Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុម​ហ៊ុន ណឹ​ម ​ម៉េង ទ​ទួ​ល​បាន​​សិទ្ធិ​​សាង​សង់​​ផ្លូវ​​ជើង​ឯក ១​​គី​ឡូ​ម៉ែត្រ ត​ម្លៃ​ជាង ២​​​​លាន​​​ដុ​ល្លារ មន្ត្រី​​ក្រ​សួង​​ហិ​រញ្ញ​វត្ថុ​​ចំអ​ក​​ថា ថ្លៃ​​ដូច​​ក្រាល​​មាស​

​រាជធានី​ភ្នំពេញ៖ប្រ​ជា​ពល​រដ្ឋពា​ណិ​ជ្ជ​ករនិង​​ក្រុម​ហ៊ុន​​សំ​ណង់​​ជា​ច្រើនបាន​​ស​ម្តែង​​ការ​ហួស​ចិត្ត​​គ្រ​ប់​ៗ​គ្នានៅ​ពេល​​ដឹង​ថាក្រុម​ហ៊ុនណឹ​ម

​រាជធានី​ភ្នំពេញ ៖ ប្រ​ជា​ពល​រដ្ឋ ពា​ណិ​ជ្ជ​ករ និង​​ក្រុម​ហ៊ុន​​សំ​ណង់​​ជា​ច្រើន បាន​​ស​ម្តែង​​ការ​ហួស​ចិត្ត​​គ្រ​ប់​ៗ​គ្នា នៅ​ពេល​​ដឹង​ថា ក្រុម​ហ៊ុន ណឹ​ម ម៉េង ជា​របស់​​​ឧ​ក​ញ៉ា​​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ដី ផ្ទុក​​លើ​ស​​ទ​ម្ងន់​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ នៅ​​ភាគ​ខាង​ត្បូង​​រាជធានី​ភ្នំពេញ ទទួលបាន​សិទ្ធិ​ស្ថាបនា​ផ្លូវ​ប្រវែង ៧.៥៣០​ម៉ែត្រ ទទឹង ២២​ម៉ែត្រ ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ រហូតដល់​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើងឯក ដែល​គេ​និយម​ហៅថា ផ្លូវ​ជើងឯក​ឬ​ផ្លូវ​លេខ​២១៧ ក្នុងតម្លៃ​ជាង ១៦​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល ១​ឆ្នាំ ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​លាន់មាត់​ថា ហេតុអ្វី​បានជា​ថ្លៃ​ខ្លាំង​ម្ល៉េះ សឹង​ថា​ផ្លូវ​មួយ​ខ្សែ​នោះ ក្រា​លមាស​ទៅហើយ​។​

​ការសម្រេច​ឲ្យ​ក្រុមហ៊ុន ណឹ​ម ម៉េង សាងសង់​ផ្លូវ​ជើងឯក ឬ​ផ្លូវ​លេខ​២១៧ នេះ​បង្កប់​ដោយ​ភាពមិនប្រក្រតី ប៉ុន្តែ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បែរជា​កោតសរសើរ​ក្រុមហ៊ុន ណឹ​ម ម៉េង មិន​ដាច់​ពី​មាត់​ទៅវិញ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​នោះទេ​។ ក្រុម​អ្នកម៉ៅការ​សំណង់​មួយចំនួន បាន​លើកឡើងថា កំណាត់​ផ្លូវ​ជើងឯក ឬ​ផ្លូវ​លេខ​២១៧ នេះ​ត្រូវបាន​បើក​ការដ្ឋាន​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​ចំណាយ​ថវិកា អស់​ជាង ១៦​លាន​ដុល្លារ​អាមេរិក សឹង​ថា​ផ្លូវ​នោះ​ថ្លៃ​ជាងគេ​បំផុត នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ភាសា​សាមញ្ញ​គេ​ចំអក​ថា ផ្លូវ​ដ៏​ថ្លៃ​មួយ​ខ្សែ​នេះ ទំនង​ជាមាន​ក្រា​លមាស ខ្លះ​ដែរ​ហើយ​មើលទៅ​។

