Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទៅដល់​ដី​ថ្មី​ស្រី​ប្រែចិត្ត​មាន​ប្រុស​ថ្មី ចងក​សម្លាប់ខ្លួន ទុក​ឲ្យ​កូនប្រុស​ស្រី កំព្រា​តែលតោល​

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​បា​នស​ម្រេច​​ចិត្តចង​​.​ក​​ស​ម្លាប់​ខ្លួន​​នៅ​ក្នុង​​ផ្ទះប​ន្ទាប់​ពី​​បាន​ដឹង​ថាប្រ​ពន្ធ​​របស់​ខ្លួនដែល​​ទៅ​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ថៃបាន​​ប្រែ​ចិត្ត​​មាន​​ប្រុស​ថ្មីខ្មាស់​​គេ​​ពេញ​​ភូមិ

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​បា​នស​ម្រេច​​ចិត្ត ចង​​.​ក​​ស​ម្លាប់​ខ្លួន​​នៅ​ក្នុង​​ផ្ទះ ប​ន្ទាប់​ពី​​បាន​ដឹង​ថា ប្រ​ពន្ធ​​របស់​ខ្លួន ដែល​​ទៅ​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ថៃ បាន​​ប្រែ​ចិត្ត​​មាន​​ប្រុស​ថ្មី ខ្មាស់​​គេ​​ពេញ​​ភូមិ បង្ក​អោយ​មាន​​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៣០នាទី ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​គំនរ​បេង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​មុនពេល​កើតហេតុ ប្រមាណ ២​ថ្ងៃ បុរសរងគ្រោះ​ឈ្មោះ រឿន រក្សា ហៅ​តូច អាយុ ៤៨​ឆ្នាំ មានកូន​ចំនួន ៦​នាក់ ដោយ​ភរិយា​បាន​នាំ​កូន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហ៊ាន​ផិតក្បត់​ខ្លួន​ទៅ​មាន​ប្រុស​ថ្មី​។ លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​ជនរងគ្រោះ ចង​.​ក ទៅនឹង​មេដំបូល ដោយបាន​ប្រើប្រាស់​ខ្សែ​នីឡុង ដើម្បី​បញ្ចប់ជីវិត​របស់ខ្លួន ទុក​ឲ្យ​កូនតូចៗ​កំព្រា​តែលតោល គ្មាន​ទីពឹង​អាស្រ័យ​។​

​ក្រោយពេល​ត្រួតពិនិត្យ សមត្ថកិច្ច​បានធ្វើការ សន្និដ្ឋាន​ជាបឋម​ថា បុរសរងគ្រោះ បាន​ស្លាប់ ដោយសារ​ខូចចិត្ត ចំពោះ​ប្រពន្ធ​របស់ខ្លួន ដែល​ផិតក្បត់​មាន​ប្រុស​ថ្មី នៅឯ​ប្រទេស​ថៃ​។ ចំពោះ សមត្ថកិច្ច​នៅ​មិនទាន់ ទទួលបាន​ការអះអាង ពី​ស្ត្រី​ជា​ភរិយា​យ៉ាងណា នៅឡើយ​ទេ ខណៈដែល​សព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ រៀបចំ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​៕


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item