្នាក់​​បាន​​ស្លាប់​​ភ្លា​មៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុហើយ២​​នាក់​​​ទៀត​​បាន​​ស្លាប់​​នៅ​​មន្ទីរ​ពេទ្យនិង​​ម​នុស្ស​​ជិត១០​​នាក់

​ខេត្ដ​ស្ទឹងត្រែង ៖ បុរ​ស​​ម្នាក់​​បាន​​ស្លាប់​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ហើយ ២​​នាក់​​​ទៀត​ ​បាន​​ស្លាប់​​នៅ​​មន្ទីរ​ពេទ្យ និង​​ម​នុស្ស​​ជិត ១០​​នាក់ ផ្សេង​ទៀត​​រង​របួស​​ធ្ងន់​-​​ស្រាល ដោយ​សារ​​រថ​យន្ដ​​សាំ​​យ៉ុង​​ផ្តាច់​​ព្រ​លឹង បាន​​បើក​​បុក​​រថ​យន្ដ​វី​​ហ្គោយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០១៤ ស្ថិត​ក្នុងភូមិ​សាមគ្គី ក្រុង​-​ខេត្ដ​ស្ទឹងត្រែង ។   

​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ដ​វី​ហ្គោ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4658 បើក​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​កន្លែងកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ដ ទួរីស​មួយគ្រឿង ពាក់​ស្លាក​លេខ ស្ទឹងត្រែង 2A-0216 មាន​ដឹក​អ្នកដំណើរ នៅក្នុង​រថយន្ដ​ជិត ១០​នាក់ បាន​បើក​យ៉ាង​លឿន ក្នុងទិសដៅ​បញ្ច្រាស​គ្នា ក៏​ជ្រុល​ទៅបុក​គ្នា យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​អ្នកបើករថយន្ដ​វី​ហ្គោ បាក់​.​ក​ស្លាប់ កៀប​ជាប់​នឹង​ចង្កូត យ៉ាង​អាណោច អាធ័ម និង​ភាគី​ខាង​រថយន្ដ​ទួរីស ជិត ១០​នាក់ ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ បាននាំគ្នា​ចេញមក​ជួយ ទាញយក​អ្នករបួស​មក​ក្រៅ និង​គាស់​យក​សព អ្នកបើករថយន្ដ​វី​ហ្គោ មក​ខាងក្រៅ ដើម្បី​ជួយសង្គ្រោះ​។ កម្លាំង​សមត្ថកិច្ច របស់​ស្នងការដ្ឋាន នគរបាល​ខេត្ដ​ស្ទឹងត្រែង បានចេញ​ទៅយក​ជនរ​ង​គ្រោះ ទៅកាន់​មន្ទីរពេទ្យ និង​វាស់វែង រួច​យក​រថយន្ដ​ទាំង ២​គ្រឿង ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា តាមច្បាប់​៕

Wat 210519 Wat 210521 Wat 210515
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item