​យ៉ាងណាក៏ដោយ មានការ​លើក​ជា​សំណួរ​ថា តើ​ការប្រគល់សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ណឹ​ម ម៉េង សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ឆ្លងកាត់​ការធ្វើ​លទ្ធកម្ម ដោយ​ត្រឹមត្រូវ​តាម​នីតិវិធី ឬ​មានការ​ដេញថ្លៃ​ជា​សាធារណៈ​ឬក៏​អត់ តែបើ​គ្មានទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់​។ ការកសាង​កំណាត់​ផ្លូវ​ជើងឯក ឬ​ផ្លូវ​លេខ​២១៧ នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​គេ​ចាំបាន​ថា ពីមុន​កំណាត់​ផ្លូវ​នេះ ត្រូវបាន​ស្ថាបនា ដោយ​ការ​ក្រាល​កៅស៊ូ ប៉ុន្តែ​ត្រូវបាន​ខូចខាត​ទៅវិញ មិន​ដល់​មួយឆ្នាំ​ផង ដោយសារតែ​រថយន្ត​ដឹក​ដី ក្រួស ថ្ម ខ្សាច់ ផ្ទុក​លើស​ទម្ងន់ បើកបរ​បំផ្លាញ​ផ្លូវ​នេះ ទាំងយប់​ទាំង​ថ្ងៃ ហើយ​រថយន្ត​ដឹក​ខ្សាច់​ថ្ម ដី​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង បាន​នាំមុខគេ ក្នុងការ​បំផ្លាញ​ផ្លូវ​នេះ​ផងដែរ​។

​តាម​ការលើកឡើង​រប​ស់​ក្រុមមន្ត្រី គឺ​កំណាត់​ផ្លូវ​នេះ ត្រូវ​សាងសង់​ជា​ប្រភេទ​បេតុង មាន​អម​ឆ្អឹង​ដែក កម្រាស់ ២​តឹក អមដោយ​ប្រព័ន្ធ​លូ​ផងដែរ លាតសន្ធឹង​ពី​គល់ស្ពាន​ស្ទឹងមានជ័យ មកកាន់​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើង​ឯង ដោយ​ការសាងសង់​ផ្លូវ ត្រូវ​បែង​ចែកជា​២​ដំណាក់កាល គឺ​ទី​១ ជាការ​ស្ថាបនា​ពង្រីក ជា​ផ្លូវ​បេតុង​សរសៃដែក មាន​ទទឹង ១៣​ម៉ែត្រ ប្រវែង ៧.៥៣០ ម៉ែត្រ មាន​សួនច្បារ នៅ​ចន្លោះ​កណ្តាល ប្រវែង ២​ម៉ែត្រ​កន្លះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៦​លាន​ដុល្លារ​។ សម្រាប់​តម្លៃ​នេះ គឺ​ខ្ពស់​ពេក​ទៅហើយ សម្រាប់​ការស្ថាបនា​ផ្លូវ ដូច​បាន​រៀបរាប់​ខាងលើ ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន មិន​សប្បាយចិត្ត​នោះទេ រហូត​មានការ​ចំអក​ថា ដែក​ស៊ីម៉ងត៍ និង​ថ្ម​ដែល​ក្រុមហ៊ុន ណឹ​ម ម៉េង យកមក​សាងសង់​ផ្លូវ​នេះ ទំនងជា​មាន​លាយ​មាស ទើបបាន​ថ្លៃ​ជាងគេ​ហួសហេតុ​។​

​ជាមួយនឹង​ការ​ចំអក​នេះ មានការ​រំលឹក​ឡើងវិញ​ថា ការស្ថាបនា​ផ្លូវ​វេ​ង​ស្រេង ជាង ៦​គីឡូម៉ែត្រ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា បាន​ចំណាយ​អស់ ១០​លាន​ដុល្លារ តែ​ជា​លុយ​វិនិយោគ​ទេ ចំណែក​ផ្លូវ​អូរ​ឌឹ​ម​-​កប់​ស្រូវ ក៏​គេ​ស្ថាបនា​ជា​ផ្លូវ​បេតុង ១​គីឡូម៉ែត្រ មានតម្លៃ​ជាង ១​លាន​ដុល្លារ ហើយ​មានការ​ដាក់លូ​អម​ផ្លូវ​ដូចគ្នា ហេតុអ្វី​បានជា​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ណឹ​ម ម៉េង សាងសង់​ផ្លូវ​ជើងឯក ប្រវែង ១​គីឡូ ដល់​ទៅជិត ៣​លាន ដុល្លារ​អាមេរិក​ទៅវិញ​។ គេ​ចាំបាន​ថា សាលា​រាជធានី​ភ្នំពេញ មានបទពិសោធន៍​ក្នុងការ​សាងសង់ ផ្លូវ​បេតុង​ជាច្រើន ទាំង​ការប្រើប្រាស់​ឆ្អឹង​ដែក ឬ​ឆ្អឹង​ប្ញ​ស្សី ផ្លូវ​ខ្លះ​បានមកពី​ការធ្វើ​បដិភាគ របស់​ប្រជាពលរដ្ឋ ដែល​គេ​និយម​ថា​ផ្លូវ ៥០​បូក​៥០ ហើយ​ផ្លូវ​ខ្លះទៀត​ជា​ផ្លូវ​វិនិយោគ មិនគួរ​ទទួលយក​ក្រុមហ៊ុន ណឹ​ម ម៉េង ឲ្យ​ម៉ៅការ​សាងសង់​ផ្លូវ​នេះ ក្នុងតម្លៃ​ថ្លៃ​ជាងគេ នោះទេ​។​

​មានការ​រំលឹក​ផងដែរ​ថា លោក ណឹ​ម ម៉េង ដែលជា​ប្រធាន​ក្រុមហ៊ុន ទទួលបាន​សិទ្ធិ​ស្ថាបនា​ផ្លូវ​ជើងឯក ឬ​ផ្លូវ​លេខ​២១៧​នេះ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក មាន​ងារ​ជា​ឧកញ៉ា មាន​ប្ញ​ក​ក្រអឺតក្រទម អង្គរក្ស​រាប់សិប​នាក់ ហែហម​ទៅណា​មក​ណា ពោរពេញ​ដោយ ឥទ្ធិពល​អំណាច​។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មួយចំនួន ក៏បាន​ចំអក​ផងដែរ​ថា ទោះជា​ក្រុមហ៊ុន ណឹ​ម ម៉េង និង​មន្ទីរជំនាញ ដែល​ស្ថាបនា​ផ្លូវ​ជើងឯក​នេះ ឃុបឃិត​គ្នា​ដាក់​តម្លៃ​ប៉ុន្មាន ក៏​ដាក់​ទៅ សំខាន់​ក្រសួង​សេដ្ឋកិច្ច ជា​អ្នកធ្វើ​លទ្ធកម្ម មុនពេល​សម្រេច ផ្តល់​លុយ​ឲ្យ​ឬ​មិន​ឲ្យ​។ ដូច្នេះ​រឿង​ដែល​ក្រុមហ៊ុន ណឹ​ម ម៉េង ទទួលបាន​សិទ្ធិ​កសាង ផ្លូវ​បេតុង​ឆ្អឹង​ដែក ១​គីឡូម៉ែត្រ​ជិត​៣​លាន​ដុល្លារ​អាមេរិក​នោះ អាច​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ផ្នែក​លទ្ធកម្ម របស់​ក្រសួង​សេដ្ឋកិច្ច ស៊ើបអង្កេត​ពី​បញ្ហា​នេះ ឲ្យ​បាន​ស៊ីជម្រៅ​៕

Wat nemmeng1 Wat nemmeng


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item